ខឹងបងថ្លៃស្ដីបន្ទោស បែរទៅអារ.ក ក្មួយអាយុទើប ១១ខែមិនដឹងអី ស្លាប់យ៉ាងសង្វេគបំផុត

នៅថ្ងៃទី១៨/១១/២០២០ វេលាម៉ោងវេលាម៉ោង១៨ និង៣០នាទី នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីឃាតកម្ម កើតឡើងលើជនរងគ្រោះ ឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ ១១ខែ (ត្រូវជាក្មួយចិញ្ចឹម) មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បង្កឡើងដោយជនសង្ស័យឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតជាបានធ្វើសកម្មភាពយកកាំបិត អារ ក ជនរងគ្រោះរហូតដល់ស្លាប់។

បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង និងកម្លាំងប្រជាការពារ សហការជាមួយកម្លាំង សមត្ថកិច្ចជំនាញ​ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ​រុករកជនសង្ស័យដល់វាលស្រែក្រោយភូមិ។

រហូតដល់វេលាម៉ោង ២១ និង៣០ នាទីសមត្ថកិច្ចយើងបានរកឃើញជនសង្ស័យខាងលើ គ្រាន់តែឃើញ​សមត្ថកិច្ចយើងភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវង៉ុកដេញកាប់​ដេញកាប់កម្លាំង​នគរបាលយើង និងកម្លាំងប្រជាការពារយើងបណ្តាលឲ្យត្រូវកម្លាំងប្រជាការពារយើងម្នាក់ឈ្មោះ ស្រ៊ីន ណៃហ៊ត់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ១កាំបិត ចំខ្នង ភ្លាមនោះសមត្ថកិច្ច ក៏ចាប់ឃាត់បានជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល​ស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំរៀបចំកសាងឯកសារ និងសំណុំរឿងតាមនីតិវិធី។

បេីតាមការសាកសួរពី​ លោក​ សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រងខេត្តកំពង់ចាម​ បានឲ្យដឹងថា​ ជនល្មើស​ឈ្មោះ បូនីន បានសារភាពថា ខ្លួនពិតជាអារក​ ក្មេងអាយុ ១១ខែនេះពិតប្រាកដមែន​ មូលហេតុដោយសារជនល្មេីស​ខឹងបងថ្លៃស្តីបន្ទោសឲ្យ​ និងធ្លាប់ធ្វេីការងារក្រៅប្រទេសមាន​ប្រេីប្រាស់សារធាតុញៀនទៀត៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត