វិធីសាស្ត្រសង្គ្រោះជនរងគ្រោះខ្សែភ្លើងឆក់ពីអ្នកជំនាញ អានហើយចែករំលែកតផង

ប្រជាពលរដ្ឋខ្មែរយើង គាត់នៅតែមានជំនឿក្នុងការជួយសង្គ្រោះមនុស្សឆក់ខ្សែភ្លើងតាមវិធីយកជនរងគ្រោះទៅកប់ភក់, កប់ដីខ្សាច់ ឬស្រោចទឹកជាដើម។ល។ វិធីជួយសង្គ្រោះបែបនេះហាក់បីដូចជាយកជនរងគ្រោះទៅសម្លាប់ថែម។ តាមពិតទៅអ្នកស្លាប់ដោយឆក់ខ្សែភ្លើងគឺបណ្តាលមកពីការគាំងបេះដូង និងកន្ត្រាក់សាច់ដុំ នៅពេលដែលមានចរន្តអគ្គិសនីឆ្លងកាត់ខ្លួនប្រាណរបស់ជនរងគ្រោះ។ ភ្លាមៗបើយើងជួយសង្គ្រោះគាត់ដោយធ្វើចលនាបេះដូងបានត្រឹមត្រូវ ជនរងគ្រោះមានសង្ឃឹមរស់៩០%។

ជាក់ស្តែង ម៉ោង 10:30 ព្រឹកថ្ងៃទី 20/9/2019 នៅឯការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែងក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករម្នាក់បានឆក់ខ្សែភ្លើង ហើយត្រូវបានកម្មករដូចគ្នាយកគាត់ទៅកប់ក្នុងដីខ្សាច់មុននឹងកងសង្គ្រោះបន្ទាន់ 711 ទៅដល់។ ក្រោយពីក្រុមសង្គ្រោះ711ជួយសង្គ្រោះគាត់ដោយធ្វើចលនាបេះដូងនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះត្រូវបានរួចផុតពីសេចក្តីស្លាប់ ហើយត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុម:៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!