ឈុត “ទេពរួបរួម” របស់កម្ពុជាបង្ហាញខ្លួនយ៉ាងអង់អាច លើវេទិកាបវរកញ្ញាចក្រវាល ពិភពលោក

ជា​ការ​ពិត​ណាស់​ មហាជនជា​​ច្រើន​​​បាន​​​​ទន្ទឹង​រង់ចាំ​មើល​នូវ​ឈុត​តំណាង​ជាតិ​របស់​ Miss Universe Cambodia 2020 ដែល​គ្រង​ដោយ​បវរកញ្ញា​ រ៉េត សារីតា ហើយ​ទី​បំផុត​​ឈុត​កម្ពុជា​បាន​ឡើង​ដល់​វេទិកា​អន្តរជាតិ​នៅ​ Florida សហរដ្ឋ​អាមេរិក​​ហើយ​ កាលពី​ម្សិលមិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​Miss Univers International បាន​ចាប់​ផ្ដើម​ផ្លូវ​ការ​​​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ម្សិលមិញ​។ បេក្ខនារី​ប្រមាណ​ជិត ១០០ ប្រទេស បាន​នាំ​យក​ឈុត​តំណាង​ជាតិ​មក​បង្ហាញ​លើ​វេទិកា​ដ៏​ធំ​នេះ​រៀង​ៗ​ខ្លួន។ ឈុត​តំណាង​ជាតិ​គឺជា​ឈុត​ទាក់ទាញ​ខ្លាំង​សម្រាប់ ​អ្នក​គាំទ្រ​វិស័យ​កញ្ញាឯក​នៅ​កម្ពុជា ​និង​បណ្ដា​ប្រទេស​ជា​ច្រើន​ព្រោះ​តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​គំនិត​ច្នៃ​ប្រឌិត ​ការ​ចូលរួម​នឹង​បង្ហាញ​រូប​សម្រស់​អម​ដោយ​សំលៀកបំពាក់​បង្កប់​ពី​អត្ត​សញ្ញាណ​ជាតិ​នីមួយៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រ៉េត សារីតា បាន​គ្រង​ឈុត​ទេព​រួបរួម​ ដែល​ធ្លាប់​ឈ្នះ​ពាន​ឈុត​តំណាង​ជាតិ​ល្អ​បំផុត​លើ​ឆាក ​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​២០២០​កន្លង​មក​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាង​ណា​ដំបូង​ឡើយ​ គេ​គ្រោង​យក​ឈុត​ “អាយ៉ងខ្មែរ”​ បំពាក់​ជូន​បវរកញ្ញា​ រ៉េត សារីតា ដែល​មាន​ការ​រចនា​ម៉ូដ​ដ៏​ស្អាត​ប្លែក​ដោយ​ស្នាដៃ​របស់​កូន​ខ្មែរ ដោយ​បាន​បង្កប់​នូវ​អត្ថន័យ​ស៊ី​ជម្រៅ​ទាក់ទង​នឹង​វប្បធម៌​អរិយធម៌ ប្រពៃណី​ខ្មែរ ដ៏​ល្អ​ផូរផង់​ ដែល​បាន​បន្សល់​ពី​បុព្វបុរស​ខ្មែរ​យើង​ជំនាន់​​ដើម​មក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប៉ុន្តែ​ឈុត​ល្ខោន​តុក្កតា​ខ្មែរ​​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​ខ្លះ​ ដើម្បី​​យក​ទៅ​ប្រកួត​ក្នុង​កម្មវិធី​មួយ​ទៀត ដែល​គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា​តើ​ឈុត​ល្ខោន​តុក្កតា​ខ្មែរ​នឹង​ត្រូវ​ផ្ដល់​ជូន​ទៅ​កាន់​បេក្ខនារី​រូប​ណា​គ្រង និង​ចូលរួម​កម្មវិធី​ប្រកួត​ណាមួយ​នៅ​ឡើយ។ ​កម្មវិធី Miss Univers International នឹង​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​ខ្លួន​នៅ​វេលា​ម៉ោង ៨:០០ យប់​ថ្ងៃ​អាទិត្យ​ទី ១៦ ឧសភា ២០២១ ស្អែក​នេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!