ម្ចាស់មន្ទីរពិសោធន៍វេជ្ជស្ត្រមានជ័យ ទទួលមរណភាពដោយសារកូវីដ ភរិយាបង្ហោះសារសឹងមិនជឿ

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសជាផ្លូវការ​បង្ហាញពីការ​ស្លាប់​របស់អ្នកជំងឺកូវីដ ដោយសារជំងឺកូវីដចំនួន ២នាក់បន្ថែមទៀត។ ក្នុងនោះម្នាក់អាយុ ៦៨ឆ្នាំ និងម្នាក់ទៀត អាយុ ៤៩ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមអ្នកជំងឺទាំង ២នាក់ខាងលើ មានម្នាក់ឈ្មោះ ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍​បម្រើការងារ​នៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ បានទទួលមរណភាពនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៥៥ នាទីព្រឹក ក្នុងអាយុ ៤៩ ឆ្នាំ តែក្រសួងប្រកាសនៅថ្ងៃទី ៨ មេសា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា បុរសខាងលើ អមជាមួយមនុស្ស ២៤នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្នុងទីតាំងភូមិសាស្ត្ររាជ​ធានីភ្នំពេញ។ អ្នកជំងឺរូបនេះ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ ៥G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមក្រសួងសុខាភិបាល អ្នកជំងឺត្រូវបាន​បញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមន្ទីរពិសោធន៍ជាតិ​សុខភាពសាធារណៈ ពេលមកដល់មន្ទីរពេទ្យ អ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្រុមគ្រូពេទ្យបាន​ខិតខំធ្វើការព្យាបាល តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែដោយសារ​អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរការវិវត្តជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥នាទី អ្នកជំងឺក៏បានបាត់បង់ជីវិតតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យថា ករណីបុរសជនជាតិខ្មែរ អាយុ ៤៩ឆ្នាំ ខាងលើនេះបានស្លា ប់បាត់បង់ជីវិត ដោយ​សារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសង​ខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩។ បន្ទាប់ពី​ទទួលដំណឹងអកុសល និងឆាប់រហ័សដូច្នេះ ក្រុមគ្រួសារ សាច់ញាតិ បងប្អូន មានការសោកស្ដាយ ​និងអាណិត​អាសូរជាពន់ពេក ចំពោះការបាត់បង់ធនធាន​ដ៏មានតម្លៃសម្រាប់សង្គមជាតិមួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុក​របស់ភរិយារបស់​លោកគ្រូពេទ្យ ប៊ុន ទិវា មានឈ្មោះ Heang Kimleang ​បានបង្ហោះសារ​យ៉ាងខ្លី បង្ហាញអារម្មណ៍​ស្ដាយស្រណោះ និងស្ទើរមិនជឿចំពោះហេតុការណ៍​ដ៏អាក្រក់មួយ​នេះថា៖ «ដូចជាលឿន​ពេកហើយ ប្តីសម្លាញ់»។

គណនីហ្វេសប៊ុកឈ្មោះ ឈៀត ឡង់ឌី បង្ហោះសារដឹងគុណថា៖ មិនទាន់រៀនចប់ពីសាលាផង មិនមានបទពិសោធន៍ ចំណេះដឹងក៏មិនគ្រប់គ្រាន់ ពេលវេលា​ធ្វើក៏មិនបានពេញលេញ កន្លែងផ្សេងក៏មិនមានអ្នក​ណាទទួល ព្រោះយើងមិនមានសញ្ញាប័ត្រ តែអរគុណដល់​បុរសម្នាក់នេះណាស់ផ្ដល់ឱកាសអោយខ្ញុំ ទាំងការងារ ព្រមទាំងចំណេះដឹង បទពិសោធន៍ក្នុង មន្ទីរពិសោធន៍ ក្នុងជីវិត ជួយជំរុញលើកទឹកចិត្តគោរពស្រលាញ់ខ្ញុំដូចប្អូនគាត់ចឹង សួរថាតើមានមនុស្សប៉ុន្មាននាក់ទៀតដូចគា​ត់ទាំងមិនជា ប់ សា. ច់ឈា. ម បងប្អូនសោះនោះ? តើមនុស្សល្អហេតុអ្វីក៏ឆាប់ស្លា. ប់លឿនបែបនេះ!សូមអោយវិញាណក្ខន្ធគ្រូ​ទៅអោយបានសុខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកទំព័រហ្វេសប៊ុក ផ្នែកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក៏បានបង្ហាញការសោកស្ដាយថា៖ ក្រុមគ្រួសារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មានជាមួយក្រុមគ្រួសារស. ព ចំពោះមរណភាពរបស់លោក ប៊ុន ទិវា អ្នកបច្ចេកទេសមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើ​មរណ​កាលនៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង ១១ ៤៥នាទីព្រឹក ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាពរបស់លោក ប៊ុន ទិវា គឺជាការបាត់បង់ធនធានដ៏មានតម្លៃរបស់ជំនាញ​មន្ទីរពិសោធន៍ក៏ដូចជាវិស័យ​សុខាភិបាលយើង។ យើងខ្ញុំទាំងអស់គ្នាជាមិត្តភ័ក្ដ្ររួមវិជ្ជាជីវៈ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក ប៊ុន ទិវា សូមស្ថិតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ករណីគ្រូពេទ្យទទួល​មរណភាពដោយជំងឺកូវីដ១៩ គឺមាន ២ ករណីហើយនៅកម្ពុជា ដោយករណី​ដំបូង គឺលោកវេជ្ជបណ្ឌិត ស្តើង ជា អាយុ ៧៥ ឆ្នាំ បានទទួលមរណភាព ដោយ​សារជំងឺកូវីដ១៩ កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ ២០២១។ ចំណែកអ្នកជំងឺទទួល​មរណភាពដោយសារកូវីដ១៩ សរុបទាំងអស់ គិតមកត្រឹមថ្ងៃទី៨ ខែមេសា នេះមានចំនួន ២៤នាក់ហើយ៕អត្ថបទ៖ជាតិបុត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!