សោកស្ដាយ! ជិតទទួលសញ្ញាបត្រហើយ នារីម្នាក់បែរឈឺត្រឹម ២ថ្ងៃ លាទៅជារៀងរហូត
នារីដ៏ស្រស់ស្អាតម្នាក់ បានចាកចេញពីលោកយើងនេះជារៀងរហូត គ្មានថ្ងៃវិលត្រឡប់ ធ្វើឲ្យក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ ក៏ដូចជាមិត្តភក្តិរបស់នាង ទទួលយកស្ទើរពុំបាន ព្រោះតែវាឆាប់រហ័សពេល ឈឺត្រឹម ២ថ្ងៃសោះ បែរជាជួបរឿងអកុសលបែបនេះ ទោះគ្រូពេទ្យក៏ជួយមិនបាន។
តាមរយៈគណនីហ្វេសប៊ុកបុរសម្នាក់មានឈ្មោះ Sokkhim Som ក៏បានចូលរួមរំលែកទុក្ខ ដោយសរសេររៀបរាប់ថា៖ «សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារប្អូនស្រី វ៉ាត ស្រីនឿន ដែលបាន បា.ត់ប.ង់ ជី.វិ ត កាលពីព្រឹកមិញនេះ។
សល់ពេលមិនប៉ុន្មានខែខាងមុខនេះ ប្អូននឹងទទួលបានសញ្ញាបត្រហើយ តែអកុសល ប្អូនស្រីបានលាចាកឆ្ងាយពីលោកនេះហើយ សូមប្អូនស្រីទៅកាន់ទីឋានបរមសុខ វ៉ាត ស្រីនឿន ទទួលមរណភាព នៅថ្ងៃទី១២ កុម្ភៈ ២០២១ ដោយរោគាពាធ។ រូបថតចុងក្រោយ នៅសាលារចនា ពេលប្អូនប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ មហាវិទ្យាល័យសិល្បៈសូនរូប ជំនាញគំនូរសារគមនាគមន៍»។
ក្នុងនោះដែរ មានគណនីហ្វេសប៊ុក បុរសម្នាក់មានឈ្មោះ Rith Salim ដែលត្រៀមនឹងទទួលសញ្ញាបត្រនៅពេលខាងមុខជាមួយគ្នា បានសរសេររៀបរាប់ ទាំងក្ដីសោកស្ដាយថា៖
«និយាយគ្នាហើយថា ចាំទទួលសញ្ញបត្រទាំអស់គ្នា ហើយពេលនេះ បែរជាទៅដោយមិនប្រាប់ មួយម៉ាត់សោះ! តែឥឡូវគាត់បានទៅកន្លែងមួយដែលប្រសើរហើយ។ សូមឲ្យបងស្រីទៅឲ្យបានសុខ ពួកយើងទាំងអស់គ្នា ដែលជាមិត្ដរួមថ្នាក់ នៅតែមានក្ដីនឹករលឹកបងស្រីជារៀងរហូត»។
គួរបញ្ជាក់ផងដែរថា បើតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ Jj Huy បានបញ្ជាក់ថា និស្សិតទើបបញ្ចប់ការសិក្សាខាងលើ ឈឺត្រឹម ២ថ្ងៃប៉ុណ្ណោះ គឺនៅមុនលាចាកទៅ គ្រូពេទ្យថា មានជំងឺរលាកសួត តែក្រោយពី ស្លា ប់ បែរគ្រូពេទ្យបញ្ជាក់ស្លាប់ដោយសារគាំងបេះដូងទៅវិញ។ សូមចូលរួមរំលែកទុក្ខ និងក្ដីសោកស្ដាយដល់ក្រុមគ្រួសារនិស្សិតខាងលើផង៕ (អត្ថបទ៖និស្ស័យ)