ឈឺពោះឆ្លងទន្លេធ្វើដំណើរទៅពេទ្យពុំរួច តែត្រូវគ្រូពេទ្យមកជួយដល់ផ្ទះគ្រប់គ្នារំភើបជាខ្លាំង

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមគ្រូពេទ្យឆ្មប ប្រចាំការនៅមណ្ឌលសុខភាពគគីរធំ បានទទួលការបានការសរសើរមិនដាច់ពីមាត់ពីមហាជន អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីក្រុមគ្រូពេទ្យបានទៅជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ ឈឺពោះសំរាលកូននៅឯផ្ទះ ដោយហេតុថា ស្ត្រីម្នាក់នោះមិនអាចធ្វើដំណើរទៅមន្ទីរពេទ្យបាន ទើបស្នើសុំគ្រូពេទ្យនៅមណ្ឌលខុសភាព មកជួយដល់ផ្ទះ ហើយត្រូវគ្រូពេទ្យទទួលតាមសំណើរ។

ស្ត្រីឈឺពោះឆ្លងទន្លេដោយមិនអាចធ្វើដំណើរទៅកាន់មណ្ឌលសុខភាពបានដោយខ្លួនឯង មានទីលំនៅស្ថិតនៅក្នុងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នស្ត្រី និងកូនកំពុងសំរាកនៅមណ្ឌលសុខភាពគគីរធំដោយសុវត្ថិភាព៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!