រំជួលចិត្ត! ស្រលាញ់គ្នាជាង ១០ឆ្នាំ ឈ្លោះគ្នាដូចព្យុះ តែមិនដែលធ្វើរឿងមួយនេះទេ
គូស្នេហ៍ទើបជាប្ដីប្រពន្ធថ្មីថ្មោងមួយគូ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករាប់ពាន់នាក់រំជួលចិត្តជំនួស បន្ទាប់ពីដឹងថា អ្នកទាំងពីរបានស្រលាញ់គ្នារហូតដល់ជាង ១០ឆ្នាំ ទើបបានរៀបការកាលពីពេលថ្មីៗនេះ។
រូបថតចំនួន ២សន្លឹកកាលពីទើបស្រលាញ់គ្នានៅឆ្នាំ ២០០៨ ជារូបថតមិនសូវមានពណ៌ច្បាស់ បង្ហាញពីអ្នកទាំងពីរទើបនៅជំទង់ៗ និងមួយសន្លឹកទៀតថតនៅ ២០១៨ ជាថ្ងៃពួកគេក្រាបផ្ទឹម។ តាមរយៈសំណេរដ៏វែងមួយ ទោះអាពាហ៍ពិពាហ៍រំលងបានជាងមួយខែហើយក្ដី ក៏កូនក្រមុំបានទម្លាយប្រវត្តិស្នេហ៍ដ៏យូរឆ្នាំប្រាប់មិត្តភ័ក្ដិរបស់ពួកគេដែរ ប៉ុន្តែមានអ្នកចែករំលែកបន្តរហូតរាប់ពាន់ដង។
តាមខ្លឹមសារនៃសំណេរនោះ កូនក្រមុំបង្ហើបថា គូស្នេហ៍ខ្លួន ធ្លាប់ឈ្លោះគ្នារាប់ភ្លេច ប៉ុន្តែឈ្លោះមិនបាន ១០នាទីទេ ត្រូវគ្នាវិញហើយ ហើយភាគីទាំងសងខាងមិនដែលមានចិត្តរកអ្នកថ្មីបញ្ឈឺចិត្តគ្នាអ្វីនោះទេ ការមិនរកថ្មីនេះហើយទើបធ្វើឲ្យអ្នកទាំងពីរឆាប់ត្រូវរ៉ូវគ្នាវិញ និងមានរឿងរ៉ាវជាច្រើនផ្សេងទៀតដូចខាងក្រោម។
កូនក្រមុំបានសរសេររៀបរាប់ថា «ថ្ងៃដែលយើងរង់ចាំ ស្គាល់គ្នាជាមិត្តបាន១ឆ្នាំ ស្រលាញ់គ្នា ១០ឆ្នាំ១ខែ ២៨ថ្ងៃ។ ចូលរោងការថ្ងៃ ២៦ កុម្ភៈ ឆ្នាំ ២០១៨ (26.02.2018)។ ទម្រាំតែមកដល់ថ្ងៃនេះ ស្គាល់ហើយដែលហៅថា ស្នេហាគឺថា គ្រប់រសជាតិចឹងម៉ង សើចជាមួយគ្នា លេងជាមួយគ្នា វ៉ៃគ្នា លួងគ្នាថ្នមគ្នា យំជាមួយគ្នា ប្រៃផ្អែម ល្វីងជូរចត់ រសជាតិប្រៃផ្អែមៗ និយាយរួមទៅមានច្រើនអនេកចឹងម៉ង។
ស្គាល់គ្នាជាមិត្តបានមួយឆ្នាំឈ្លោះគ្នាមធ្យមទេ ងំជាសង្សារគ្នាហ្នឹងម៉ង រឿងឈ្លោះ គឺលែងយាយចឹងមង កុំអោយសាំ ប៉ុន្ដែអត់ដល់ ១០នាទីទេ ត្រូវគ្នាវិញហើយ។ ពេលទៅរៀនឥឡូវ រឿងសប្បាយកុំនិយាយ យាយរឿងកំសត់វិញបានគួរអោយជក់ចិត្តជាងគឺថា អាពេលមានលុយចង់បានអីក៏ទិញភ្លាម និយាយទៅចរិកក្មេងចឹងម៉ង ហើយពេលអត់លុយភ្លេចយកទៅទាំងគេទាំងខ្ញុំមធ្យម ងំត្រង់មានលុយទុកក្នុងសៀវភៅទិញបាយមួយចាន ទឹកមួយដកដណ្ដើមគ្នាស៊ីឡើងមានគេ សុខចិត្តចេញលុយអោយពីរនាក់ខ្ញុំក៏មាន។
ពេលទៅរៀនគួរ អត់គិតមើលគ្រូនៅតែខាំគ្នា មានអីពេលប្រលងគ្មានចេះអីតិច ប្រឹងអើត.កមើលពេញថ្នាក់ហើយគឺថា កំសត់ណាស់ប៉ុន្ដែគ្មានគួរអោយអាណិតអីតិចទេ។ ពេលគិតមកដល់ឥឡូវ នៅពេលចប់ថ្នាក់ទី១២ឈប់រៀន រកការងាររៀងៗខ្លួន ហើយពេលនៅជិតគ្នាគិតថាធំៗអស់ហើយនៅក្មេងដដែល គឺថា ចរិតនៅដដែល អត់ឈប់អាខាំគ្នាហ្នឹងទេពួកខ្ញុំ។
ដើរជាមួយគ្នានិយាយមែន មិនសូវមានណាគេគិតថាជាសង្សារនឹងគ្នាទេ បើគិតថាជាបងប្អួនមានច្រើនជាងឆ្ងាយណាស់ ទោះបីមិនសូវត្រូវគ្នាមែន ប៉ុន្តែគាត់មើលថែខ្ញុំល្អណាស់ យកចិត្តទុកដាក់នឹងខ្ញុំគ្រប់ពេលតាមចិត្តខ្ញុំទៀត។ ចំនុចដែលល្អបំផុតរបស់គាត់គឺ គាត់មិនដែលសុំបែកខ្ញុំ ឬគិតចង់មានស្រីផ្សេងក្រៅពីខ្ញុំទេ ទោះបីពួកយើងស្រលាញ់គ្នាយូរមែន ហើយខ្ញុំក៏ចឹងដែរ និយាយពីចំនុចល្អយើងទាំងពីរ គឺខ្ញុំល្អជាងដាច់។
ចុងបញ្ចប់ សូមអរគុណណាស់សំរាប់ការស្រលាញ់ដ៏សែនកក់ក្ដៅខ្លាំងបំផុតមួយនេះពីបង។ អរគុណដល់គ្រួសាររបស់ខ្ញុំទាំងពីរអរគុណដល់មិត្តសំលាញ់ទាំងអស់ បងប្អួនដែលតែងតែគ្រាំទ្រដល់ពួកយើងទាំងពីរនាក់ ហើយនឹងមកជាភ្ញៀវកិត្តិយសដ៏សំខាន់ក្នុងពិធីអាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរ សូមអោយទេវតាឆ្នាំថ្មីតាមថែរក្សាគ្រប់ៗគ្នាអរគុណណាស់»៕ (ផ្ដល់សិទ្ធិ៖ loykob.com)