ព្រឺក្បាលខ្ញាក! អ្នកចូលចិត្តញ៉ាំក្ដាម​មើលឲ្យហើយទៅ ប្រយ័ត្នស៊យធំ (មានវីដេអូ)

ក្តាម​ជា​អា​ហារ​មួយ​ប្រភេទ​ ដែល​មនុស្សជាច្រើននិយម​ទទួលទាន​មិន​ថា​ ជាអ្នកជនបទ ឬ​ទីក្រុង​ទេ​ ព្រោះវាអាចធ្វើបានម្ហូបអាហារបានច្រើនមុខ រសជាតិផ្សេងៗគ្នាទៅតាមនោះដែរ។ ប្រសិនបើក្ដាមខែប្រាំងរស់នៅតាមបឹង ព្រែក ឬទន្លេវិញ វាមានរសជាតិឈ្ងុយឆ្ងាញ់ជាងក្ដាមស្រែ ឬក្ដាមចិញ្ចឹម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម័យ​បច្ចេកវិទ្យា​កាន់តែ​មាន​ភាព​រីកចម្រើន ជំងឺ​ផ្សេង​ៗក៏​មាន​កាន់តែ​ច្រើន ​ដែលបាន​បង្កប់​នៅ​ក្នុង​ម្ហូប​អាហារ​យើង​បរិភោគ​រាល់​ថ្ងៃ​ មិន​ថា​តែ​ចំពោះ​មនុស្ស​ ឬ​សត្វ​ទេ​ តែងតែ​មាន​ជំងឺ​ប្លែកៗ ដូចនេះ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​​សម្រាប់​ម្ហូប​អារ​ហារ​ដែល​ទទួលទាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​គ្នា​ត្រូវ​ពិនិត្យ​ឲ្យ​​បានហ្មត់ចត់លើអាហារទាំងនោះ ​ជៀសវាង​ការ​បង្ក​រោគ​ ឬរាករូស​។ ​​​វីដេអូ​អាំង​ក្ដាម​មួយពីបរទេស បានទទួលការចាប់អារម្មណ៍ជាច្រើនលើបណ្ដាញសង្គម ព្រោះតែពេលអាំងក្ដាម បែរចេញចៃក្ដាម​​រវើក​​​ ធ្វើ​ឲ្យ​អ្នក​បាន​ទស្សនា​ហើយ​មាន​អារម្មណ៍​ព្រឺ​រោម​ខ្ញាក​ៗ។ ​ក្នុង​វីដេអូ​ខាង​ក្រោម​​នេះ ​អ្នក​ទិញ​​ក្ដាម​​​យក​មក​អាំង​ហូប​​ មិន​​បាន​ចាប់​អារម្មណ៍​នឹងចៃ​ក្ដាម​ជាប់​ខ្លួន​វា​ទេ ​ប៉ុន្តែ​ពេល​យក​មក​អាំង​រហូត​ក្ដាម​ចាប់​ផ្ដើម​ក្ដៅ ស្រាប់​តែ​ឃើញ​ចៃ​វា​តោង​ជាប់​ក្ដាម​​​ វារ​​ចេញ​វើក​ៗ​លែងឃ្លាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ជា​វិធី​ខ្លះៗ​ក្នុង​ការ​ជ្រើស​រើស​ក្តាម ហើយ​ស្រស់ល្អ ​សម្រាប់យក​មក​ទទួល​ទាន​​៖ ​ត្រូវ​មើល​ក្តាម​ដែល​អ្នក​លក់​រក្សាទុក​វា។ ក្តាម​ដែល​ល្អ​ គឺ​អ្នកលក់​រក្សា​ទុក​វា​នៅ​កន្លែង​​ស្អាត មាន​អនាម័យ​ មិន​ដាក់​ក្តាម​ច្រើន​ជាន់គ្នា​។ អ្នក​ត្រូវ​​សួរ​អ្នកលក់​​ថា ​ក្តាម​ដែល​យក​មក​ចម្អិន​នេះ បាន​ទុក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ហើយ​ក្រាយ​ពី​ចាប់​វា​បាន។ ​ដើម្បី​ឲ្យ​ក្តាម​ល្អ​ គួរតែ​ចម្អិន​ក្រោយ​ចាប់​បាន​ចំនួន​១ ឬ ២ថ្ងៃ ព្រោះ​បើ​ទុក​យូរ​ពេក​មិន​មាន​គុណភាព ក្ដាម​ស្គម តែបើ​ឆាប់​ចម្អិន​ពេក​អាច​មាន​បាតេ​រី​នៅ​ជាប់​មិន​ខ្លួន​វា​នៅ​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិនិត្យ​មើល​ថា​ តើ​ក្តាម​ដែល​យក​ទៅ​ចម្អិន​នោះ​ងាប់​ហើយ​ ឬ​នៅ​រស់ អ្នក​ពិត​ចង់បាន​ក្តាម​ដែល​នៅ​រស់​​ពេល​យក​ទៅ​ចម្អិន ​ព្រោះ​បើ​ក្តាម​នោះ​ងាប់​ វា​ខូចគុណភាព​។ ​ត្រូវ​ពិនិត្យ​ផ្នែក​ខាងក្រោម​នៃ​ក្តាម ដែល​មាន​រាង​ជា​ត្រីកោណ ក្តាម​ឈ្មោល​មាន​រាង​តូច ​ឯ​ក្តាម​ញី​មាន​សន្ទះ​ខាងក្រោម​ធំ​ជាង​ឈ្មោល​។ ចំណុច​កណ្តាល​នៃ​សន្ទះ​របស់​វា​ យើង​អាច​យក​ដៃ​ទៅ​សង្កត់​សាកល្បង​ពី​ភាពរឹងមាំ​របស់​វា​បាន​ បើ​វា​នៅ​រឹង​នោះ​បញ្ជាក់​ថា ​ក្តាម​នៅ​ស្រស់​ល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​បើ​សន្ទះ​មាន​ពណ៌​ខៀវ​ហើយ​នោះ​ បញ្ជាក់​ថា​ក្តាម​ទុក​យូរ​ ឬ​អស់​ទុន​បម្រុង​សម្រាប់​ទ្រទ្រង់​រាង​កាយ​របស់​វា​ហើយ មាន​ន័យ​ថា ​ក្តាម​ជិត​ងា ប់​ ហើយ​ខូចគុណភាព​។ ​ពិនិត្យមើល​ស្នាម​ដង្កៀប​ខាងស្តាំ​តើ​មាន​ស្នាម​របួស ​ឬ​អត់​? គួរ​ពិនិត្យ​ឲ្យបាន​ច្បាស់​លើ​ក្តាម​ ដែល​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​ដើម្បី​រក្សា​គុណភាព ព្រោះ​វា​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង៕ (ប្រែ​សម្រួល៖ និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!