កុំចេះតែហ៊ាន!បុរសម្នាក់ទៅចាប់ស្ត្រីអាយុ ៤៦ថើបទាំងថ្ងៃ ត្រូវខាងស្រីប្តឹងឲ្យសមត្ថកិច្ចវាយខ្នោះ

បុរសម្នាក់ត្រូវបានសមត្ថកិច្ចវាយខ្នោះ បន្ទាប់ពីបានធ្វើសកម្មភាពប្រទុសកេរ្ត៍ លើស្ត្រីម្នាក់ ហេតុការណ៍នេះកើតឡើងនៅថ្ងៃ សៅរ៍ ០៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦៖១០នាទី នៅចំនុច ផ្ទះឈ្មោះ ឃុន ណេង នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កែវ ស្រី ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ។ ជនសង្ស័យឈ្មោះ អឿ គីមយាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មករ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ កែវ ស្រី បានជិះម៉ូតូពីផ្ទះនៅភូមិពោធិកណ្តាល មកផ្ទះឈ្មោះ ឃុន ណេង ភេទស្រី នៅភូមិពោធិលើ ដើម្បីប្រមូលលុយតុងទីន ពេលដែលកំពុងតែឈរនិយាយគ្នាជាមួយឈ្មោះ ឃុន ណេង ស្រាប់តែមានឈ្មោះ អឿ គីមយាង បានមកចាប់ឱបថើបឈ្មោះ កែវ ស្រី ពេលនោះឈ្មោះ កែវ ស្រី បានប្រតាយប្រតប់ និងទាញយកខ្សែភ្លើងវ៉ៃទៅលើឈ្មោះ អឿ គីមយាង រួចដើរចេញមកផ្លូវ។

ក្រោយពីបានទទួលព័ត៌មានខាងលើកំលាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុហើយបានកោះហៅឈ្មោះអឿ គីមយាង មកសាកសួរដើម្បីចាត់ការតាមនីតិវិធី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!