ប្រវត្តិបដិមា “ជ័យពុទ្ធមហានាថ” ដែលបាត់ពីប្រាង្គកណ្ដាលបាយ័ន បច្ចុប្បន្នគេទុកនៅកន្លែងមួយ

បដិមា​ព្រះ​ពុទ្ធ​ប្រក់​នាគ​មួយ​អង្គ​មាន​ព្រះ​នាម​ “ជ័យ​ពុទ្ធ​មហា​នាថ​” ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កសាង​ឡើង​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្តាល​ប្រាសាទ​បាយ័ន ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លង​កាត់​ពេលវេលា​រាប់​រយ​ឆ្នាំ​ ស.ង្គ្រា.ម​រ៉ាំរ៉ៃ​ពី​សម័យ​មួយ​ទៅ​ សម័យ​មួយ​បដិមា​នេះ​ត្រូវ​បាន​សត្រូវ​វាយ​បំបែក​ឬ​អាច​វាយ​បំបែក​ក្នុង​ស.ង្គ្រា.ម​សាសនា​រវាង​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធ​ និង​ខ្មែរ​អ្នក​ជឿ​លើ​ព្រហ្មញ្ញ​សាសនា​។ យ៉ាង​ណា​ក្នុង​ឆ្នាំ​១៩៣៣​ បដិមា​នេះ​ត្រូវ​រក​ឃើញ​កប់​ក្នុង​ដី​ខាងក្រោម​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​បាយ័ន​ក្នុង​ជម្រៅ​រហូត​១៤ម៉ែត្រ​នៅ​ពេល​​អ្នក​ស្រាវជ្រាវ​បារាំង​ឈ្មោះ George Trouvé ធ្វើ​កំណាយ​នៅ​កណ្តាល​ប្រាសាទ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ធ្វើ​ការ​​ជួសជុល​បដិមា​ជ័យ​ពុទ្ធ​មហា​នាថ​នេះ​ហើយ ព្រះករុណា​ព្រះ​បាទ ស៊ីសុវត្ថិ​មុនីវង្ស បាន​រៀប​ចំ​ព្រះរាជ​ពិធី​អភិសេក​ព្រះពុទ្ធ​បដិមា ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៣៤ និង​តម្កល់​នៅ​ក្នុង​ព្រះវិហារ​ប្រាំ​ពីរ​ល្វែង​រហូត​មក​ដល់​សព្វថ្ងៃ។ បដិមា​នេះ​មាន​កម្ពស់​ ៣,៦០ម៉ែត្រ​មាន​ព្រះភ័ក្ត្រ​ដូច​ទៅ​នឹង​ព្រះភ័ក្ត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ធ្វើ​ឲ្យ​អ្នក​ប្រវត្តិសាស្ត្រ​សន្និដ្ឋាន​ថា​ព្រះអង្គ​ទំនង​ជា​ចង់​ភ្ជាប់​និស្ស័យ​ជាមួយ​ព្រះ​ទើប​បញ្ជា​ឲ្យ​ក្រុម​ជាង​ឆ្លាក់​ឲ្យ​ព្រះ​ឲ្យ​ដូច​ទ្រង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាង​ស្ដាំ​ដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​​ជល់​ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ជ័យ​។ រយៈ​ពេល​ជិត​១០០​ឆ្នាំ ហើយ​ដែល​បដិមា​ “ជ័យ​ពុទ្ធ​មហា​នាថ​” ត្រូវ​បាន​តម្កល់​នៅ​ព្រះវិហារ​ប្រាំពីរ​ល្វែង​ ហើយ​គ្មាន​ការ​ផ្លាស់​ប្ដូរ​ទេ មាន​តែ​ការ​សង់​រោង​ប្រាសាទ​ពី​ស៊ីម៉ងត៍​ជំនួស​ឲ្យ​រោង​ឈើ​ប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!