ទើបបែកគ្នា ២ថ្ងៃ ប្រុសថ្លៃមានស្រីថ្មីបាត់ រួចនិយាយពាក្យយ៉ាងឡូយ ប្រពន្ធបានត្រឹមដេកយំ
បរទេស៖ នារីម្នាក់រស់នៅប្រទេសថៃ បានបង្ហោះរឿងរ៉ាវគួរឲ្យឈឺចាប់ និងហួសចិត្តមួយរបស់បងស្រីខ្លួនឯង បន្ទាប់ពីដឹងថាមិត្តប្រុសរបស់បងស្រី បានដោះដៃមិនទទួលខុសត្រូវ ទោះជាបានរួមរស់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងមានកូនតូចម្នាក់ក៏ដោយ។
នាងបានសរសេរថា៖ អានហើយចែករំលែកផង នេះគឺជារឿងរបស់បងស្រីរបស់ខ្ញុំ។ ចងចាំទុកជាមេរៀនមួយ រឿងនោះរៀបរាប់ថា កាលពីម្សិលមិញបងស្រីរបស់ខ្ញុំបានឈ្លោះប្រកែកគ្នាបន្តិចបន្តួចជាមួយមិត្តប្រុសរបស់គាត់ ហើយបងស្រីក៏ត្រឡប់មកនៅផ្ទះវិញ។
មកផ្ទះបានរយៈពេលពីរថ្ងៃ មិត្តប្រុសរបស់គាត់ក៏ផ្ញើសារប្រាប់ខ្ញុំថា ឲ្យបងស្រីរបស់ខ្ញុំឈប់ទាក់ទងទៅគាត់ទៀត គាត់មានអ្នកថ្មីហើយ នាងស្អាតជាងឆ្ងាយណាស់។ គ្រាន់តែបែកគ្នារយៈពេល ២ថ្ងៃប៉ុណ្ណោះ គាត់បែរជាលួចមានស្រីថ្មីហើយបន្ទាប់មកក៏កាត់ផ្ដាច់ទំនាក់ទំនងគ្រប់បណ្ដាញ ដំបូងខ្ញុំក៏មិនដឹងថា ត្រូវធ្វើអ្វីដែរ មិនហ៊ានប្រាប់បងស្រីទេ ខ្លាចបងស្រីខូចចិត្ត ប៉ុន្ដែរឿងបានមកដល់ចំណុចនេះហើយត្រូវតែប្រាប់។
នៅពេលដែលខ្ញុំប្រាប់រឿងនេះដល់់បងស្រី គាត់ក៏ដួលសន្លប់តែម្ដង ហើយកូនគាត់ក៏ទើបតែមានអាយុ ៣ ខែផង។ ចំណែកបងស្រីរបស់ខ្ញុំនៅតែទួញយំសោកចំពោះរឿងដែលកើតឡើង ខ្ញុំបានព្យាយាមបន្លប់គាត់ដែរ តែខ្ញុំក៏យល់ដែរប្ដីអ្នកណាៗក៏ស្រលាញ់ បងស្រីរបស់ខ្ញុំបានគេងមើលមុខកូនជាទីស្រលាញ់ហើយឱបកូនរួចនិយាយថា «ឪពុករបស់កូនបានបោះបង់ម្ដាយ និងកូនចោលហើយ គេមិនស្ដាយស្រណោះយើងទេ»។
តើគាត់ជាមិត្តប្រុសដឹងទេថា កូនរបស់គាត់គួរឱ្យស្រឡាញ់ប៉ុនណា ណ្ហើយជីវិតរបស់យើងពិតជាមិនមានអ្វីទៀងទាត់ឡើយ មនុស្សខ្លះបានរួមរស់ជាមួយគ្នាអស់រយៈពេលជាង ១០ឆ្នាំ មានកូនជាមួយគ្នា រហូតដល់ពួកគេធំឡើងដឹងក្ដី ក៏នៅតែចែកផ្លូវគ្នា ហើយអ្វីដែលយើងមិនយល់នោះគឺ តើអ្នកនៅមានភាពជាឪពុកខ្លះទេ? មានទំនួលខុសត្រូវឬទេ?
ខ្ញុំចង់ឲ្យអ្នកដែលមានគ្រួសារ ឬអ្នកដែលមានបំណងមានកូនជាមួយគ្នា អានហើយចងចាំទុកជា មេរៀន មុនពេលយើងធ្វើអ្វីៗយើងគួរគិតពិចារណាឱ្យបានវែងឆ្ងាយ។ អាណិតក្មេងតូចភ្នែកខ្មៅក្រឹបដែលទើបនឹងកើត គាត់មិនដឹងអ្វីសោះអំពីរឿងនេះ ត្រូវមកទទួលរងកម្មពារដោយសារទង្វើរបស់អ្នកទៅវិញ៕ (ប្រែសម្រួល៖ ស្រីណុច)