ស្ដាយពេកតាមចាប់ រហូតជាប់ដៃក្នុងចានបង្គន់ដកមិនរួច ទម្រាំជួយបានជាងកន្លះម៉ោង(វីដេអូ)

បុរសម្នាក់បានជាប់ដៃនៅក្នុងចានបង្គន់ បន្ទាប់ពី​តាមចាប់ត្រីរស់ ដែលគាត់រក្សាទុកសម្រាប់​ធ្វើម្ហូបពេលល្ងាច ដោយវាបានលោតចេញពីដៃរបស់​គាត់ទៅលើចានបង្គន់ ហើយត្បុរតាម​បំពង់ចានបង្គន់។ គាត់មានការ​សោកស្ដាយ ក៏លូកដៃតាមចាប់ត្រី រហូតស្រែកហៅ​គេឯងឲ្យជួយ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីគាត់ត្រូវបាន​គេជួយសង្គ្រោះយកដៃចេញពីចានបង្គន់ បុរសមិនបញ្ចេញ​អត្តសញ្ញាណ នៅភាគនិរតី នៃប្រទេសចិន រូបនេះ បានប្រាប់ឲ្យដឹងថា គាត់កំពុង​ស្វែងរកត្រី ដែលគាត់បានចាប់​វាចេញពីធុងប្រស់ត្រីដាក់​ក្នុងបន្ទប់ទឹក ដើម្បីយកទៅធ្វើម្ហូប វាក៏រអិល​លោតចូលទៅក្នុងចានបង្គន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែវីដេអូនៃការជួយសង្គ្រោះ​គាត់ដោយក្រុមអ្នកពន្លត់អគ្គិភ័យ បានបង្ហាញឲ្យ​ឃើញបុរសនោះ ដេកផ្អៀង​នៅលើ​កម្រាលឥដ្ឋ ក្នុងបង្គន់របស់កម្មករ​នៅក្នុងប្រទេសចិន ហើយដៃរបស់គាត់ជាប់​នៅខាង​ក្នុងបំពង់ចាន​បង្គន់គួរឲ្យអាណិត ហើយវីដេអូមានអ្នក​ចូលទស្សនារហូតដល់​ទៅជាង ៣លានដងត្រឹមរយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជួយសង្គ្រោះ​គាត់ឲ្យផុតពីគ្រោះថ្នាក់ ក្រុមអ្នកជួយ​សង្គ្រោះមកពីតំបន់ តៃជាំង ក្នុងខេត្តគួយចូវ ប្រទេស​ចិន បានវាយបំបែកដោយ​យកដែកដាប់ចានបង្គន់ប៉សឺឡែន និងបេតុង​យឺតៗ បន្តិចម្តងៗ។ ក្រុមអ្នកជួយស​ង្គ្រោះបានបិទមុខបុរសនោះ ខណៈចំណាយពេល​ជួយសង្គ្រោះអស់រយៈពេល ៣០នាទីទម្រាំជួយបាន​ដោយជោគជ័យ ដៃម្ខាងរបស់គាត់ បានហើមតែពុំមាន​របួសអ្វីនោះទេ៕(ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!