ករណីឧកញ៉ាហេង សៀ និងកញ្ញាYubee កំពុងក្ដៅគគុក ស្រាប់តែមានភាគីទី៣ មកឡាំប៉ា

រឿងរ៉ាវវិវាទរវាងឧកញ៉ា ហេង សៀ និងពិធីការិនីទូរទស្សន៍កញ្ញា មាន ពេជ្ររីតា ហៅ Yubee ត្រូវបានគេចែកចាយ​ព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃនេះ ហើយក៏មានឈឺឆ្អាលពីសំណាក់​តារាល្បីៗក្នុងស្រុកជា​ច្រើនដែរ ដោយដង្ហោយ​រកយុត្តិធម៌ជូនពិធីការិនី​ខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមហាជនមួយចំនួន​កំពុងតែតាមដាន​ភាគីទាំងពីរ ស្រាប់តែមាន​ភាគីទី៣ ចេញមុខមកអះអាង​ថា ជាជនរងគ្រោះ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​បង្កឡើងដោយរថយន្តរបស់​ឧកញ៉ាហេង សៀ ដោយធ្វើ​ឲ្យខូច​ខាតរថយន្តសេរី​ទំនើបមួយគ្រឿង ដែលត្រូវចំណាយប្រាក់ជួសជុល​អស់រាប់ពាន់ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​នេះកើតឡើង​ ក្រោយពីមានការ​ប្រតាយប្រតប់គ្នាជា​មួយកញ្ញា មាន ពេជ្ររីតា នៅក្នុងរថយន្ត​រួចមក ឧកញ៉ា ហេង សៀ បានបើករថយន្ត​សម្តៅទៅមន្ទីរពេទ្យ ស្រាប់តែជ្រុល​ទៅបុកជាមួយ​រថយន្តមួយ​គ្រឿងម៉ាកឡង់គ្រីស័រ​របស់នារីម្នាក់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយឧកញ៉ារូបនោះសន្យាថា ចេញថ្លៃខូចខាត​ទាំងស្រុង ប៉ុន្តែពេលរថយន្តទៅធ្វើរួចរាល់​អស់ជាង ៣ពាន់ដុល្លារ ឧកញ៉ារូបនោះយល់​ព្រមសងតែ ៥០០ដុល្លារប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមស្ត្រីជាម្តាយ​របស់នារីជាម្ចាស់រថយន្តឡង់គ្រីស័រ បានប្រាប់បណ្តាញអង្គភាព​សារព័ត៌មាន​ក្នុងស្រុកមួយ​នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ។ ស្ត្រីដដែលបន្តថា ឧកញ៉ា ហេង សៀ បានបើករថយន្តម៉ាក Kia ពាក់ស្លាកលេខ ភ្នំពេញ 1AC-7258 មកបុក​រថយន្តកូនស្រីរបស់​គាត់ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8687 បណ្តាលឲ្យរង​ការខូចខាត​យ៉ាងដំណំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលបុកហើយ ឧកញ៉ារូបនោះ បានចុះពីលើរថយន្តទាំងក្បាល​ពោះសុទ្ធតែឈា.ម ហើយមកនិយាយជាមួយ​គាត់ថា មិនអីទេជួយជូនគាត់​ទៅពេទ្យសិន ចាំគាត់ដោះស្រាយ​សងថ្លៃខូចខាតឲ្យ។ ពេលនោះ ស្ថិតក្នុងភាព​ស្លន់ស្លោផង កូនប្រុស​របស់គាត់ម្នាក់ទៀត ក៏បានជូនឧកញ៉ារូបនោះ ទៅពេទ្យដោយ​ពេលនោះឃើញ​មានកាន់​ទូរស័ព្ទជាប់​នឹងដៃផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីដដែលបន្តថា រថយន្តគាត់បាន​ធ្វើរួចរាល់អស់ប្រមាណ ៣ ២០០ដុល្លារ ប៉ុន្តែខាងឧកញ៉ា​សងបានតែ ៥០០ ដុល្លារ ប៉ុណ្ណោះ ហើយថែមទាំងឲ្យកូនស្រី និងអង្គរក្ស​ប្រមាណ ៦នាក់ ប្រើពាក្យសម្តីមិនសមរម្យ​មកកាន់ពួក​គាត់​ថែមទៀត ។ គាត់ថា ក្រោយបុករថយន្តគាត់ ខាងឧកញ៉ារូបនេះ ជាអ្នកចាត់​ចែងយករថយន្តគាត់ទៅធ្វើ ដោយសន្យាចេញ​ថ្លៃខូចខាត ដល់ចុងក្រោយសងតែ ៥០០ដុល្លារ ធ្វើគាត់ និងកូនៗ មានការហួស​ចិត្តជាខ្លាំង ដោយគាត់និយាយថា​ចាត់ទុកជាការរំដោះគ្រោះចុះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម​នៅសាកលវិទ្យាល័យផារ៉ាហ្គន(អតីតសាលាហ្សាម៉ាន់), ជាតារា​បង្ហាញម៉ូត និងជាពិធីការិនី​ទូរទស្សន៍ MyTV ផងនោះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសូរសាលាដំបូង​រាជធានី​ភ្នំពេញ ចេញដីកាឃុំខ្លួនដាក់​ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទ​ប្រកាន់ពីបទ «លួចមានស្ថាន​ទម្ងន់ទោស» ខណៈលោកឧកញ៉ា ហេង សៀ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯនៅថ្ងៃទី១២ ឧសភានេះ ក្រុមមេធាវីស្ម័គ្រ​ចិត្តសម្តេចតេជោ​ដឹកនាំដោយលោក គី តិច ប្រធានក្រុម​មេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី​ស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំ​ទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ដែលត្រូវបានតុលាការ​ឃុំខ្លួនបណ្តោះ​អាសន្ន​នៅមណ្ឌលឃុំខ្លួន (ម២) បានស្ថិតនៅក្រៅឃុំជា​បណ្តោះអាសន្នសិន។ លោក គី តិច បានបញ្ជាក់បន្ថែម​ឲ្យដឹងថា មេធាវីស្ម័គ្រចិត្ត​សម្តេចតេជោ​ចំនួន ២ រូបជាស្រ្តី ត្រូវបានឲ្យចូលការពារក្តី​លើសំណុំរឿងខាងលើនេះហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព បានសរសេរ​លើទំព័រហ្វេសប៊ុកខ្លួនថា ក្រសួងយុត្តិធម៌​បានតាមដានដោយយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ និងបានស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ​សំណុំរឿងទាំងពីរនេះ ឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការ​ពិតនៃអង្គ​ហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។ រហូតមកដល់​ម៉ោងនេះ សាធារណជនទទួលបានតែ​ព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាម​បណ្តាញ​សារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុស​ត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យបានច្បាស់​លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុង​សំណុំរឿងទាំងពីរនេះ។ ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យ​ប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹង​ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ក្នុង​សំណុំរឿងនេះ។ អ្នកនាំពាក្យ​ដដែល ក៏បានអំពាវនាវឲ្យបងប្អូន​សាធារណជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ច​នេះ​ជូន​ទៅស្ថាប័នតុលាការដំណើរការ​ចំណាត់ការតាមនីតិវិធីរបស់ខ្លួនផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!