កំពុងនិយាយគ្នាលេងស្រាប់ម្ដាយដើរមកស្តីបន្ទោស មានចិត្តខឹងទាញពូថៅកាប់អ្នកអង្គុយជិតរហូតស្លាប់

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង ០៧៖២០នាទី នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីឃាតកម្ម បង្កឡើយដោយជនសង្ស័យម្នាក់មានឈ្មោះ ម៉ៅ ម៉ៃ ភេទ ប្រុសអាយុ ៣០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាដក (បានរត់គេចខ្លួន) តែត្រូវសមត្ថកិច្ចចាប់បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ជនរងគ្រោះមាន ០២នាក់ ១.ឈ្មោះ ទិត រិន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ មានស្នាមរបួសចំនួន៩កន្លែង (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ២.ឈ្មោះ រិន វិត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ(រងរបួស)។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល ០៦៖៣០នាទី ជនសង្ស័យបានមកអង្គុយលេងជាមួយជនរងគ្រោះ នៅក្រោមផ្ទះរបស់ជនរងគ្រោះ មួយសន្ទុះក្រោយមក ម្តាយជនសង្ស័យបានមកស្តីបន្ទោសឲ្យជនសង្ស័យ រួចក៏ដើរចេញទៅបាត់ ចំណែកជនរងគ្រោះក៏ដើរទៅឲ្យចំណីមាន់នៅក្រោយផ្ទះ រួច ហើយក៏មកអង្គុយលៀងដៃនិងដុសធ្មេញនៅក្បែរពាងទឹកក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានទាញយកពូថៅពីក្រោមគ្រែ ដើរទៅកាប់ជនរងគ្រោះជាច្រើនពូថៅ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។

មូលហេតុ ដែលឈានដល់ការធ្វើសកម្មភាពកាប់លើជនរងគ្រោះគឺដោយសារជនសង្ស័យញៀនថ្នាំ។ ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្ទោងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!