រឿងរ៉ាវពិតរបស់វីឡាមួយកន្លែង មានផ្នូរខ្មោចខាងក្នុង ដឹងហើយរំជួលចិត្ត​(មានវីដេអូ)

​​វីឡា​​បញ្ចុះ​សព​ដ៏​ល្បី​ល្បាញ​នៅ​ខេត្ត Ben Tre ប្រទេស​វៀតណាម ​មើល​ពី​ខាង​ក្រៅដូច​ជា​ផ្ទះ​ធម្មតា ប៉ុន្តែ​បើ​បោះ​ជំហាន​ចូល​តាម​ទ្វារ​ខាង​មុខ​ផ្ទះ អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ជំនួស​តុ​បរិភោគ​អាហារ​ធម្មតា ​បែរ​ជា​មាន​ផ្នូរ​ថ្មម៉ាបមួយ​លេច​ធ្លោ​​ដែល​​ជា​ទី​សក្ការៈ​បូជា​ទៅ​វិញ។ ការ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ផ្នូរ​មួយ​នៅ​ចំ​កណ្តាល​បន្ទប់​ទទួល​ភ្ញៀវ ស្តាប់​ទៅ​ដូច​ជា​ដំណើរ​រឿង​ភាពយន្ត​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​អីចឹង ប៉ុន្តែ​សម្រាប់​​ប្រជាជន​​នៅឃុំ​ Tan Thac ហៅ Tomb Villa ថា​វា​គឺ​ជា​ជីវិត​​ប្រចាំ​ថ្ងៃដ៏​សាមញ្ញ​ទៅ​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់​មើល​ទៅ​ដូច​ជារឿង​​មិន​គួរ​ឱ្យ​ជឿ​ មិន​ធ្លាប់​ឮ ប៉ុន្តែ​វា​កើត​មាន​ពិត ជា​ពិសេស​ចាប់​តាំង​ពី​ច្បាប់​វៀតណាម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​បញ្ចុះ​សពអាច​​​ត្រូវ​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ទី​បញ្ចុះ​សព ​ឬ​នៅ​លើ​ទឹក​ដី​នៃ​ព្រះវិហារ ​និង​វត្ត​អារាម​ប៉ុណ្ណោះ ប៉ុន្តែ​រឿង​រ៉ាវ​នៃ​វីឡា​ដ៏​ចម្លែក​នេះ​ត្រូវ​បាន​គេ​កត់ត្រា​ទុក​តាម​អ៊ីនធឺណិត អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​ហើយ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។ វា​ជា​ផ្ទះ​ដែល​មាន​មនុស្ស​រស់​នៅ​ តែ​មានផ្នូរ​កប់​នៅ​ចំ​កណ្ដាល​បន្ទប់​ទទួល​ភ្ញៀវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​​ក្នុង​ខេត្ត Ben Tre ប្រទេស​វៀតណាម ​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៦០ ក្នុង​ពេល​ដែល​ស្ត្រី​ម្នាក់​មាន​ឈ្មោះ Dang Thi Nhan បាន​សម្រាល​កូន​ស្រី​ម្នាក់ នាង​មាន​ឈ្មោះ​ Tran Thi Kim Lien។ Lien បាន​ធំ​ឡើង​ក្នុង​គ្រួសារ​ក្រី​ក្រ​រហូត​ដល់​នាង​មាន​អាយុ​ ១៨​ឆ្នាំ នាង​លង់​ស្រលាញ់​បុរស​ជា​ម្ចាស់​ទូក​នេសាទ​ម្នាក់ ហើយ ​៣​ឆ្នាំ​ក្រោយ​នាង​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​សហរដ្ឋអាមេរិក​ជា​ទឹក​ដី​ផ្តល់​ឱកាស​ដល់​នាង​រស់​រាន​ធំធាត់។ នាង​បាន​ក្លាយ​ជា​អ្នក​ធ្វើ​ក្រចក​នៅ​ទីនោះ ក្រោយ​មក​នាង​បាន​​បង្កើន​​អាជីវកម្ម​របស់​នាង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ជា​ហេតុ​ដែល​នាំ​ឲ្យ​នាង​មាន​ជីវភាព​ធូរធារ​ជាង​មុន ហើយ​ផ្ញើ​ប្រាក់​ទៅ​កាន់​គ្រួសារ​នៅ​ឯស្រុក​កំណើត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ ​ពេល​មក​​លេង​​ទឹក​ដី​កំណើត ​នាង Lien បាន​ប្រាប់​ម្តាយ​ និង​បង​ប្អូន​៣​នាក់​របស់​នាង​ថា នាង​មាន​គម្រោង​នឹង​វិល​ត្រឡប់​មក​រស់​នៅក្នុង​​​ផ្ទះ​ច​ាស់​​វិញ ហើយ​នាង​បាន​ស្នើ​សុំ​ឱ្យ​ពួក​គាត់​​សាង​សង់​វីឡា​ធំ​ទូលាយ​មួយ ដើម្បី​ជំនួស​ខ្ទម​ចាស់​ដែល​នាង​បាន​ធំ​ឡើង​ដោយ​សារវា។ នាង​ចង់​ឲ្យ​ក្រុម​គ្រួសារ​ជួប​ជុំ​គ្នា នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ ហើយ​នាង​បាន​ផ្តល់​ទឹក​ប្រាក់​ដើម្បី​សាង​សង់​ផង​ដែរ​។ នៅ​ពេល​ផ្ទះ​វីឡា​​នេះ​​ត្រូវ​បាន​សាង​សង់​រួច​រាល់​ក្នុង​ឆ្នាំ ២០០៦ វា​ជា​ផ្ទះ​តែ​មួយ​គត់​នៅ​ក្នុង​ឃុំ​ Tan Thac ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ឆ្នាំ ២០០៧ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ផ្លាស់​ពី​ប្រទេស​អាមេរិក​មក នាង Lien ក៏​​ធ្លាក់​ខ្លួន​ឈឺ នាង​ត្រូវ​បាន​គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីក។ នាង​បាន​ស្វែង​រក​ការ​ព្យាបាល​ជា​មួយ​គ្រូពេទ្យ​ក្នុង​ស្រុក ប៉ុន្តែ​ដោយ​សារ​ស្ថាន​ភាព​ជំងឺ​របស់​នាង​កាន់​តែ​អាក្រក់​ទៅៗ នាង​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ទទួល​ការ​ព្យាបាល។ នាង​​ដឹង​ថា​ខ្លួន​​នឹង​មិនងាច​​ត្រឡប់​មក​វិញ នាង​បាន​ស្នើ​សុំ​ម្តាយ​របស់​នាង​ឱ្យ​បំពេញ​បំណង​ចុង​ក្រោយ​របស់​នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​រូប​នោះ​បាន​ស្នើ​​ម្តាយ​ថា៖ «ខ្ញុំ​មិន​ដែល​រស់​នៅ​ក្នុង​វីឡា​ទេ ​ដូច្នេះ​នៅ​ពេល​ខ្ញុំ​ស្លាប់​សូម​កប់​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​មួយ​នេះ​ផង»។ Lien បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក​​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា​ឆ្នាំ​២០០៧ ហើយ​ក្រុម​គ្រួសារ​របស់​នាង​បាន​សម្រេច​ចិត្ត​យក​សព​របស់​នាង​មក​កាន់​​ប្រទេស​វៀតណាម​វិញ ដើម្បី​អាច​យក​ទៅ​បញ្ចុះ​បាន​តាម​ការ​ស្នើសុំ​របស់​កូន។

អ្នក​ស្រី Dang Thi Nhan ​ជា​ម្ដាយ​​បាន​ប្រាប់​ទៅ​អ្នកមក​លេង​​ថា៖ «វីឡា​នេះ​សាង​សង់​ឡើង​ដោយ​កំលាំង​ញើស​ឈាម​របស់នាង​​ ដូច្នេះ​វា​ជា​ការ​ត្រឹម​ត្រូវ​ណាស់​ដែល​ខ្ញុំ​បាន​បំពេញ​បំណង​មុន​ពេល​ស្លាប់​របស់​កូន​ខ្ញុំ»។ នាង​ចង់​ឲ្យ​គ្រួសារ​រស់​នៅ​ជួប​ជុំ​គ្នា​ដូច្នេះ ​ទោះ​បី​ជា​នាង​ស្លាប់​ហើយ​ក៏​គួរ​តែ​នៅ​ទី​នេះ​ដូច​គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​គ្រួសារ​បាន​ជួល​កម្មករ​ឱ្យ​កាត់​កម្រាល​ឥដ្ឋ និង​ជីក​ដី​ធ្វើ​ផ្នូរ​របស់នាង​ Lien ហើយ​គ្រប​ទៅ​ដោយ​ថ្ម​ម៉ាប​យ៉ាង​ធំ​នៅ​ពី​លើ ពួក​គេ​ក៏​បាន​រៀប​ចំ​ទី​សក្ការបូជា​សម្រាប់​នាង​ដោយ​រួម​ជា​មួយ​រូបថត​យ៉ាង​ធំ​របស់​នាង អម​ដោយ​ការអុជ​ធូប​អុជ​ទាន។ ពិធី​បុណ្យ​សព​របស់​នាង​ត្រូវ​បាន​ចូល​រួម​ដោយ​ប្រជាជន​ភាគ​ច្រើន​នៅ​ឃុំ ​Tan Thac រួម​ទាំង​អាជ្ញាធរ​ផង​ដែរ ដែល​ប្រហែល​ជា​មាន​ការ​ពន្យល់​​អាជ្ញាធរ​ពី​មូល​ហេតុ ទើប​គ្មាន​នរណា​ម្នាក់​ជំទាស់​នឹង​ទីតាំង​បញ្ចុះ​សព​ខុស​ច្បាប់​​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មាន​នៃ​​វីឡា​មាន​ផ្នូរ​ខ្មោច​នៅ​ចំ​កណ្ដាល​ផ្ទះ​នៃ​បន្ទប់​ទទួល​ភ្ញៀវ បាន​រីក​សាយ​ភាយ​ពាស​ពេញ​ខេត្ត​ Ben Tre ឯ​ពាក្យ​ចចាមអារ៉ាម​អំពី​ខ្មោច និង​បាតុភូត​នានា​​​មិន​អាច​ពន្យល់​បាន ​ចាប់​ផ្តើម​កើត​មាន​​​​ជា​ហូរហែរ។ មនុស្ស​ជា​ច្រើន​បាន​ស្បថ​ថា ផ្ទះ​នេះ​ត្រូវ​បាន​ខ្មោច​លង ប៉ុន្តែ​ក្រុម​គ្រួសារ​របស់ Lien បាន​រស់​នៅ​ទី​នោះ​អស់​រយៈ​ពេល​១២ ឆ្នាំ​មក​ហើយ ហើយ​បាន​អះអាង​ថា ពួក​គេ​មិន​បាន​កត់​សំគាល់​ឃើញ​អ្វីខុស​ប្លែក​នោះ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​ផ្ទះ​វីឡា​នោះ ប្អូន​ប្រុស​ពៅ​របស់​នាង មាន​ឈ្មោះ Tran Van Tuan និង​គ្រួសារ​របស់​គាត់​កំពុង​ស្នាក់​នៅ។ ថ្មីៗ​នេះ​លោក​បាន​ប្រាប់​សារព័ត៌មាន​ Vietnamnet ថា​បាន​ទទួលការ​សួរ​សុខ​ទុក្ខ​ពី​មនុស្ស​ដែល​ចង់​ដឹង​ថា​តើ​រឿង​ព្រេង​នៃ​វីឡា​ដែល​មាន​ផ្នូរ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នោះ​ ឯ​ជីវិត​នៅ​ក្នុង​ផ្ទះ​ដ៏​ល្បីល្បាញ​គឺ​សាមញ្ញ​ណាស់។

គាត់​បាន​បន្ថែម​ទៀត​ថា ភាព​សប្បាយ​រីក​រាយ​​បំផុត​របស់​គាត់​គឺ​នៅ​ជួប​ជុំ​ជា​​មួយ​បង​ស្រី​គាត់​គ្រប់​ពេល។ ដូច្នេះ​ប្រសិន​បើ​អ្នក​ធ្លាប់​ទៅ​ប្រទេស​វៀតណាម ​ហើយ​ចង់​ឃើញ​អ្វី​ដែល​ប្លែក​ពី​គេ​នោះ វា​មាន​ចម្ងាយ​ប្រហែល ៥០០ ម៉ែត្រ​ពី​ស្រឡាង​ចាស់ Rach Mieu ក្នុង​ឃុំ​ Tan Thac ខេត្ត Ben Tre៕(បកប្រែ​ដោយ៖ និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត