លើកទឹកចិត្តស្ត្រី ម្ចាស់ក្រុមហ៊ុនរូបស្រស់ប្រកាសផ្ដល់រថយន្តមួយគ្រឿងនៅថ្ងៃ ៨មិនាខាងមុខ

អ្នកស្រី ទ្រី ដា​ណា ដែល​ជា​ម្ចាស់​ហាង​ពេជ្រ ដាណា និង​​​​ជា​​​អគ្គនាយិកា​​​ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេន​ឌី​ង ខូ​អិល​ធី​ឌី បាន​​​ប្រកាស​​​ថា​​​នឹង​​​ផ្ដល់​​​រ​ថយ​ន្ត​​​ទំនើប​​​មួយ​​​គ្រឿង​​​ម៉ាក Ford Ranger Wildrak ម៉ូ​ដែល​​​ឆ្នាំ ២០២០ ដែល​​​មាន​​​តម្លៃ​​​ជាង ៥​ម៉ឺន​​​ដុល្លារ ទៅ​​​ដល់​​​នារី​​​ដែល​​​ជា​​​អ្នក​​​លក់​​​ឆ្នើម​​​ប្រចាំ​​​ក្រុមហ៊ុន​​​របស់​​​ខ្លួន​។ កម្មវិធី​​​នេះ នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​​ថ្ងៃ​​​ទី​៨ ខែ​​​មិនា ឆ្នាំ​​២០២០ ខាង​​​មុខ​។

អ្នក​​​ស្រី ទ្រី ដា​ណា បាន​​​បញ្ជាក់​​​ថា ការ​​​ផ្ដល់​​​រ​ង្វាន់​​​ដល់​​​តំណាង​​​ចែក​​​ចាយ​​​នៃ​​​ផលិត​​​ផល NNP គឺ​​​ដើម្បី​​​រក​​​ឃើញ​​​អ្នក​​​ពូកែ​​​លក់ ពូកែ​​​រក​​​ស៊ី​​​យ៉ាង​​​ពិត​​​ប្រាកដ​។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ទៀត​​​ថា កម្មវិធី​​​ផ្ដល់​​​រ​ង្វាន់​​​នេះ មិន​​​មាន​​​ការ​​​ចាប់​​​ឆ្នោត​​​អ្វី​​​ទាំង​​​អស់ គឺ​​​ជ្រើស​​​រើស​​​រក​​​អ្នក​​​លក់​​​បាន​​​ច្រើន​​​ជាង​​​គេ និង​​​ពូកែ​​​ក្នុង​​​ការ​​​ដឹក​​​នាំ​​​នារី​​​ផ្សេង​​​ទៀត ឱ្យ​​​ចេះ​​​រកស៊ី​​​ទទួល​​​បាន​​​ជោគ​ជ័យ​​​ដូច​​​គ្នា​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា​៖ “​គ្រប់​​​យ៉ាង​​​ដែល​​​មាន​​​នៅ​​​ថ្ងៃ​​​នេះ មិន​​​មែន​​​ជា​​​រឿង​​​ចៃដន្យ​​​ទេ គឺ​​​ជា​​​អ្វី​​​ដែល​​​ខ្ញុំ​​​បាន​​​គិត​​​ទុក ហើយ​​​ថែម​​​ទាំង​​​ខំ​​​ប្រឹង​​​ធ្វើ​​​វា​​​រាល់​​​ថ្ងៃ ដើម្បី​​​ឱ្យ​​​ចេញ​​​ល​ទ្ធ​ផល​។ អំឡុង​​​ពេល​​​គ្រប់​​​គ្នា​​​កំពុង​​​ដើរ ខ្ញុំ​​​បាន​​​ព្យាយាម​​​រត់ រត់​​​ដើម្បី​​​ចាប់​​​ឱកាស ព្រោះ​​​ដឹង​​​ថា​​​ឱកាស​​​មិន​​​មែន​​​ចេះ​​​តែ​​​កើត​​​ឡើង​​​ងាយៗ​​​នោះ​​​ទេ​។ បើ​​​គិត​​​ហើយ គ្មាន​​​សកម្មភាព នោះ​​​ល​ទ្ធ​ផល​​​ក៏​​​មិន​​​ចេញ​​​មក​​​ដែរ​។ បើ​​​គ្រប់​​​គ្នា ព្យាយាម​​​ធ្វើ​​​វា នឹង​​​ឃើញ​​​ល​ទ្ធ​ផល ហើយ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ដូច​​​គ្នា​”​។

​គួរ​​​បញ្ជាក់​​​ថា ដំបូង​​​ឡើយ អ្នក​​​ស្រី ទ្រី ដា​ណា គ្រាន់​​​តែ​​​ជា​​​អ្នក​​​លក់​​​ខោ​​​អាវ​​​ជ​ជុះ និង​​​ឥ​វ៉ាន់​​​ក្រោម​​​ឆត្រ មុខ​​​រោង​​​ចក្រ​​​ប៉ុណ្ណោះ​។ ក្នុង​​​ជីវិត​​​ជា​​​ក្មេង​​​កំព្រា​​​ឪពុក​​​ម្ដាយ​​​តាំង​​​ពី​​​តូច អ្នក​​​ស្រី​​​​តស៊ូ​​​គ្រប់​​​បែប​​​យ៉ាង និង​​​ស​ន្សំ​​​បាន​​​ប្រាក់​​​មួយ​​​ចំនួន ក៏​​​ទៅ​​​ដាក់​​​ទុន​​​រក​​​ស៊ី​​​តិច​​​តួ​ច​។ ចាប់​​​ផ្ដើម​​​រក​​​ស៊ី​​​ដំបូង គឺ​​​យក​​​គ្រឿង​​​សម្អាង​​​ពី​​​គេ មក​​​ដើរ​​​លក់​​​តាម​​​ផ្សារ ដោយ​​​ជំពាក់​​​ខ្លះ និង​​​ឱ្យ​​​ថ្លៃ​​​ដើម​​​ខ្លះ​។ ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ជា​​​រឿង​​​ងាយ​​​ស្រួល​​​ឡើយ ព្រោះ​​​អ្នក​​​ខ្លះ​​​មិន​​​លក់​​​ឱ្យ ព្រោះ​​​គេ​​​ខ្លាច​​​ជំពាក់​​​មិន​​​សង​។

ដោយសារ​​​មាន​​​ភាព​​​រួស​​​រាយ និង​​​ការ​​​អាណិត ទើប​​​ធ្វើ​​​ឱ្យ​​​អ្នក​​​លក់​​​តាម​​​ផ្សារ​​​ស្រលាញ់​​​ចូល​​​ចិត្ត ហើយ​​​ជួយ​​​យក​​​ឥ​វ៉ាន់​​​កាន់​​​តែ​​​ច្រើន​។ ក្រោយ​​​មក អ្នក​​​ស្រី​​​មាន​​​ដើម​​​ទុន​​​ច្រើន​​​គួរ​​​សម ពោល​​​គឺ​​​នៅ​អំឡុង​​​ឆ្នាំ​​២០១២ ក៏​​​ចាប់​​​ផ្ដើម​​​ស្គាល់​​​គេ និង​​​ប្រថុយ​​​យក​​​គ្រឿង​​​សម្អាង​​​ពី​​​ប្រទេស​​​ថៃ​​​មក​​​លក់​​​បន្ត​។ ទំនុក​​​ចិត្ត​​​ពី​​​អ្នក​​​តំណាង​​​ចែក​​​ចាយ ធ្វើ​​​ឲ្យ​​​អ្នក​​​ស្រី​​​សម្រេច​​​ចិត្ត​​​បើក​​​ក្រុមហ៊ុន​​​នាំ​​​ចូល​​​គ្រឿង​​​សម្អាង​​​ជា​​​ផ្លូវ​​​ការ កាល​​​ពី​​​ថ្ងៃ​​​ទី ១៣ ខែ​​​ឧសភា ឆ្នាំ​​២០១៨ ដោយ​​​ដាក់​​​ឈ្មោះ​​​ថា ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេន​ដីង ខូ​អិល​ធី​ឌី​។ សព្វ​​​ថ្ងៃ ក្រុមហ៊ុន​​​នេះ មាន​​​អ្នក​​​តំណាង​​​ចែក​​​ចាយ​​​បន្ត រហូត​​​ដល់​​​រាប់​​​ម៉ឺន​​​នាក់ គ្រប់​​​ខេត្ត រាជធានី ទូ​​​ទាំង​​​ប្រទេស​​​កម្ពុជា​។​

ជា​​​មនុស្ស​​​មាន​​​ក្ដី​​​ស្រមៃ​​​ធំ អ្នក​​​ស្រី ទ្រី ដា​ណា មិន​​​បាន​​​បញ្ចប់​​​គោល​​​ដៅ​​​ត្រឹម​​​នេះ​​​ទេ គឺ​​​ស្វែង​​​យល់​​​ពី​​​ជំនួញ​​​ថ្មីៗ​​​បន្ត​​​បន្ទាប់​។ ជាមួយ​​​គ្នា​​​នោះ​​​ដែរ អគ្គ​​​នាយិកា​​​​ក្រុមហ៊ុន​​​សម្អាង​​​រូប​​​នេះ កឺ​​​នឹក​​​ឃើញ​​​ទៅ​​​ដល់​​​គ្រឿង​​​អ​ល​ង្កា​រ មាស ពេជ្រ សម្រាប់​​​តែង​​​ខ្លួន​​​របស់​​​នារី​។ បន្ទាប់​​​ពី​​​ព្យាយាម​​​សិក្សា​​​ពី​​​វា​​​អស់​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​រួច​​​មក អ្នក​​​ស្រី ទ្រី ដា​ណា ក៏​​​បាន​​​សម្រេច​​​បើក​​​ហាង​​​ពេជ្រ​​​មួយ​​​ទៀត ដាក់​​​ឈ្មោះ​​​ថា «​ដា​ណា » កាល​​​ពី​​​ថ្ងៃ​​​ទី​២២ ខែ​​​ឧសភា ឆ្នាំ​​២០១៩៕​

 

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!