ស្រលាញ់គ្នាយូរហើយ មិនដែលឲ្យដឹងស្ថានភាពគ្រួសារ និងមុខឪពុកម្ដាយទេ ថ្ងៃចូលស្ដីឲ្យឃើញម៉ង

កាលពីពេលថ្មីៗនេះ នារីម្នាក់បានបង្ហាញ​ពីប្រវត្តិស្នេហ៍របស់ខ្លួន ឲ្យមិត្តអ្នក​លេងបណ្ដាញសង្គម​ហ្វេសប៊ុក​បានដឹង ដោយទទួលបានការ​សរសើរមិនដាច់ពីមាត់ស្ទើរគ្រប់ៗគ្នា បើទោះ​បីនាងដឹងថា បុរសដែលតាម​ស្រលាញ់ខ្លួនហើយខ្លួនព្រម​ទទួលយកមកធ្វើជាគូនាគត ជាមនុស្សដែល​មានចរិតរឹងរូស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុក​នារីខាងលើ មានឈ្មោះ Van Lida បានសរសេរ​យ៉ាងវែងអន្លាយថា៖ «រៀបរាប់​រឿង​ក្នុង​ចិត្តបន្តិច មានមនុស្សជាច្រើនបានសួរថា ហេតុអ្វី​ទើបខ្ញុំជ្រើសយកគាត់? ទាំងដែល​គាត់ចរិតរឹងរូស ហើយថែមទាំងមិនសូវ​ដឹងអ្វីទៀត អ្នកខ្លះទៀតក៏និយាយ​ក្រោយខ្នងខ្ញុំថា ដោយសារគាត់​ជាអ្នកមាន សម្តីអ្វីក៏ឮមកដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ខ្ញុំ ពីដំបូងស្គាល់​ត្រឹមជាមិត្ត តែយូរទៅក៏យល់ចិត្ត ហើយមាន​អារម្មណ៍ល្អនឹងគ្នាបែប friend zone មិនមែនសង្សារទេ ក្រោយមកក៏ដឹងថា ទាំងពីរនាក់មានចិត្តបែបណា ក៏បើកចិត្តទទួលយក​គ្នាជាសង្សារ រយៈពេលជាងប្រាំ​មួយខែ គាត់តែងតែប្រាប់ខ្ញុំតាំង​ពីក្លាយជាសង្សារ​នឹងគ្នាដំបូងថា គាត់ចង់បានខ្ញុំ​ធ្វើជាប្រពន្ធ​គាត់ ជាម្តាយកូនរប​ស់គាត់ តែខ្ញុំមិនដែរជឿ ឬក៏រំភើបនឹង​សម្តីអស់ហ្នឹងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏បាននិយាយ​តបវិញថា កុំបានតែមាត់ បើធ្វើបានចាំ​និយាយ ព្រោះខ្ញុំត្រូវការទង្វើ​ជាក់ស្តែង មិនមែនត្រឹម​សម្តី​ប៉ុន្មានម៉ាត់នោះទេ ប៉ុន្តែគាត់ធ្វើបាន ដោយមិន​ស្ទាក់ស្ទើរ គាត់ទៅជួបម៉ាក់ប៉ា និងគ្រួសារ​របស់ខ្ញុំតែម្តង ហើយក៏ប្រាប់ម៉ាក់គាត់ពីទំនាក់​ទំនងមួយនេះ ជឿទេ? ពិធីស្តីដណ្តឹង ភ្ជាប់ពាក្យក៏បាន​កើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ទាំងដែលខ្ញុំមិនស្គាល់មុខ​ប៉ាម៉ាក់ក្មេក និងគ្រួសារ​គាត់សោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃដំបូងដែលខ្ញុំស្គាល់​ពួកគាត់ គឺថ្ងៃភ្ជាប់ពាក្យរបស់ខ្ញុំ គ្មានអ្នកណា​ជឿទេ ខ្ញុំជ្រើសយកគាត់ ព្រោះ​គាត់ក្លាហាន មានទំនួលខុសត្រូវ ចេះផ្តល់តម្លៃ គោរពសិទ្ធិរបស់​ខ្ញុំគ្រប់ពេល លុយកាក់ ទ្រព្យសម្បត្តិប្រៀប​នឹងទឹកចិត្ត ក្តីស្រលាញ់និងភាព​ជាស្វាមីរបស់គាត់មិនបានទេ ហើយមនុស្សខ្ញុំ មិនមែនមាន​លុយទិញក្បាលខ្ញុំបានទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលសំខាន់ គាត់បាន​សាកល្បងចិត្តគំនិតខ្ញុំតាំងពីដំបូង មិនដែល​ឲ្យខ្ញុំដឹងថា ស្ថានភាពគាត់ និងគ្រួសារគាត់​មានឬក្រ គាត់តែងតែបន្ទាបខ្លួនជានិច្ច ហើយខ្ញុំស្រលាញ់គាត់​ជាគាត់ មិនមែនលុយគាត់​ទេចា៎ សុំទានជ្រាប ស៊ូរស់នៅជាមួយបុរសម្នាក់ ដែលមិនមានអ្វីគ្រប់​យ៉ាងដូចគេ ប៉ុន្តែគេអាចបង្កើតស្នាមញញឹម​ឲ្យខ្ញុំគ្រប់ពេល និងសេចក្តីសុខក្នុងជីវិត លុយ មាស ប្រាក់ ទ្រព្យ សម្បត្តិអាចរក​បានតាមក្រោយ សំខាន់ឲ្យតែ​ស្មោះត្រង់និងគ្នា ហើយហ៊ានចាប់ដៃគ្នាតស៊ូ ថ្ងៃណាមួយ នឹងឃើញលទ្ធផល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យថាស្រលាញ់ អ្នកណា​ក៏និយាយបាន សូម្បីតែក្មេងរៀនបឋម តែសំខាន់​គឺទង្វើជាក់ស្តែង ច្បាស់លាស់​ពិតដែរទេ! អរគុណបងណាស់ សម្រាប់​គ្រប់យ៉ាង ជាពិសេសបងបាន​ផ្តល់ក្តីសុខ គោរព ក្តីស្រលាញ់ និង​តម្លៃជា​គូដណ្តឹង ជាប្រពន្ធ អូនមានមោទន​ភាព ដែលមានបងជាប្តី អរគុណប្តីសម្លាញ់ គូជីវិតដែល​ខ្ញុំប្រាថ្នា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិស្នេហារបស់​អ្នកទាំង២ ពិតជាមានប្រយោជន៍ឲ្យ​មនុស្សគ្រប់គ្នា កុំគិតតែប្រាក់​ខ្លាំងពេក ក្នុងការជ្រើស​រើស​គូស្រករ ឬសម្រេច​យកនរណាម្នាក់ចូលក្នុងជីវិត គឺត្រូវជ្រើស​រើសថាតើបុរសម្នាក់នោះ មានការទទួលខុស​ត្រូវកម្រិតណា ស្មោះត្រង់កម្រិតណា ឲ្យតម្លៃភរិយា​កម្រិតណា ហើយតស៊ូជាមួយ​យើងកម្រិតណានោះ​ទើបជាការ​ប្រសើរ៕(អត្ថបទ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Morningfresh.news ដោយគ្មាន​ការ​អនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!