ស្គាល់គ្នាតាម FB បានកន្លះខែ ដឹកនាងទៅហូប ហូបហើយលើកខោរត់ចោលនាងបាត់
បុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីគ្រួសារនារីរងគ្រោះថា ជនសង្ស័យបានរំ.លោភ កូនស្រីរបស់ខ្លួនមួយដងបានសម្រេច។
ហេតុការណ៍នេះបានកើតថ្ងៃទី០១ មករា ឆ្នាំ២០២១ ចន្លោះវេលាម៉ោង១៨ ទៅម៉ោង ២០និង០០នាទី នៅចំណុចមណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល។ ជនសង្ស័យចំនួន០១នាក់ មានឈ្មោះ ខេង ផល្លី ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
នារីជាជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។ ឪពុកឈ្មោះ សាន ប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ (ស្លាប់)។ ម្តាយឈ្មោះ គា សាន អាយុ ៤៥ឆ្នាំ មុខរបរកសិករ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឃុំខាងលើ។
សមត្ថកិច្ចបានស្រាវជ្រាវរកឃើញវត្ថតាងមានដូចជា៖ ១.ខោខៅប៊យជើងវែងពណ៌ស្លែ មានប៉ាក់ផ្កា ពណ៌ក្រហម លឿង ខៀវនៅលើជើងឆ្វេង ចំនួន០១។ ២.ខោលីអូពណ៌ផ្កាឈូក មានប៉ាក់ផ្កាពណ៌ ស មានស្នាមប្រលាក់ដានប្រតាក(ចំប្រដាប់ភេទ)ចំនួន០១។ ៣.អាវយឺតដៃវែងពណ៌ផ្កាឈូក មានឆ្នូតពណ៌ ស ចំនួន០១។ ៤.ទូរស័ព្ទដៃម៉ាក សាំសុងចំនួន០១គ្រឿង ដែលឈ្មោះ ប្រុស ចំរើន ត្រូវជាប្អូនបង្កើតជនរងគ្រោះ បានបោកកំទេច។
ដំណើររឿង៖ កាលប្រហែលជាកន្លះខែមុន ជនរងគ្រោះបានឆាតទាក់ទងគ្នា(ហ្វេសប៊ុក)ជាមួយជនសង្ស័យ។លុះមកដល់ថ្ងៃទី០១.០១.២០២០ វេលាម៉ោងចន្លោះ ១៨ និង ០០ នាទី ជនសង្ស័យ បានឆាតមកជនរងគ្រោះដោយបបួលថា ទៅលេងអ្នកលឿង ពេលនោះជនរងគ្រោះក៏ព្រមឲ្យជនសង្ស័យមកយកនៅផ្ទះរបស់ខ្លួន។
ដល់ម៉ោងប្រហែល ១៨ និង ៣០ នាទី ជនសង្ស័យក៏មកដល់ ហើយជនរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ ឡើងទៅលើ ពេលទៅដល់មណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល ជនសង្ស័យបានឌុបជនរងគ្រោះ ចូលទៅក្នុងមណ្ឌលវិបស្សនាធុរៈទួលសាលាវគ្គ រួចធ្វើសកម្មភាពចាប់រំ. លោ ភ ទៅលើជនរងគ្រោះរហូតបានសម្រេច។
ប៉ុន្តែអ្វីដែលហួសចិត្តនោះ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានទុកជនរងគ្រោះចោល រួចបានឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី ០២.០១.២០២១ លាម៉ោងប្រហែល 17 និង 30 នាទីម្ដាយរបស់ជនរងគ្រោះបានជជីកដេញដោលជនរងគ្រោះ ហើយជនរងគ្រោះខ្លាចមានផ្ទៃពោះក៏រៀបរាប់រឿងរ៉ាវ ដែលជនសង្ស័យបានចាប់រំ លោ ភ ទៅលើខ្លួនប្រាប់ទៅម្ដាយ ហើយម្ដាយក៏ដាក់ពាក្យបណ្ដឹងតែម្ដង៕