ឌុបក្មេងស្រីចូលផ្ទះសំណាក់ ត្រូវគ្រួសារខាងស្រី ប្ដឹងឲ្យឃាត់ខ្លួននៅផ្ទះ​សំណាក់តែម្ដង

នៅថ្ងៃទី២០-១១-២០២០ ម៉ោង ១៦ និង០០នាទី ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរួមភេទជាមួយអនីតិជនអាយុ ១៤ឆ្នាំ នៅចំណុចក្នុងផ្ទះសំណាក់បឹងឈូកបន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៦-១១-២០២០ ម៉ោង២១ និង០០នាទី បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ រុំ ចាន់សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន

ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូកដោះសំលៀកបំពាក់ធ្វើសកម្មភាពរួមភេទបានសម្រេចជាមួយ ជនរងគ្រោះឈ្មោះ ឡ.ស្រ​.ឡ​ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី (ជនសង្ស័យឃាត់ខ្លួនតាមបណ្តឹងរបស់ក្រុមគ្រួសាររបស់ជនរងគ្រោះ)៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត