ដឹងថាឪពុកម្ដាយមិននៅ ឡើងចាប់ក្មេងស្រីអាយុ៧ឆ្នាំយកទៅរំលោភក្នុងព្រៃបានសម្រេច

នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៤​ទាប​ភ្លឺ ចំនុច​ក្នុង​ព្រៃ​ខាង​កើត​ភូមិ​ព្រែក​តាព្រហ្ម ឃុំ​កំពង់អុស ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​ករណី​បុរស​ម្នាក់​ឡើង​ទៅ​ចាប់​ក្មេង​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ​មក​រំលោភ​ក្នុង​ព្រៃ​ជិត​ផ្ទះ ពេល​ម្ដាយ​មិន​នៅ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ក្រោយ​ពេល​ម្ដាយ​ត្រឡប់​មក​វិញ​ឃើញ​ខ្លួន​កូន​ប្រឡាក់​សុទ្ធ​តែ​ដី។

ជនរងគ្រោះ​មាន​ឈ្មោះ ស អ.យ.រ ភេទ​ស្រី អាយុ​៧​ឆ្នាំ ជន​ជាតិ​ខ្មែរ​ឥស្លាម មុខ​របរ​សិស្ស មាន​ទីលំ​នៅ​ភូមិ-ឃុំ​កើត​ហេតុ។ ឯ​ជន​សង្ស័យ មាន​ឈ្មោះ ឈឹម ស្រៀវ ហៅ​គ្រីយ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​កម្មករ​សំណង់ មាន​ទី​លំនៅ​ភូមិ-ឃុំ​កើត​ហេតុ ខាង​លើ(មាន​សារធាតុ​ញៀន​នៅ​ក្នុង​ទឹក​នោម)

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា៖ នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​ទាប​ភ្លឺ​ខ្លួន(ជន​រង​គ្រោះ) និង​បង​ស្រី​បង្កើត កំពុង​ដេក​លើ​ផ្ទះ​តែ​ពីរ​នាក់ ដោយ​ពេល​នោះ​ម្តាយ​ងើប​ទៅ​លក់​ត្រី​នៅ​ផ្សារ​ព្រែក​ព្នៅ ចំនែក​ឪពុក​នៅ​ដេក​ចាំ​ទូក​នៅ​មាត់​ទន្លេ ពេល​នោះ​ក៏​មាន​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់​ឈ្មោះ ប៉ុន្តែ​ស្គាល់​មុខ​ជា​ប្តី​ឈ្មោះ មីង​ម៉ារី រស់​នៅ​ភូមិ​ជា​មួយ​គ្នា បាន​មក​ចាប់​បី​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ ហើយ​ខ្ទប់​មាត់​មិន​ឲ្យ​ស្រែក ហើយ​បី​ចូល​ក្នុង​ព្រៃ​មិន​ចាំ​កន្លែង​រួច​ធ្វើ សកម្មភាព​ចាប់​រំលោភ​ជន​រង​គ្រោះ រហូត​បាន​សម្រេច បន្ទាប់​ពី​រំលោភ​រួច​ហើយ ជន​សង្ស័យ​បាន​និយាយ​គំរាម​ជន​រង​គ្រោះ​ថា បើ​ហ៊ាន​និយាយ​ប្រាប់​ម៉ែ និង​ពុក វា​នឹង​សម្លាប់​ចោល បន្ទាប់​មក​ជន​សង្ស័យ​បាន​ឲ្យ​ជន​រង​គ្រោះ​ដើរ​មក​ផ្ទះ ។

ពេល​មក​ដល់​ផ្ទះ​ក៏​បាន​ដើរ​ចូល​សំងំ​ដេក​ក្នុង​មុង​វិញ រហូត​ដល់​ពេល​ថ្ងៃ​រះ ម្តាយ​ក៏​ត្រលប់​មក​ពី​លក់​ត្រី​វិញ ឃើញ​ខោ​អាវ​កូន​ប្រឡាក់​ដី និង​ស្នាម​លើ​មុខ​ក៏​សួរ​នាំ ទើប​ជន​រង​គ្រោះ​បាន​ប្រាប់​ការ​ពិត បន្ទាប់​មក​ឪពុក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ចាប់​ជន​សង្ស័យ​ដែល​កំពុង​ដេក​លើ​ផ្ទះ យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល កំពង់​អុស​តែ​ម្តង។ បច្ចុប្បន្ន​ជន​សង្ស័យ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាក​សួរ និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិវិធី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!