ក្ដៅៗ! ម្ដាយរបស់តារាចម្រៀងវីឌីណែត បានទទួលមរណភាពហើយ ខណៈកំពុងព្យាបាលកូវីដ
បន្ទាប់ពីបានចេញមកបួងសួងដើម្បីឱ្យម្ដាយខ្លួនឆ្លងផុតគ្រោះថ្នាក់ក្រោយមានអាការៈឈឺធ្ងន់ធ្ងរដោយសារបានឆ្លងជំងឺកូវីដ១៩ និងកំពុងសំរាកព្យាបាលនៅក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យខ្មែរសូវៀត ពេលនេះជារឿងគួរឱ្យសោកស្ដាយបំផុតមួយនៅក្នុងជីវិតកញ្ញា វី ឌីណែត ព្រោះអ្នកម្ដាយកញ្ញាត្រូវបានមច្ចុរាជឆក់យកជីវិតបាត់ទៅហើយ។
អ្នកស្រី ងួន សុផាន្នីបានឆ្លងជំងឺកូវីដ១៩ ពីកូនស្រី វី ឌីណែត ប៉ុន្តែដោយសារតែអ្នកស្រីមានវ័យចំណាស់អាយុ ៦៥ឆ្នាំ និងមានជំងឺប្រចាំកាយទៀតនោះ ទើបធ្វើឱ្យអ្នកស្រីបានទទួលមរណភាពនៅក្នុងថ្ងៃនេះតែម្ដង។
អ្វីដែលធ្វើឱ្យអ្នកបានឃើញរន្ធត់ និងខ្លោចចិត្តនោះគឺតារាចម្រៀងជើងចាស់លោក ហួរ ឡាវី មុនមរណភាពភរិយា លោកបានផុសដោយក្ដីក្ដួល រង់ចាំផ្លូវភរិយាបណ្ដូលដួងចិត្តវិលមកកាន់ផ្ទះវិញដោយក្ដីសុខសាន្តថា ៖
«អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែកតស៊ូឡើងអូនសាធុ.សាធុសាធ»។ ចំណែកវីឌីណែត បានបង្ហោះសារសោកស្ដាយថា«ខ្ញុំលែងមានម៉ាក់ហៅហេីយសូមម៉ាក់ទៅអោយបានសុខម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ានឹងអ្នកផ្ទះយេីងកូននឹងរឹងមាំ។
សូមបីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយក៏មិនអាចឃេីញសុំបីតែសពខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះវាលឿនពេកហេីយម៉ាក់អេីយ»។
សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយនឹងក្រុមគ្រួសារ លោក ហួរ ឡាវី និង កញ្ញា វី ឌីណែត និងសូមបួងសួងជូនវិញ្ញាណក្ខន្ធអ្នកស្រី ងួន សុផាន្នីទៅកាន់សុគតិភព៕