ភាពខុសគ្នារវាងចូលឆ្នាំថ្មីរបស់ខ្មែរ និងចូលឆ្នាំថ្មីរបស់សៀម ដែលយើងគួរសិក្សា ស្វែងយល់

ចំណេះ​ដឹង​ទូទៅ​ដោយ​សង្ខេប​ឆ្នាំនេះ​ ចូល​ឆ្នាំ​ថ្មី​ខ្មែរ និង​ថៃ (សៀម​)​ សង្ក្រាន្ត​ចូល​ដល់​នៅ​​ម៉ោង​ដូច​គ្នា តែ​សៀម​លើក​នៅ​តែ​ជា​ថ្ងៃអង្គារ​ទី​១៣​ដដែល មិន​រាប់​ចូល​ថ្ងៃ​ថ្មី​ដូច​ខ្មែរ​ទេ​។ ខ្មែរ​រាប់​លំអាន​តាម​សុរិយគតិ​ដូច​លោក​ខាង​លិច ឱ្យ​តែ​ឆ្លង​ម៉ោង​១២​យប់​ខ្មែរ​រាប់​ចូល​ជា​ថ្ងៃ​ថ្មី រី​ឯ​ថៃ​រាប់​លំអាន​តាម​ចន្ទគតិ និង​ទំនៀម​តាម​ព្រះពុទ្ធសាសនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដរាប​ណា​អរុណ​មិន​ទាន់​រះ​ពី​ទិស​ឯ​កើត​ក្រហម​ច្រាល ឬ​មើល​ស្រមោល​ខ្លួន​មិន​ទាន់​ឃើញ ថៃ​នៅ​តែ​រាប់​ថា​ជា​ថ្ងៃ​ចាស់​ដដែល​ លុះ​ត្រា​តែ​យាម​វេលា​ម៉ោង​ប្រហែល​ ៥​ទៅ​៥​កន្លះ​ស្វាង​ស្រាង​ៗ​មើល​មុខ​គ្នា​ឃើញ ទើប​ថៃ​រាប់​ថា​ជា​ថ្ងៃ​ថ្មី​ ។ល។ បើតាមលោក ជា ចាន់នី គឺថ្ងៃ​ចូល​ឆ្នាំ​ថ្មី​៣​ថ្ងៃ​ ថៃ​សរុប​ហៅ​ថា វ៉ាន់ស៊ុងក្រាន​ (​ថ្ងៃ​សង្ក្រាន្ត​)មិន​សូវ​ផ្ដោត​រឿង​តុបតែង​គ្រឿង​សក្ការ​ទទួល​ទេវតា​ដូច​ខ្មែរ​ទេ តែ​គេ​ផ្ដោត​ និង​និយម​ទៅ​ស្រង់​ព្រះ​នៅ​វត្ត ឬ​នៅ​ផ្ទះ សាច​ទឹក​បាច​ទឹក​ដាក់​គ្នា​សឹង​តែ​៩៩​ភាគរយ​ទូទាំង​ប្រទេស ពាក់​អាវ​ផ្កា​អាវ​ពណ៌​យក​សិរីសួស្ដី ។ល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្ក្រាន្ត​សៀម​បាន​ម៉ោង​ដូច​ខ្មែរ​តែ​រាប់​ជា​ថ្ងៃ​អង្គារ​ទី​១៣ ចំ​ បុត្រី​ទី​៣​នៃ​កបិល​មហាព្រហ្ម​ ទេពធីតា​ព្រះ​នាម​ថា​រក្សា​ទេវី គង់​ប្រថាប់​លើ​វារហៈ​(ជ្រូកព្រៃ) ជា​ពាហនៈ ព្រះហស្ត​ស្ដាំ​ទ្រង់​ត្រី​សូល៍​ ព្រះ ហត្ថ​ឆ្វេង​ទ្រង់​សរ (ធ្នូ) ភក្សា​ហារ​សោយ​លោហិតំ(ឈាម)ជា​អាហារ។ សង្ក្រាន្ត​ខ្មែរ​បាន​ម៉ោង​ដូច​សៀម តែ​រាប់​ជា​ថ្ងៃ​ពុធ​ទី១៤ ចំ​បុត្រី​ទី​៤​នៃ​កបិល​មហា​ព្រហ្ម ទេពធីតា​ព្រះ​នាម​មណ្ឌា​ទេវី គង់​ប្រថាប់​លើ​គទ្រភៈ(សត្វ​លា) ព្រះហស្ត​ស្ដាំ​​ទ្រង់​សុណា(ម្ជុល) ព្រះហស្ត​ឆ្វេ​ងទ្រង់​យដ្ឋិ(ឈើច្រត់), ភក្សា​ហារ​សោយ​សប្បិ(ទឹកដោះថ្លា)ជា​អាហារ​ ។ល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណុច​ខុសគ្នា ថ្ងៃអង្គារ​ទេព​ធីតា​បុត្រី​ទី​៣ កបិល​មហា​ព្រហ្ម -ខ្មែរ ហៅ​គោរាក្ស​សាទេវី គង់​ប្រថាប់​លើ​អស្សតរ​(សេះ) ជា​ពាហនៈ​។ -សៀម ហៅ​រាក្ស​សាទេវី គង់​ប្រថាប់​លើ​វារហៈ​(ជ្រូកព្រៃ)ជា​ពាហនៈ​(ព្រះសព្វាវុធ​និង​ព្រះ​ស្ងោយ​ខ្មែរ និង​ថៃ​ដូចគ្នា​)។ ​ចំណាំ ថ្ងៃ​ចូល​ឆ្នាំ​ទី​១ ខ្មែរ​ហៅ​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃ​ទី​២​វារៈវនប័ត ថ្ងៃ​ទី​៣​វារៈ​ឡើង​ស័ក​ (ដូច្នេះ​ឆ្នាំ​នេះ​ថ្ងៃ​ទី​១៦​ទើប​ឈាន​ចូល​ជា​ ត្រីស័ក, បើ​សរសេរ​ជា​ឯកសារ​ថ្ងៃ​ទី​១៤-១៥នៅជា ទោ​ស័ក​ដដែល​) ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​