ធ្វើរឿងមួយរួចរត់គេចខ្លួនអស់៥កន្លែងចំណាយពេលកន្លះឆ្នាំ តែគេចមិនរួចពីដៃសមត្ថកិច្ច

បុរសវ័យ២៨ឆ្នាំម្នាក់ ចាប់រំលោភស្រ្តីជាជនរងគ្រោះអាយុច្រើនជាងខ្លួន៧ឆ្នាំ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង រត់គេចខ្លួនពីមូលដ្ឋាន៥ កន្លែងមកហើយនៅ តែគេចមិនរួចទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច។

តាមសេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៥៥នាទី កម្លាំងនគរបាលរបស់លោក បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ តំណាងអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង លោក ឈឺន សុផុន ដោយឱ្យឈ្មោះ សុត វ៉ន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចូលទៅកាន់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈទៅលើស្ត្រីរងគ្រោះឈ្មោះ ជ.ន អាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០បានសម្រេចនា វេលាម៉ោង២៣និង០០នាទី។

លោកវរសេនីយ៍ឯក ប៊ន វណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន បានឱ្យដឹងថា នៅពេលដែលការិយាល័យជំនាញ ទទួលបទបញ្ជាពី ឧត្តមសេនីយ៍ស្នងការ ក៏ដូចលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ជាស្នងការរងទទួលផែនជំនាញរួច មក លោកបានធ្វើការស្រាវជ្រាវចំពោះករណីនេះ ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាលស្រុកសំពៅលូន រហូតប្រមូលបានឯកសារគ្រប់ គ្រាន់ក៏បានបញ្ជូនសំណុំរឿងនេះទៅ កាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ។

នៅក្នុងពេល អនុវត្តជនសង័្សយរូបនេះបានគេចខ្លួនបាត់ពីមូលដ្ឋានរហូតមកទើបតែនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះនគរបាលរកឃើញចំណុចលាក់ខ្លួននៅក្នុងព្រៃហើយ បានចាត់ការតាមដីកាបញ្ជា ឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។ លោកបន្តរថានាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះការិយាល័យជំនាញ បានបញ្ជូនខ្លួនជនសង័្សយទៅកាន់អយ្យការអម សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ហើយ៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត