លោក ណុប បាយ៉ារិទ្ធ ឆ្លើយតបយ៉ាងចាស់ដៃ ទៅកាន់អ្នកចោទលោកថាសម្ដែងជាអ្នកកើតជំងឺកូវីដ

នៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១នេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ណុប បាយ៉ារិទ្ធ បង្ហាញប្រតិកម្មយ៉ាងខ្លាំង ទៅកាន់អ្នកខមមិនមួយចំនួន ចោទថាលោក សម្ដែងជាកើតជំងឺកូវីដ ហើយថែមទាំងចោទទៀតថា គេជួយក្នុងតម្លៃប៉ុន្មានថាកើតជំងឺកូវីដ ទាំងដែលរូបលោក កំពុងស្ថិតក្នុងស្ថានភាពសុខភាពទ្រុឌទ្រោម ហើយដេកលើឥដ្ឋ ក្បែចាន់បង្គន់ ដោយសារតែរាគ និងក្អួតខ្លាំង ហើយពេលខ្លះក្អករហូតធ្លាក់ឈាមក៏មាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលរងការមើលស្រាលថាគេជួលលោកឲ្យសម្តែងជាអ្នកកើតជំងឺកូវីដ លោកក៏បានតបទៅវិញយ៉ាងចាស់ដៃ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១នេះថា៖ «៧ថ្ងៃដែលខ្ញុំបានចាកចេញពីផ្ទះ មកព្យាបាលជំជឺកូវីដ១៩នៅឯសណ្ឋាគារ the great Duke Phnom Penh អតីតសណ្ឋាគារ intercontinental! ខ្ញុំបែកមនុស្សជាទីស្រលាញ់របស់ខ្ញុំ លោកអ្នកមានគុណ បងប្អូន ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ខ្ញុំមិនបានបំពេញ ការងារ ឬភារកិច្ចផ្ទាល់ខ្លួន បងប្អូនគិតទៅមើល សួរថាខ្ញុំចង់មែនទេ? អត់ទេ!។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក្តី អ្នកជំងឺទាំងអស់សុទ្ធតែប្រយ័ត្នប្រយ៉ែង ជាក់ស្តែងដូចជារូបខ្ញុំ និងបងប្អូនឯទៀត ខ្លាចណាស់ ការពារណាស់ ប្រយ័ត្នណាស់ នៅតែជៀសមិនផុត ប្រយ័ត្នយ៉ាងហ្នឹង គេចយ៉ាងហ្នឹង ការពារយើងហ្នឹងនៅឆ្លង ចុះទម្រាំអ្នកដែលមិនប្រយ័ត្នសោះ ថែមទាំងមើលស្រាលទៀត ម្សិលមិញ ខ្ញុំបានឡាយជជែកជាមួយបងប្អូន ចង់ផ្តាំផ្ញើរបទពិសោធន៍ខ្លះក្នុងនាមអ្នកអ្នកជំងឺកូវីដម្នាក់ មានបងប្អូន៣ ៤នាក់គាត់ខមមិន គាត់ឆាតមកថា គេជួលខ្ញុំប៉ុន្មានសម្រាប់ការសម្តែង?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួលឲ្យលើកជើងថ្នាក់ដឹកនាំ ! បងប្អូន បងប្អូននិយាយនេះ មិនត្រឹមគិតថាខ្ញុំលេងសើច និងជីវិតខ្លួនឯងទេ គឺបងប្អូនខ្លួនឯងដែលនិយាយនេះតែម្តង ដែលមិនចេះស្រលាញ់ជីវិតខ្លួនឯង ហេតុអី? បើខ្ញុំរស់លើដីនៃព្រះរាជាណាចក្រកម្ពុជា រស់ក្រោមម្លប់ព្រះមហាក្សត្រ រស់ក្រោមការបីបាច់ថែរក្សា របស់ប្រមុខថ្នាក់ដឹកនាំកំពូលសម្តេចតេជោ និង សម្តេចគតិព្រិទ្ធ ខ្ញុំលើកដៃអរគុណគាត់ខ្ញុំខុសដែរ? កុំថាខ្ញុំរស់លើដី បើទោះខ្ញុំរស់ក្នុងទឹក លើអាកាស ឲ្យតែក្នុងប្រទេសកម្ពុជា ក៏ខ្ញុំត្រូវតែដឹងគុណក្នុងនាមជាប្រជាជនមួយរូប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ ម៉ោងនេះ អ្នកថាខ្ញុំសម្តែង ព្រោះអ្នកមិនបានដឹងពីទុក្ខលំបាកនៃជំងឺនេះដែលខ្ញុំជួប ហើយបើទោះជាដឹង ក៏អ្នកគ្មានបេះដូង គ្មានឆន្ទៈការពារទប់ស្កាត់ការចម្លងដែរ ផ្ទុយទៅវិញអ្នកច្បាស់ជាឆ្លៀតឱកាស បង្ករបញ្ហារផ្សេងៗជាក់ជាពុំខាន។ បើអ្នកខ្លួនឯង មិនបរិសុទ្ធទៅហើយ ហេតុអីអ្នកអូសទាញខ្ញុំយកទៅបំផ្លើសថាខ្ញុំសម្តែង អ្នកមិនខ្លាចបាបបុណ្យសោះយ៉ាងនេះ?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអ្នកបើកភ្នែកឲ្យធំៗ សម្លឹងឲ្យឃើញពីទុក្ខលំបាក និងហានិភ័យដែលប្រទេសទាំងមូល កំពុងជួបក្នុងគ្រាអាសន្នផង ហើយអ្នកបកមកចង្អុរថ្ងាសសួរខ្លួនឯងវិញទៅមើល ថាអ្នកបានជួយអ្វីខ្លះ? កុំថាដល់សង្គម គ្រួសារអ្នក សូម្បីតែខ្លួនឯង? សុំតែកុំឲ្យអ្នកផឹ.កស៊ីជុំគ្នា អ្នកធ្វើមិនបានផង ឬអ្នកបានតែដើរចាំតែខាំត្របាក់គេ ដោយពាក្យមុស្សាគ្មានវិចារណញ្ញាណទេ? ហើយអ្នកនិងសើចសប្បាយ ពេលឃើញអ្វីដែលខ្លួនឯងបានធ្វើសមតាមបំណង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនោះគឺជារសនិយមដ៏ចាំបាច់របស់អ្នក ខ្ញុំពិតមិនចម្លែកចិត្តទេថា ហេតុអ្វី? អ្នករៀនសូត្របានតិច តែមិនប្រាកដថា អ្នកគ្មានសតិក្នុងការគិតទេ ២០២១ហើយ សូមឈប់និយាយពាក្យថាល្ងង់ ព្រោះរៀនបានតិច គ្នាគិតមិនដល់…No គ្រប់យ៉ាងគឺសង្គមជាអ្នកបង្រៀន ជាអ្នកជួយតម្រង់ផ្លូវយើង ច្រើនណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គមជាអ្នកបង្ហាត់បង្រៀនយើងឲ្យចេះគិត ចេះវា.យតម្លៃ ចេះពិចារណា ចេះស្គាល់អ្វីល្អមិនល្អ អ្វីគួរជឿមិនគួរ មិនចេះតែអោយយើងស្លុងតាមការប៉ាន់ស្មានទាំងងងឹតងងុលរបស់ខ្លួនឯងទេ សូម្បីមនុស្សអនាថាក៏គង់ចេះរកវិធីយ៉ាងណាឲ្យខ្លួនឯងរស់ ចុះហេតុអីមនុស្សមានសតិ បែរជានិយាយស្តីមកដូចមនុស្សមិនដែលឆ្លងកាត់សាលារៀនទៅវិញ?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ឈប់បានបញ្ឈប់ទៅ រូបកាយ សាច់ឈា.មរបស់ខ្ញុំ ត្រូវបានមេរោគកូវីដជ្រៀតចូល មករស់នៅជាមួយតាំងតែពីថ្ងៃទី១មិនាម្ល៉េះ ខ្ញុំឈឺ ខ្ញុំពិបាក ខ្ញុំវេទនាដូចបងប្អូន អ្នកជំងឺកូវីដដ៏ទៃដូចគ្នា បើអ្នកអគតិ អ្នកមកឈឺជួសខ្ញុំមក អ្នកនិងបានបុណ្យ ហ៊ានទេ? ឲ្យខ្ញុំយំទៅ ព្រោះខ្ញុំពិបាក អ្នកសើចចំអកឲ្យខ្ញុំ ខ្ញុំនៅតែបានបុណ្យ ត្បិតធ្វើឲ្យអ្នកសើច ខ្លាចតែធ្វើឲ្យអ្នកយំទើបខ្ញុំបាប តែសូមអ្នកចាំថា រូបកាយខ្ញុំ រងការពិបាកដោយការវាយលុកពីមេរោគ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបកាយខ្ញុំធ្លាប់ដេកផ្ទាល់ឥដ្ឋ ក្បែចានបង្គន់ក្នុងបន្ទប់ទឹក កាលនោះដោយសាររាគ និងក្អួតខ្លាំងពេក សភាពរាងកាយទប់ទល់លែងជាប់ គ្មានកម្លាំងស៊ូ រូបកាយខ្ញុំធ្លាប់សន្លប់ស្តូកស្តឹង២លើក ហើយដោយកាលណោះ ខ្ញុំស៊ូជាមួយការធ្វើទុក្ខរបស់មេរោគផង ថ្នាំផងមិនទាន់បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបកាយខ្ញុំមិនអាចទទួលទានអាហារសមតាមចិត្តចង់ដូចអ្នកទេ មានអាហារបែរលេបមិនចូល មានទឹកបែរជាមិនស្រែក ក្នុងមាត់មានរសជាតិតែ១គឺភ្លាវ ល្វីង ឈឺចាប់ពេញរាងកាយ កំដៅឡើងដល់ ៣៨ ៣៩ ដកដង្ហើមមិនបានគឺក្អក ក្អកទល់តែស្លេសចេញឈាមមកជាមួយ ចង់សម្ងំគេងក៏គេងមិនបាន គេងបានបន្តិចបន្ទួចដឹងខ្លួនវិញ ការលំបាកទាំងនេះ មិនមែនមានតែខ្ញុំទេ ដែលជួបគឺគ្រប់បងប្អូនដែលកើតជំងឺនេះ សុទ្ធតែមានករណីដូចគ្នា សួរថាហ្នឹងឬជាការធ្វើពុត?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្នឹងឬ ជាអ្វីដែលអ្នកឃើញថាធម្មតាៗ? កុំមើលស្រាល ខ្ញុំចង់ឲ្យអ្នករស់ឲ្យបានយូរ មើលឃើញខ្ញុំជាវិញ ចង់ឲ្យអ្នករស់ឲ្យបានយូរ ដោយកុំឲ្យស្គាល់ជាតិកូវីដឲ្យសោះ រស់ឲ្យបានយូរ ដោយគ្មានសម្រែកឲ្យជួយនៅពេលដែលអ្នកឆ្លង។ សូមបង្កើនសតិរបស់អ្នកឲ្យបានរីកចម្រើន ដុះដាលក្នុងផ្នត់គំនិតល្អ គិតឡើងវិញ ពិចារណាឡើងវិញ អានខមមិនដែលអ្នកផ្ញើរមកខ្ញុំឡើងវិញ បើអ្នកនៅមានជាតិជាមនុស្ស»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!