សន្តិសុខABA ដែលបា.ញ់ក្មេងទំនើង មានប្រវត្តិសិក្សាខ្ពស់ និងការងារមិនធម្មតា

នៅមុននេះបន្តិច គណនីហ្វេសប៊ុកមួយឈ្មោះ An Mean Kosal ដែលជាមិត្តភ័ក្ដិ និងជាអតីតមិត្តរួមថ្នាក់​កម្រិតឧត្តមសិក្សា​ជាមួយបុរសជាសន្តិសុខ ABA ដែលបា. ញ់​ក្មេងទំនើង​ម្នាក់ស្លា ប់នៅកន្លែង​កើតហេតុ​ក្រោមស្ពានអាកាសស្ដុបដីហុយ​កាលពីយប់មិញ បានទម្លាយ​ប្រវត្តិការសិក្សា និងប្រវត្តិការងារ​របស់សន្តិសុខខាងលើថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ឈ្មោះ ភឿង ភីរះ អាយុ ៣៦ឆ្នាំ នៅលីវ។ គាត់មិត្តភក្តិរួមថ្នាក់​ជាមួយគ្នា នៅដេប៉ាដឺម៉ង់បារាំង នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់ជាមនុស្សស្លូតបូតណាស់ សុភាពរាបសារ មិនសូវនិយាយស្តី ស្រគត់ស្រគំគាត់ គាត់គឺជាកូនកំព្រាឱពុក រស់នៅជាមួយម្តាយជាស្ត្រីម៉េម៉ាយ និងមានបងប្រុសជា​មនុស្សវិកលចរិក ហើយគាត់ជាបង្គោលគ្រួសារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់បានបញ្ចប់បរិញ្ញាប័ត្រផ្នែកបកប្រែភាសាបារាំង និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គាត់ធ្លាប់ធ្វើការផ្នែកបកប្រែ​នៅក្រុមហ៊ុនល្បីមួយ នៅភ្នំពេញ និងបកអោយ​ស្ថានទូតបារាំង និងអង្គការបារាំង ពិសេសពាក់ព័ន្ធការងារទូត ការងារស៊ើបអង្កេត ជាភាសាបារាំង (il a un mémoire d’éléphant )។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកបានក្លាយទៅជា​អ្នកបកប្រែអោយអគ្គស្នងការស្នងការនគរបាលជាតិ ដោយមើលឃើញ​ពីសមត្ថភាព​ពិតៗ របស់គាត់ ថ្នាក់លើបានបញ្ជូនគាត់ទៅហ្វឹកហ្វឺន​ក្លាយជានគរបាលដែលមាន​ក្របខណ្ឌពេញ​សិទ្ធិ ។ ដោយសារបញ្ហាកូវីដ ទើបធ្វើអោយគាត់មិនសូវសំបូរការងារផ្នែកបកប្រែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តាជីវភាព ទើបជម្រុញឲ្យគាត់បានបាត់បង់ការងារជាអ្នកបកប្រែភាសាបារាំង គាត់ក៏មករកប្រាក់ចំណូល​បន្ថែមតាមរយៈអ្នកថែរក្សាសន្តិសុខនៅធនាគារABA រហូតកើតរឿងអាក្រក់មួយនេះ ចំពោះរូបគាត់កាលពី​យប់មិញកន្លងទៅនេះ។ សង្ឃឹមថា គាត់អាចរួចពីការចោទប្រកាន់របស់ពី​ព្រះរាជអាជ្ញារផងចុះមនុស្សល្អ ទេវតាតាមថែររក្សាគាត់ ! បើមិនបា. ញ់ទេ គាត់អាចជួបគ្រោះថ្នាក់ដល់ជីវិត ដោយជនល្មើសដេញចា. ក់គាត់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!