មហាជនសម្ដែងការខក​ចិត្ត ក្រោយហោត្រៃអាយុជិត១០០ឆ្នាំត្រូវវាយកម្ទេចនៅ វត្តស្វាយពពែ

វត្ត​ស្វាយ​ពពែ​ ត្រូវបាន​អ្នក​ឩ​ក​ញ៉ា​វាំង​វរវៀងជ័យ ព្រហ្ម បាន​ស្ថាបនា​ព្រះវិហារ​វត្ត​ស្វាយ​ពពែ​នៅត្រង់​កន្លែង​ព្រះវិហារ​ចាស់​ក្នុង​រជ្ជកាល​នៃ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​​ ដោយមាន​​សម្ដេចព្រះ​សុគន្ធា​វង្ស​រាជាគណៈ​ធិបតី​បញ្ញា​សី​លោ ប៉ាន បាន​បញ្ចុះសីមា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពី​ពេលនោះ​ត​មក​ព្រះ​រាជវង្ស ព្រះអង្គម្ចាស់​នរោត្តម ​សុ​ទ្ធា​វង្ស​ ជា​ព្រះរាជ​នត្ដា និង​អ្នក​ឩ​ក​ញ៉ា វរវៀងជ័យ ព្រហ្ម និង​ពុទ្ធបរិស័ទ​តែង​បាន​ឩ​ប​ត្ថ​ម្ភ​ទំនុកបំរុង​វត្ត​នេះ​​រហូតមក​។ នៅ​ក្នុង​ឆ្នាំ​១៩៦៥ សម្ដេចព្រះ​រតន​រាជធីតា ព្រះ​ស្រី​ស​ន្ទ​រ​ ជា​ព្រះ​រាជធីតា​នៃ​​ព្រះបាទ​សម្ដេចព្រះ​ស៊ីសុវត្ថិ និង​ពុទ្ធបរិស័ទ​ទាំងឡាយ បាន​រើ​ព្រះវិហារ​ចាស់​ដែល​ចាស់​ទ្រុឌទ្រោម និង​បាន​កសាង​ព្រះវិហារ​ថ្មី​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ព្រះវិហារ​វត្ត​ស្វាយ​ពពែ​ដែល​សាង​ក្រោយនេះ​មាន​លក្ខណៈ​ជា​វិហារ​ខ្នាត​មធ្យម​២​ជាន់ សាង​ដោយ​ឥដ្ឋ​និង​បេតុង​អា​ម៉េ ជា​វិហារ​ជហ្វា​៤​ស្លាប ដំបូល​២​ជាន់ គឺ​របៀង និង​បាំងសាច​។​ ​​ក្រៅពី​សំណង់​ព្រះវិហារ​នៅមាន​កុដិ​ចាស់​​ ក្លោងទ្វារសល់​សម័យបុរាណ​ ជា​ពិសេស​គឺ​ហោត្រៃ​ដែល​មាន​រចនាបថ​ជា​កំពូល​ចេតិយ​ប្លែក​ មាន​តែ​៣​កន្លែង​គត់​នៅ​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហោត្រៃ​នេះ​មាន​​កំពូល១៣ បែងចែក​ជា​៣​ថ្នាក់​ មាន​រចនាបថ​​កំពូល​ចេតិយ​ ស្រដៀង​គ្នា​នឹង​វត្ត​២​ផ្សេង​ទៀត​គឺ វត្ត​កំពូល និង​វត្ត​ស្វាយតាហែន។ យ៉ាងណា​សំណង់​បេតិកភណ្ឌ​ចំណាស់​៩២​ឆ្នាំ ជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានៃព្រះរាជវង្សពីអតីតកាលព្រះនាម “សិង្ហរាថាវេត ” ​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ​១៩២៩ កណ្តាលក្រុងភ្នំពេញ ត្រូវ​បាន​វាយ​កម្ទេច​រាប​ដល់​ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​គឺ​ជា​ការ​បណ្តោយ​ឲ្យ​វិនាស​សំណង់​បេតិកភណ្ឌ​យ៉ាង​គួរ​ឲ្យ​តក់ស្លុត​និង​សោកស្ដាយ​ និង​ជា​ការបាត់បង់​ប្រភេទ​រចនាបថ​ស្ថាបត្យកម្ម​សាសនា​ដ៏​កម្រមួយដែលស្ទើរតែគ្មានសេសសល់ទៀតឡើយនៅប្រទេសកម្ពុជាសព្វថ្ងៃ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបថត​៖ Hai Kimhong

error: ហាម​លួចចម្លង​អត្ថបទ​នេះ!