សត្វស្លាបកម្រៗប្រមាណ១៦០ប្រភេទ កំពុងអភិរក្សនិងការពារនៅបឹងធម្មជាតិពារាំង សៀមរាប

សហគមន៍ទេសចរណ៍​វប្បធម៍ធម្មជាតិ​បឹងពារាំង ស្ថិតនៅក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីក្រុងសៀមរាប។ បច្ចុប្បន្នទីតាំងនេះបានក្លាយជា​កន្លែងអាស្រ័យ​នៅ នៃពពួកសត្វស្លាប ជាច្រើនប្រភេទ និងទទួលបានការ ការពារថែរក្សា ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ​និងសហគមន៍​ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសុខ សំណាង ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិបឹងពារាំង បានឱ្យដឹង នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២១នេះថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដោយបានចូលរួម សកម្មភាពជាមួយអាជ្ញាធរពាក់ព័ន្ធ នានា ក្នុងការការពារនិងអភិរក្សព្រៃឈើជាពិសេសសត្វស្លាបក្នុងតំបន់បឹង ធម្មជាតិពារាំង។ លោកបន្តថា តាមការប៉ាន់ប្រមាណ ចំនួនសត្វស្លាបដែលកំពុងអាស្រ័យនៅក្នុងបឹងអភិរក្ស ពារាំង មានចន្លោះពី១៣០ទៅ១៦០ប្រភេទ ដែលសុទ្ធតែជាប្រភេទកម្រៗ ដូចជា៖ទុង ត្រដក់ រនាល និងក្អែកទឹកជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ដើម្បីឱ្យការងារអភិរក្សសត្វស្លាប​ទទួលបានប្រសិទ្ធភាព ក្រុមការងារសហគមន៍បានធ្វើ​សកម្មភាព យាមល្បាត ជាប្រចាំ ការបញ្ជ្រាបចំណេះដឹងអំពីផលប្រយោជន៍របស់សត្វស្លាប ទៅកាន់​ប្រជាពលរដ្ឋ​នៅក្នុង សហគមន៍ និងជាពិសេស វិស័យទេសចរណ៍ដែលប្រជាពលរដ្ឋទទួលបាន ក្រោយពេល​ពួកគាត់បញ្ឈប់ ការបរបាញ់សត្វស្លាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងអភិរក្សត្រី យើងអភិរក្សព្រៃ វានាំឱ្យមានសត្វស្លាប ព្រោះត្រីជាចំណីរបស់សត្វស្លាប ព្រៃលិចទឹកជាជម្រក របស់ត្រីផង របស់សត្វស្លាបផង ជាទូទៅនៅរដូវប្រាំងយើងធ្វើស្ថិតិទៅបានចន្លោះប្រមាណពី១៣០ទៅ១៦០ ប្រភេទ នៅបឹងពារាំងយើង ក្នុងនោះមានទុង មានត្រដក់ រនាលពណ៌ មានក្អែកទឹកតូចធំ ដែលទៅរកចំណី នៅកន្លែងហ្នឹង សកម្មភាពការពារ អភិរក្សនៅសហគមន៍ផ្សេងៗមិនខុសគ្នាទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងមានក្រុមល្បាតនៅពេល យប់ មានការបណ្តុះបណ្តាល ឱ្យប្រជាពលរដ្ឋចេះស្រឡាញ់សត្វស្លាប នៅឆ្នាំទីមួយ ឆ្នាំទីពីរគាត់អត់សូវចូល រួមទេ ដល់ឆ្នាំទីបី ទីបួនយើងធ្វើមែនទែន នៅពេល​យប់គាត់ឆ្លុះសត្វ ដាក់អន្ទាក់សត្វធ្វើជាអាហារ តែយើង ព្យាយាមពន្យល់គាត់ ថាអាហ្នឹងមិនមែនមុខរបរដែលសំខាន់ បើសិន​យើង​ថែរក្សាទៅមាន​ចំណូលទេសចរណ៍ តាមរយៈការដាំដុះ នេសាទត្រី ធ្វើស្រែចម្ការ និងដឹកភ្ញៀវវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយបញ្ហានេះ ផងដែរ លោកស៊ុន គង់ ប្រធាន មន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈកិច្ច​ការងារ អភិរក្សសត្វស្លាបនៅតាមសហគមន៍នានា មន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នានា ជាពិសេសផ្លូវច្បាប់ ទៅកាន់ប្រជាពលរដ្ឋ ពីព្រោះ សកម្មភាពទាំងនោះចាត់ទុកថាជាទង្វើខុសច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍ព្រៃឈើនានា ត្រូវចូលរួមជាមួយស្ថាប័នពាក់ព័ន្ធ ចំពោះការការពារ អភិរក្សសត្វស្លាបនៅកម្ពុជា ជាពិសេសត្រូវបញ្ឈប់សកម្មភាពដុតបំផ្លាញព្រៃលិចទឹក ដែលជា​ជម្រក របស់ជីវៈចម្រុះទាំងឡាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាទូទៅយើងមានការផ្សព្វផ្សាយ ការល្បាត ការបង្រ្កាប ជាទស្សនៈរបស់ខ្ញុំជាង២០ឆ្នាំមកនេះ ប្រជាពលរដ្ឋ គាត់បានយល់ហើយ តាមរយៈការអភិរក្ស ឬការផ្សព្វផ្សាយកុំឱ្យបរបាញ់សត្វ ដាក់អន្ទាក់ឬក៏ឆក់ ជាទូទៅតាម ប្រភេទនៃ បទល្មើស និងយោងទៅលើ​ច្បាប់អនុក្រឹត្យ ឬសេចក្តីប្រកាសផ្សេងៗ ហើយការបរ​បាញ់សត្វជាទូទៅ មិនសូវកើតមានទេ ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ប៉ុន្តែក៏នៅមានមួយចំនួនតូចដែរ ដែលលួចឬល្មើសចំពោះទណ្ឌកម្មផ្សេងៗ គឺអាស្រ័យលើស្ថានភាពច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ជាតំបន់អភិរក្សត្រីមេពូជ ស្ថិតក្នុងផ្ទៃទឹក ប្រមាណ២៥០ហិកតា ព្រៃលិចទឹកនិងដើមពារាំងដែលជាជម្រកត្រីនិងសត្វស្លាបអាស្រ័យនៅជាង៣០០០ ហិកតា និងប្រភេទសត្វស្លាបកម្រៗ ដូចជា ត្រយង ទុង រនាលពណ៌ ក្អែកទឹក និងសត្វស្លាបជាច្រើនប្រភេទ ចន្លោះពី១៣០ទៅ១៦០ប្រភេទទៀតអាស្រ័យនៅ និងស្វែងរក ចំណីរអាហារ។បច្ចប្បន្នទីតាំងនេះ ក៏ជាកន្លែង ស្វាគមន៍ភ្ញៀវទេសចរ ដែលចង់ទៅទស្សនា សម្រស់ធម្មជាតិ ជាពិសេសព្រៃលិចទឹក និងសត្វស្លាប​ចម្រុះពណ៌៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!