ដាក់មងក្រោយផ្ទះមិនជាប់ត្រី បែរជាជាប់ក្រពើមួយក្បាលមានទម្ងន់ប្រមាណ១៥គីឡូ

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ម្សិលមិញនេះ មានករណីបង្កការភ្ញាក់មួយខណៈដែល មានប្រជាពលរដ្ឋម្នាក់មានឈ្មោះ ទេព ដាវ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិអន្លង់មានទ្រព្យ ឮឃុំឬស្សីក្រោក ស្នាក់នៅជួសជុលម៉ូតូក្នុងភូមិព្រះអង្គសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ បានចុះដាក់មងក្នុងវាលស្រែក្រោយរោងជួសជុលម៉ូតូ ស្រាប់តែជាប់ក្រពើមួយក្បាលទម្ងន់ប្រហែល ១៥ គីឡូ ។ យោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រពើនោះរមូរនឹងមងងាប់នៅពេលម្ចាស់ទៅសាមង៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត