ពេលទៅលេងផ្ទះបែរជាសោកស្ដាយ ព្រោះធ្វើតេស្ត ៥លើក ទើបរកឃើញវិជ្ជមានកូវីដ

នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១មុននេះបន្តិច គណនីហ្វេសប៊ុកមួយមានឈ្មោះ Oun Ka បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ទៅកាន់អ្នកខេត្តព្រះវិហារ ខណៈដែលខ្លួនខិតខំការពារខ្លួន ពីជំងឺកូវីដណាស់ទៅហើយ នៅតែជួបរឿងនេះ និងនាំទុក្ខដល់គ្រួសារថែមទៀត ហើយរឿងដែលកាន់តែធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើមិននឹកស្មានទៀតនោះគឺ ត្រូវធ្វើតេស្តរហូតដល់ទៅ៥ដងទើបចេញលទ្ធផលវិជ្ជមាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងជុំវិញរឿងរ៉ាវរបស់ខ្លួនថា៖ «ជាដំបូងនាងខ្ញុំ កែវ ឧស្សាហ៍ (ស្រីកា) សុំទោសទុកជាមុន ដល់បងប្អូនទីរួមខេត្តព្រះវិហារ ដែលជាករណីទី១ ក្នុងការមានផ្ទុកមេរោគកូវីដ ដោយខ្លួនឯងផ្ទាល់ ក៏សឹងតែមិនជឿថា ខ្លួនមានវិជ្ជមានដែរ ព្រោះថាមុននឹងមកខេត្ត ខ្ញុំបានចត្តាឡីស័កនៅភ្នំពេញ ម្តងហើយ ហើយក៏បានពិនិត្យសំណាក និងធ្វើតេស្ត ៤ ដងហើយ គឺអវិជ្ជមានរហូត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ ខ្ញុំបានពិនិត្យសុខភាព១តួរខ្លួន ទាំងក្នុងខ្លួន និងក្រៅខ្លួន រួចហើយ លទ្ធផលគឺល្អ មុននឹងមក ហើយថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក៏ជាយប់ដែលខ្ញុំមកខេត្តដែរ ខ្ញុំមកដល់គឺម៉ោង១យប់ (ខ្ញុំមកមុនគេបិតផ្លូវ មិនមែនគេបិតផ្លូវហើយបានលួចមកទេ ) ពេលមកដល់ ខ្ញុំនៅតែក្នុងផ្ទះទេ មិនបានដើរទៅណាទេ រហូតដល់មកធ្វើចត្តាឡីស័ក និងមកសម្រាកពេទ្យនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏តែងតែងប្រយ័ត្ន និងប្រកាន់ភ្ជាប់នូវ ៣កុំ ៣ការពារ រហូត ព្រោះខ្លួនខ្ញុំ ក៏មានគ្រួសារ និង កូនតូចៗ ខ្ញុំមិនបានយកអាយុជីវិតពួកគាត់ មកលេងសើចទេ យប់មិញ ពេលឡានពេទ្យទៅយកពួកគាត់ មកធ្វើចត្តាឡីស័ក ដល់មកដល់ពួកគាត់ចុះ ខ្ញុំត្រូវឡើងឡានមកសម្រាកនៅមន្ទីរពេទ្យវិញ អាចមើលឃើញមុខពួកគាត់ មិនបាន២នាទីផង ពេលឡើងឡាន គ្រាន់តែកូនយំហៅម៉ាក់ ម៉ាក់ ម៉ាក់អើយ ម៉ាក់ អារម្មណ៍ខ្ញុំផ្ទាល់ សឹងតែផុ. តដង្ហើម អ្នកជាម្តាយហើយ មានកូនតូចៗ ទើបយល់អារម្មណ៍ហ្នឹង មិនមែនខ្ញុំមានបំនងចង់ឲ្យកើតឡើងនោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះថា ខ្ញុំតែងតែគិតសុខសុវត្ថិភាពពួកគាត់ជាធំ ខ្លាចណាស់ ប្រយ័ត្នណាស់ វានៅតែកើតបានមកលើខ្ញុំទៀត ខ្ញុំធ្វើតេស្តលើកនេះ ជាលើកទី៥ហើយ ទើបតែឃើញថាវិជ្ជមាន ម្យ៉ាងវិញទៀត ខ្ញុំផ្ទាល់ ក៏មិនមានអាការៈណាមួយ ដែលគួរឲ្យសង្ស័យ ឬកត់សម្គាល់ថា ខ្លួនឯងឆ្លងមេរោគមួយនេះទេ ព្រោះ អាការៈដែលគួរឲ្យបារម្មណ៍ ខ្ញុំគ្មានទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.កំដៅពេទ្យតាមដាន តាំងពីខ្ញុំមកធ្វើចត្តាឡីស័ក រហូតមកដល់ខ្ញុំសម្រាកនៅពេទ្យបង្អែកគឺ 36.5 °c រហូត។ ២. អាការៈក្អក ហៀរសំបោរ ឈឺករ ក្តៅខ្លួន អស់កំលាំង ល្ហិតល្ហៃ ក៏គ្មាន។ ៣. ញាំបានធម្មតា ៤. គេងបានធម្មតា ៥.និយាយរួម ឥឡូវហ្នឹង ខ្ញុំក៏ធម្មតានៅក្នុងខ្លួន ខ្ញុំក៏គ្មានអ្វីប្លែក ឬ ធ្វើទុក្ខអីដែរ ក៏ប៉ុន្តែខ្ញុំនៅតែបន្តសហការជាមួយក្រុមគ្រូពេទ្យ ធ្វើតាមណែនាំរបស់ក្រុមគ្រូពេទ្យ ជានិច្ច ខ្ញុំនិងតស៊ូ យកឈ្នះ ជំងឺមួយនេះឲ្យបាន ដើម្បីកុំឲ្យខេត្តយើងរាលដាលជំងឺនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយ ខ្ញុំក៏សូមអរគុណ ដល់ក្រុមគ្រូពេទ្យគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ តាមដាន ពីសុខភាពអ្នកគ្រប់គ្នា ហើយខ្ញុំក៏សូមឲ្យអ្នកនៅតែថែរក្សាអនាម័យ ព្រោះជំងឺមួយនេះ យើងមើលវាមិនឃើញទេ សូមបារមីលោកតាឌី ថែរក្សាកូនចៅនៅខេត្តជៀសផុតជំងឺមួយនេះផងចុះ សូមឲ្យអ្នកគ្រប់គ្នាមានសុខភាពល្អ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ សូមជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះវិហារ ឲ្យបានជ្រាបថា ប្រជាពលរដ្ឋម្នាក់ឈ្នោះ កែវ ឧស្សាហ៍ ភេទស្រី អាយុ២៩ ឆ្នាំរស់នោភូមិពោធិ៍ ឃុំពោធិ៍ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺ ត្រូវរួសរាន់ទៅយកសំណាក នៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្ត ឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!