រំភើប! នាដការីថតត្រាប់រូបបុរាណ រម្លឹកពីការផាត់ខ្លួន និងមុខ.ស របស់របាំព្រះរាជទ្រព្យខ្មែរ ១០០ ឆ្នាំ មុន

ការ​ផាត់​ខ្លួន​ និង​មុខ​ស​ របស់​នាដការី​របាំ​ព្រះរាជទ្រព្យ​នា​ពេល​បច្ចុប្បន្ន​គឺ​មិនមែន​នឹក​ឃើញ​ធ្វើ​តាម​ចិត្ត​នឹក​ឃើញ​ ឬ​ក៏​ការ​ច្នៃ​ប្រឌិត​ថ្មី​នោះ​ពោល​គឺ​ជា​ការ​ត្រាប់​តាម​លំនាំ​ដើម​ពី​បុរាណ​តាំង​ពី​១០០​ឆ្នាំ​មុន​ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈ​ពេល​មួយ​សតវត្ស​ទៅ​ហើយ​ ​របាំ​ព្រះរាជ​ទ្រព្យ​ កាល​​ក្នុង​រជ្ជកាល​ហ្លួង​ព្រះ​សុី​សុវត្តិ​គេ​និយម​យក​ម្សៅ​ក្រអូប​ពណ៌​.ស​ លាប​មុខ​ លាប​ខ្លួន​ឲ្យ​.ស​ គឺជា​សិល្បៈ​មួយ​បែប មាន​អត្ថន័យ​​ជ្រាលជ្រៅ​ដោយ​សារ​ពណ៌​.ស ​សម្រាប់​តំណាង​ឲ្យ​ភាព​បរិសុទ្ធ​ព្រហ្មចារី ដែល​មិន​ទាន់​មាន​ប្រឡូកប្រឡាក់​​លើ​រាងកាយ​ដ៏​ស្អាត​ស្អំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ផាត់​មុខ​ឡើង​ស​ស្គុស ​បង្ហាញ​ថា ការ​ផាត់​នេះ​មិន​ត្រឹម​តែ​លើក​ស្បែក​ឱ្យ​មាន​សម្រស់​ជាង​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​គឺ​ធ្វើ​ឱ្យ​ស្បែក​នោះ​លែង​មាន​ពណ៌​ជា​ប្រក្រតី​ថា​ជា​ស្បែក​មនុស្ស​។ អ្នក​រាំ​អាច​ញញឹម​តិច​តួច មិន​អាច​ញញឹម​ខ្លាំង​ទេ កំុ​ថា​ឡើយ​ដល់​ទៅ​មាន​សើច​ក្អាកក្អាយ​នោះ។ក្រៅ​ពី​ការ​លាប​មុខ​ដោយ​ម្សៅ តួអង្គ​របាំ​បុរាណ​ខ្លះ​មាន​ពាក់”មុខ”ខ្មុក​តែ​ម្ដង។ ការ​មាន​​លាប​មុខ ឬ​ការ​ពាក់​មុខ​នេះ ធ្វើ​ឱ្យ​អ្នក​​សម្ដែង​ក្លាយ​ទៅ​ជា​តួអង្គ​ណា​មួយ​វិញ អាច​ជា​តំណាង​ឲ្យ​ទេព​ឬ​តំណាង​ឲ្យ​ទេព​ធីតា​សួគ៌ា​វិមាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​រម្លឹក​ពី​ការ​ផាត់​មុខ​ និង​ខ្លួន​ឲ្យ​.ស​លើ​នាដការី​របាំ​ខ្មែរ​ នា​ពេល​កន្លង​ទៅ​នាដការី​របាំ​ បាន​ទៅ​ថត​នៅ​ទីតាំង​ប្រាសាទ​អង្គរ​វត្ត​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​ និង​ត្រាប់​តាម​គ្រប់​កាយវិការ​ របស់​អ្នក​របាំ​ពី​ជំនាន់​មុន​ ក្នុង​ន័យ​ផ្ដល់​តម្លៃ​ និង​ឧទ្ទិស​ដឹងគុណ​​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ដូនតា​ខ្មែរ​តាំង​ពី​​បុរាណ​កាល​មក​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!