មានករណីអួលបបរ អួលបាយ និងអួលទឹក បណ្ដាលឲ្យស្លាប់ជួយមិនទាន់ យើងគួរប្រុងប្រយ័ត្ន

លោក ស្រី វុទ្ធី អធិការនគរបាល​ស្តីទីស្រុកកំរៀង បានបញ្ជាក់ឲ្យ​ដឹងថាមានករណី មន្ត្រីប្រធានច្រក​ទ្វារតំបន់​ព្រំដែន​ម្នាក់ស្លាប់ ខណៈពេលកំពុងហូបបបរ។ ហេតុការណ៍នេះ បានកើតឡើងនៅ​រំលងអធ្រាត្រថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចស្រុកកំរៀង ខេត្តបាត់ដំបង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះជាប្រធាន​ច្រកទ្វារ​តំបន់ព្រំដែនសួនស៊ុំ ឋិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គ្រាដែលជនរងគ្រោះ​កំពុងហូបបបរស ហើយក៏ស្ទះក្នុងបំពង់ខ្យល់បណ្តាល​ឲ្យស្លាប់តែម្តង។ ជនរងគ្រោះមានឈ្មោះ ចែត្រ សិថា ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរជាអនុប្រធានអង្គភាព​លទ្ធកម្មសាលាខេត្ត និងជាប្រធានទីស្នាក់ការត្រួតពិនិត្យ​ច្រកទ្វារ តំបន់ព្រំដែនសួនស៊ុំ ប្រចាំស្រុកកំរៀង ខេត្តបាត់ដំបង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបានប្រាប់ឲ្យដឹងដែរថា សភាពចៃដន្យ​ដូចគ្នានេះ ជនរងគ្រោះធ្លាប់ជួប​ម្តងរួចមកហើយ ប៉ុន្តែត្រូវគ្រូពេទ្យជួយ​សង្គ្រោះ​ទាន់ពេលវេលា។ រហូតដល់ថ្ងៃកើតហេតុ​ចុងក្រោយនេះ ជនរងគ្រោះបានទៅហូប​បបរជាមួយមិត្តភក្តិម្តងទៀត នៅក្នុងភូមិសាស្ត្រស្រុកកំរៀងមិនយូរប៉ុន្មាន ស្រាប់តែ​ឈ្លក់​បបរទំនងអាហារបានធ្លាក់ចូលក្នុងបំពង់ខ្យល់ បណ្តាលឲ្យស្ទះហើយត្រដរខ្យល់ភ្លាមៗ មិត្តភក្តិបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដល់​ពាក់កណ្តាលផ្លូវក៏ផុតដង្ហើមស្លាប់តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីខាង​លើក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសពបានសន្និដ្ឋានថា បណ្តាលមកពីស្ទះបំពង់ខ្យល់​ពិតប្រាកដរួច បានប្រគល់​សពជនរងគ្រោះ​ទៅឲ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ​តាមប្រពៃណី។ គួរបញ្ជាក់ថា ហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងច្រើន​ករណីមកហើយ​មានដូចជា អួលបាយ អួលទឹក ដែលយើងគ្រប់​គ្នាធ្វើជាប្រចាំថ្ងៃ ហើយគិតថាមិន​គួរកើតមាន បែរជាគ្រោះថ្នាក់​។ យើងសូមលើក​រឿងរ៉ាវ ២ករណី​ទៀត ដែលបានកើតឡើង​កាលពីពេលថ្មីៗ ទុកជាការប្រុយ​ប្រយ័ត្នបន្ថែម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីអួលបាយ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង​ ១១៖ ០០នាទី​នៅ​ក្នុងរោងចក្រ​ កាត់ដេរមេតថេក ខេមបូឌា ខប លីមីធីត ស្ថិតនៅភូមិ​អំពិលលេី​ ឃុំអំពិល ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ មាន​ករណី​អួល​បាយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់។ ជនរងគ្រោះមាន​ឈ្មោះ​ ណៃ រដ្ឋា​ ភេទស្រី​ អាយុ ៤១ ឆ្នាំ ខណៈពេលកំពុងហូបបាយ​ នៅក្នុង​អគាររោងចក្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ភ្លាមនោះអ្នកហូប​បាយជាមួយ បាននាំគ្នា​យកគាត់មកពេទ្យដែល​ប្រចាំការក្នុង​រោងចក្រ​ ពេល​យកមក​ដល់​ពេទ្យដែលប្រចាំការបាន​បញ្ជូនមកពេទ្យខេត្ត​កំពង់ចាម​ ពេល​មក​ដល់​ពេទ្យ​ កំពង់ចាម ជនរងគ្រោះបាន​ស្លាប់​បាត់ទៅហេីយ និង​បាន​ដឹក​បន្តទៅផ្ទះនៅ​ភូមិកោះ​ប្រាក់ ឃុំ​កោះ​ទន្ទឹម​ ស្រុកកំពង់សៀម ខេត្ត​កំពង់ចាម​ ដើម្បីប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីអួលទឹក៖ ហេតុការណ៍នេះ​យើងពុំទទួលបានព័ត៌មានលម្អិតនោះទេ ​បានត្រឹមតែឃើញ​សាច់ញាតិបង្ហោះ​សារខ្លីមួយ អមជាមួយរូបថត​កាលពីខែកុម្ភៈ ឆ្នាំ ២០២១​នេះថា “ដោយសារទឹកមួយក្អឹក អួលផ្ដាច់យកជីវិតប្អូន​ប្រុសខ្ញុំទៅ ចោលប្រពន្ធកូន បងសោក​ស្ដាយណាស់”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​