មកដឹងពីមូលហេតុខ្លះៗ ស្ដីពីការបាត់សូន្យឈឹងនៃជីវិតចុងក្រោយរបស់តារាចម្រៀង អ៊ឹង ណារី

លោក អ៊ឹង ណារី ជាតារាចម្រៀងមួយរូបដ៏ល្បីល្បាញកាលពីពាក់កណ្តាលសម័យសាធារណរដ្ឋខ្មែរ ដែលលោកមានទឹកដមសំនៀងស្រដៀងនិងអធិរាជសំឡេងមាសស៊ីន ស៊ីសាមុតណាស់ ហើយបទខ្លះ ធ្វើឲ្យអ្នកស្តាប់ច្រឡំថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់នឹងសព្វថ្ងៃ សំនៀងរបស់លោក ក៏នៅតែបម្រើអារម្មណ៍អ្នកស្តាប់ តាមរយៈបទចម្រៀង ដែលនៅសេសសល់មួយចំនួនដូចជាបទ ខ្មាស់អស់បក្សា បទ ជំពូមួយចាន បទ ជើងភ្នំទទា បទ កុំធ្វើបាបបង បទ ស្រណោះភ្លៀង បទ កណ្តៀងត្បូងឆាំង បទ សុម៉ាលីឌីសៃយ៉ា ជាដើម។ ក្នុងដំណើរស្រាវជ្រាវ របស់ក្រុមព្រះសុរិយាយើងខ្ញុំ ពុំទាន់រកបានព័ត៌មានច្បាស់ការពីដំណឹងចុង ក្រោយរបស់តារាចម្រៀងរូបនេះឡើយ ដោយគ្រាន់តែដឹងថា លោកប្រាកដជាទទួលម. រ. ណ. ភាពក្នុងរបប ប្រល័. យពូ. ជសា. សន៍ខ្មែរក្រហមទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅថ្មីៗនេះ ក្រុមព្រះសុរិយាបានទទួលសារមួយពី លោក អ៊ុន សុវណ្ណា ដែលបានផ្ញើសារមកកាន់ទំព័រផ្លូវការ នៃក្រុមព្រះសុរិយា ដោយលោកបានដឹងរឿងមួយ តាំងពីទសវត្ស៨០ តាមការរៀបរាប់របស់អ្នកស្គាល់លោកថា លោក អ៊ឹង ណារី និងក្រុមគ្រួសារ បានត្រូវខ្មែរក្រហម ជម្លៀសទៅដល់ស្រុកស្អាង កោះធំ ខេត្តកណ្តាល ហើយលោក អ៊ឹងណារី នៅមានជីវិតជិតដល់ថ្ងៃ៧ មករា ១៩៧៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែលោក អ៊ឹង ណារី ជួបសំណាងអាក្រក់ ឡើងបេះដូងបានពាក់កណ្តាលដើម ក៏របូតដៃជើង ធ្លាក់មកដល់ដី ស្លា. ប់ភ្លាមៗតែម្តង។ ដោយយោងតាមការលើកឡើងខាងលើនេះ ក្រុមព្រះសុរិយា ពុំទាន់អាចយកជាការបានទាំងស្រុងនោះទេ តែអាចយកជាតម្រុយមួយ សម្រាប់កិច្ចការស្រាវជ្រាវរបស់យើងខ្ញុំបន្តទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះក្នុងការផ្សាយនា ពេលនេះ ក្រុមព្រះសុរិយាសូមអំពាវនាវដល់បងប្អូន ពូមាមីងដែលបានដឹងពីជីវិតចុងក្រោយ របស់លោក អ៊ឹង ណារី មេត្តាជួយបញ្ជាក់ ក៏ដូចជាផ្តល់ព័ត៌មាន ពីជីវិតចុងក្រោយរបស់លោកផង។ ក្រុមព្រះសុរិយាសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុន សុវណ្ណា ដែលបានផ្តល់ព័ត៌មាននេះមកកាន់ក្រុមព្រះសុរិយាដើម្បីស្រាវជ្រាវបន្ត៕(ប្រភព៖ ក្រុមព្រះសុរិយា)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!