សម្ដេចតេជោថ្លែងថា នៅពេលខាងមុខការចា. ក់វ៉ាក់សាំងកូវីដ និងប្រែក្លាយជាវ៉ាក់សាំងកាតព្វកិច្ច

សម្ដេចតេជោថ្លែងថា នៅពេលខាងមុខការចា. ក់វ៉ាក់សាំងប្រ. ឆាំ. ងកូវីដ នឹងប្រែក្លាយជាវ៉ាក់សាំង កាតព្វកិច្ច ខណៈដែល បណ្តាប្រទេស មួយចំនួនបាននិងកំពុងអនុវត្តន៍ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារសំឡេងពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិភពលោក កំពុងប្រែក្លាយវ៉ាក់សាំងប្រ. ឆាំ. ងជំងឺកូវីដ១៩នេះ ទៅជាវ៉ាក់សាំងកាតព្វកិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមបណ្ដាប្រទេសមួយចំនួន កំពុងអនុវត្តន៍នូវវិធានការនេះ រួចស្រេចទៅហើយ ដោយបុគ្គលណា មិនបានចា. ក់វ៉ាក់សាំងកូវីដ១៩គឺមិនអនុញ្ញាតឱ្យចូលកន្លែងធ្វើការ ឬដើរហើរដោយសេរីបាននោះទេ។ សម្តេចតេជោបញ្ជាក់ថា ការអនុវត្តដូច្នេះ គឺដើម្បីធានាបានសុវត្ថិភាព សង្គម ការពារកុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេង៖« ឥឡូវយើងនិយាយថា វ៉ាក់សាំងគឺជាវ៉ាក់សាំងស្ម័គ្រចិត្ត ប៉ុន្តែទៅខាងមុខច្បាស់ណាស់ថា វ៉ាក់សាំងនឹងប្រែក្លាយទៅវ៉ាក់ សាំងកាតព្វកិច្ច។ ហើយគ្មាន ការចាក់វ៉ាក់សាំង ច្បាស់ជាគេមិនឱ្យរកការងារ ធ្វើទេនៅតាមហាង នៅតាមក្រុមហ៊ុនឯកជន រហូតដល់ផ្នែករដ្ឋ ឬក៏ត្រូវធ្វើដំណើរចេញទៅបរទេស គ្មានការចា. ក់វ៉ាក់សំាងក៏គេមិនឱ្យធ្វើដំណើរចេញទៅនោះដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ គឺប្រហែលជាវ៉ាក់សាំងស្ម័គ្រចិត្ត គ្រាន់តែជាសម្ដីដំបូងក្នុងពេលដែលខ្វះវ៉ាក់សំាងទេ សម្រាប់ប្រទេសខ្លះ គេចាប់ផ្ដើមអនុវត្តមាន វ៉ាក់សាំងកាតព្វ កិច្ចរួចស្រេចទៅហើយ ដូចជាឥណ្ឌូនេស៊ីជាដើម ហ្សាកាតា បើមិនចា. ក់គឺត្រូវមានបញ្ហា ប៉ុន្តែយើងឥឡូវយើងប្រើតាម រយៈវ៉ាក់សាំងស្ម័គ្រចិត្ត ប៉ុន្តែនៅពេលខាងមុខ អាចនឹងនៅក្រុមហ៊ុនខ្លះ នឹងចា. ប់ប. ង្ខំប្រសិនបើមិនចា. ក់វ៉ាក់ សាំងគេនឹងមិន ឱ្យបន្តការការងារតទៅទៀត ហើយប្រសិនបើ អ្នកឯងគ្មានចា. ក់វ៉ាក់សាំង គឺអ្នកឯងក៏មិនអាចជ្រើសរើសធ្វើការងារតាមក្រុមហ៊ុននោះទេ។ ខ្ញុំយល់ថា នេះគឺជារឿងដែលអាចនឹងកើតឡើងនៅពេលខាងមុខ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងដែរថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀត លើវិធានការសុខាភិបាល ដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់ នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បានអំពាវនាវដល់ជនគោលដៅដែលបានកំណត់ចា. ក់វ៉ាក់សាំង អញ្ជើញទៅចា. ក់វ៉ាក់សាំង ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការ ពាសហគមន៍ កុំឱ្យមេរោគកូវីដ១៩ វា. យលុ. កចូលទៅក្នុងខ្លួន ចូលទៅក្នុងផ្ទះ និងចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យមានម. ហន្តរា. យ សុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល៦ថ្ងៃ នៃយុទ្ធនាការចា. ក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅ នៅទូទាំងប្រទេស បានជិត ២៣ម៉ឺននាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!