ភ្ញាក់ផ្អើល! ត្រាំបាតទន្លេមេគង្គជិតឆ្នាំ នាឡិកាទាហានជើងទឹកខ្មែរ ២គ្រឿងនៅដើរធម្មតា

អស់​​រយៈ​ពេល​៦​ខែ​​ហើយ​ដែល​ កម្លាំង​ជំនាញ​បាន​ប្រមូល និង​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​​មក​លើ​គោក​ជា​បន្ត​បន្ទាប់​ពោល​គឺ​ ​ចាប់​ពី​ខែ​តុលា ឆ្នាំ២០២០មក​។ ​សរុប​ក្រុម​ការងារ​ស្រង់​បាន​គ្រាប់​យុទ្ធភណ្ឌ​​​ប្រមាណ ១៦តោន ព្រម​ទាំង​បំណែក​ឆ្អឹង​សព​មនុស្ស​ចំនួន​៦ និងសម្ភារសឹកមួយចំនួនទៀត។ នៅ​ថ្ងៃ​នេះ​តួ​នាវាចម្បាំង​ទាំង​មូល​​ត្រូវ​បាន​ស្រង់ចេញពីទឹក ​ក្នុង​ចំណុច​ភូមិសាស្ត្រ​ នៅ​ភូមិ​វាល ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

នាវា​ដែលលិចក្នុង​កំឡុង​សង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ។​ ស្ថានភាព​នាវា​មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។ ក្រៅ​ពី​ស្រង់បាននាវា គេឃើញ​មាន​សម្ភារៈ អាវុធ របស់​របរ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

​​ក្នុង​កិច្ចការ​ប្រតិបត្តិ​រុករក និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​នាវាចម្បាំង​មួយ​នេះ កង​កម្លាំង​​​ជំនាញ​​​បាន​ប្រទះ​ឃើញ​នាឡិកា​ដៃ​ម៉ាក TITONI ចំនួន ២​គ្រឿង​ដែល​បាន​លិច​ទឹក​អស់​រយៈ​ពេលជាង៤៦ឆ្នាំទៅហើយ​​ខ្សែ​​របស់​វា​គ្មាន​ច្រែះ​ចាប់​ និង​​ម៉ាស៊ីន​​វិញ​អាច​ដំណើរ​ការ​បាន​ធម្ម​តា បន្ទាប់​ពី​យក​មក​ដុស​លាង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​នាឡិកា​ដៃ​ម៉ាកTITONI ផលិត​នៅ​ស្វីស​នៅ​រក្សា​បាន​រូបរាង​យ៉ាង​ល្អ​ ​​ដោយ​គ្រាន់​តែ​កញ្ចក់​ស្អាប់​ដោយ​ត្រាំ​ទឹក​នៅ​បាត​ទន្លេ​យូរ​។ ក្រុមហ៊ុន​នាទ្បិកា​ដៃ​នេះ​បង្កើត​ទ្បើង​នៅ​ឆ្នាំ​១៩១៩​ ស្ថាបនិក​ដំបូង​មាន​ឈ្មោះ​ថា​លោក Fritz Schluep នៅ​ទី​ក្រុង Grenchen ប្រទេស​ស្វីស។ សព្វ​ថ្ងៃ​មាន​បុគ្គលិក​បម្រើ​ការ​តែ​ចំនួន ៦០​ នាក់ ដែល​ជា​គ្រួសារ​ជំនាន់​ទី​៣ របស់​ក្រុមហ៊ុន​ Titoni Ltd៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!