សង្វេគ! ក្មេងរើសខ្យងបាត់ខ្លួន ៥ថ្ងៃ រកឃើញក្នុងពោះក្រពើយក្ស ហើយក្លាយជាបែប​នេះទៅហើយ

សា ក ស ពមនុស្ស​ម្នាក់គេជឿថាជាក្មេង​ប្រុសអាយុ១៤ ឆ្នាំដែលបាត់ខ្លួន ត្រូវ​បានគេរកឃើញនៅក្នុង​ពោះ​ក្រពើដ៏ធំមួយក្បាល ដែលមានប្រវែង ៤,៧ ម៉ែត្រ កាលពីកន្លងទៅថ្មីៗនេះ ធ្វើឲ្យគ្រប់គ្នាមាន​ការរន្ធត់ចិត្ត និងសង្វេគចិត្ត​ជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មជ្ឈមណ្ឌលប្រតិបត្តិការ​នៃនាយកដ្ឋានពន្លត់អគ្គីភ័យ រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី បាននិយាយក្នុង​សេចក្តីថ្លែងការណ៍​មួយថា សត្វក្រពើមួយក្បាល ត្រូវបានគេប្រទះ​ឃើញជាប់អន្ទាក់ដែល​គេសហការគ្នាដាក់ ដោយក្រុមអភិរក្ស​ព្រៃឈើ សត្វព្រៃ និងកងរាជអាវុធហត្ថម៉ាឡេស៊ី ក្បែរកន្លែងដែល​ជនរងគ្រោះស្ថិតនៅ ក្រោយពីត្រូវបានសត្វក្រពើ​វាយប្រហារ ទាញចូលទន្លេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅម៉ោង ៩និង១៥ នាទីព្រឹក​ថ្ងៃកើតហេតុនោះ គេបានប្រើសាច់​មាន់ធ្វើជានុយ ដើម្បីទាក់ទាញ​សត្វក្រពើ។ ហើយមក​ដល់វេលា​ម៉ោង១០ ព្រឹកថ្ងៃ ទើបពួកគេ​បានឃើញក្រពើមួយ​នៅក្នុងអន្ទាក់។ ក្រុមស្រាវជ្រាវ​និងជួយ​សង្គ្រោះ រួមជាមួយនឹង​មន្ត្រីអនុវត្តច្បាប់ បានលើកក្រពើនេះឡើង​គោកដោយជោគជ័យ ហើយបាននាំយក​ទៅទំនប់ដែលនៅជិតបំផុត មានចម្ងាយ​ប្រហែល ៣គីឡូម៉ែត្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រួសារនៃកុមារ​ដែលបាត់ខ្លួន បានស្នើសុំឲ្យមាន​ការវ​ះពោះក្រពើនៅវេលាម៉ោង ២រសៀល ដើម្បីរកបំណែក​សា ក ស ពដែលនៅ​សេសសល់។ នៅក្នុងក្រពះរបស់​វាត្រូវបានគេវ​ះបើកចំហ នៅចំពោះ​មុខមន្ត្រីប៉ូលីស និងសមាជិកគ្រួសារ។ ក្នុងនោះគេបានរកឃើញ​សំលៀកបំពាក់ និងបំណែក​នៃសាក សពនៅក្នុងពោះ​ក្រពើពិត​ប្រាកដមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកប្រតិបត្តិនៃ​នាយកដ្ឋានកិច្ចការ​ព្រៃឈើ ដែលជាអ្នកត្រួតពិនិត្យ​ជីវិតសត្វព្រៃលោក Zolkipli Mohamad Aton បានចូលរួមរំលែក​ទុក្ខដល់ក្រុមគ្រួសារ​ជនរងគ្រោះ ហើយក៏បានថ្លែងអំណរ​គុណដល់ប៉ូលីស និងសហគមន៍​មូលដ្ឋានសម្រាប់ជំនួយរបស់​ពួកគេ ក្នុងប្រតិបត្តិការ​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានក្រើន​រម្លឹកដល់ប្រជាជន ដែលរស់នៅក្បែរ​មាត់ទន្លេ ឱ្យមានការប្រុង​ប្រយ័ត្នខ្ពស់ ហើយមិនត្រូវ​ដោះស្រាយបញ្ហា​ដោយខ្លួនឯងនោះទេ ប្រសិនបើមាន​ហេតុការណ៍ដូចខាងលើ។ លោកបានមាន​ប្រសាសន៍​ថា៖ «ត្រូវប្រុងប្រយ័ត្ន​ជានិច្ច នៅពេលដែលនៅ​ក្បែរច្រាំងទន្លេ ជៀសវាងការហែល​ទឹកក្នុងទន្លេ ហើយសូម​កុំបោះចោលសំរាម ឬអាហារដែលនៅសល់​នៅក្នុងទន្លេផងដែរ ព្រោះរបស់ទាំងនេះ​អាចទាក់ទាញ​សត្វក្រពើ​បាន​គ្រប់ពេល»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ ក្មេងប្រុស Ricky Ganya ត្រូវបាន​គេរាយការណ៍ថា ត្រូវបានសត្វក្រពើ​ដ៏មួយក្បាលវាយប្រហារ ខណៈពេល​កំពុងរើសខ្យង​ជាមួយមីង​របស់គេ និងមិត្តភក្តិពីរនាក់​នៅឯ តំបន់ Batang រដ្ឋ Sarawak បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកទើប នាយក​ដ្ឋានជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ​បានទទួលការហៅទូរស័ព្ទ​នៅម៉ោង ១១និង២៨ នាទីព្រឹក ថាមានហេតុការណ៍​ខាងលើកើតឡើង ហើយបានបញ្ជូនអ្នក​ជួយសង្គ្រោះមួយក្រុម ចេញពីស្ថានីយ៍​ពន្លត់អគ្គីភ័យ ស្រុក Tanjung Manis ទៅកាន់​កន្លែងកើតហេតុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយមីងរបស់ជនរងគ្រោះ​បាននិយាយថា គាត់បាន​ឃើញក្រពើមួយក្បាល​យ៉ាងធំ ទាញក្មួយវ័យ​ជំទង់របស់​គាត់ចូលទៅក្នុងទឹក​ទន្លេយ៉ាងលឿន តែខ្លួនគាត់មិនអាចជួយអ្វីបាន បានត្រឹមស្រែកផ្អើលឆោឡោ និងសង្វេគ​ចិត្ត​អាណិតក្មួយប៉ុណ្ណោះ មុនរត់ចេញពីកន្លែងកើតហេតុ សំដៅមកភូមិឲ្យ​អ្នកភូមិជួយស្វែងរក និងជូនដំណឹង​ទៅ​អាជ្ញាធរមូលដ្ឋាន៕(បកប្រែ​ដោយ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាម​លួចចម្លង​អត្ថបទ​នេះ!