ស្ត្រីម្នាក់ខឹងកូនបំណុលជំពាក់បា្រក់មិនសងវ​ា.យ២អង្កត់អុសត្រូវសមត្ថកិច្ចឃាត់ខ្លួន

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ២១ ខែវិច្ឆកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះឈ្មោះ ម៉ោង សៀកមួយ ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះមក់ យ៉ុងភេទស្រីអាយុ៣៧ឆ្នាំ នៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំងខេត្តព្រៃវែង។ នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ កាន់អង្កត់អុសឈើពីរកំណាត់ វ​ា.យទៅលើជនរងគ្រោះឈ្មោះឈន.បុនភេទស្រីអាយុ ៥០ ឆ្នាំ ជាអ្នកភូមិជាមួយគ្នាបណ្ដាលលឲ្យចំក្បាលពីលើមួយកន្លែង បណ្ដាលឲ្យពក និងវាយចំកំភួនដៃខាងស្តាំមួយកន្លែងដាច់រយ​ះហូ រឈា.ម។

មូលហេតុ ដោយសារជនសង្ស័យខឹងជនរងគ្រោះជំពាក់លុយសងមិនទៀងទាត់តាមកំណត់។ ជនសង្ស័យខាងលើព្រមទាំងវត្ថតាង បញ្ជូនទៅមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត