បុរសម្នាក់ប្រើកៅអីវា.យប្រពន្ធ និងកូនស្រីផ្អើលពេញផ្ទះ ព្រោះតែភ្លេចបិទទ្វាររបងផ្ទះ

បរទេស៖ បុរសអាយុ ៤៤ ឆ្នាំម្នាក់ នៅតំបន់ Taman Desa Sena ទីក្រុង Tasek Gelugur រដ្ឋ Penang ប្រទេសម៉ាឡេស៊ី បានវា. យប្រពន្ធ និងកូនស្រីដោយប្រើកៅអី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយគ្រាន់តែពួកគេមិនបានបិទទ្វារផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រើអំពើ ហិ. ង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅក្នុងផ្ទះរបស់ពួកគេ ដែលមានទីតាំងដូចបានរៀបរាប់ខាងលើ នៅម៉ោងប្រហែល ១១ និង ៤៥ នាទីព្រឹកថ្ងៃ ១៣ ឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ យោងតាមអធិការនគរបាលស្រុក Seberang Prai Utara លោក ACP Noorzainy Mohd Noor បានឲ្យដឹងថា បុរសរូបនោះខឹងខ្លាំង នៅពេលកូនស្រីអាយុ ១៩ ឆ្នាំរបស់គាត់ មិនបានបិទទ្វាររបងផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបានបន្ថែមថា បន្ទាប់មកបុរសជាឪពុករូបនោះ បានយកកៅអីចេញពីបន្ទប់ ហើយវា. យកូនស្រីខ្លួន។ នៅពេលប្រពន្ធរបស់គាត់អាយុ ៥១ ឆ្នាំ ព្យាយាមជួយកូនស្រី គាត់ក៏បានវា. យទាំងប្រពន្ធ ហើយថែមទាំងគំ. រា. មសំ. លា. ប់ពួកគេទៀតផង។ បន្ទាប់ពីនោះ ប្រពន្ធបានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ចកិច្ចឲ្យជួយដោះស្រាយ ចំពោះសកម្មភាពមិនអាចលើកលែងរបស់ប្តីនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Noorzainy បាននិយាយថា ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យជាឪពុកភ្លាមៗ។ សមត្ថកិច្ចបានប្រាប់អ្នកកាសែតថា “ជនសង្ស័យបានសារភាពថា គាត់បានវា. យប្រពន្ធ និងកូនស្រីរបស់ខ្លួនជាមួយនឹងកៅអីពិតប្រាកដមែន” ដោយបន្ថែមថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមមាត្រា ៣២៤/៥០៦ នៃក្រមព្រហ្មទណ្ឌ ប្រទេសម៉ាឡេស៊ី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសដែលជាអតីតកងទ័ព និងសព្វថ្ងៃធ្វើការនៅក្នុងរោងចក្រ បានវា. យដំប្រពន្ធ និងកូនរបស់គាត់មួយរយៈមកហើយ តែពុំមាននរណាម្នាក់រាយការណ៍ទៅកាន់សមត្ថកិច្ចឡើយ។ ប្រភពដដែលអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា៖ “ប្តីប្រពន្ធនេះ បានរៀបការអស់រយៈពេល ២០ ឆ្នាំមកហើយ ហើយស្នាក់នៅក្នុងផ្ទះដែលមានពីរជាន់ ហើយប្រពន្ធជាមន្រ្តីរាជការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីឆ្នាំមុនមក ប្តីប្រពន្ធនេះ មិនដែលនិយាយរកគ្នាឡើយ បើទោះបីស្នាក់នៅក្នុងផ្ទះតែមួយជាមួយគ្នាក្តី។ ពួកគេបានរស់នៅបែកគ្នាក្នុងផ្ទះ ដោយបុរសជាប្តីស្នាក់នៅបន្ទប់ជាន់ក្រោម ខណៈប្រពន្ធ និងកូនស្នាក់នៅជាន់លើ៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!