សត្វចូលត្រចៀកកូនស្រែកយំទាំងយប់ យកទៅពេទ្យបែរពេទ្យប្រាប់ថាយប់ពេក​​ចាំព្រឹក​មកម្ដងទៀត

កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ ​ក្រោយ​ពី​មាន​គណនី​ហ្វេសប៊ុក​របស់​ម្នាក់ មា​ន​ឈ្មោះ Porcheak Eng បង្ហាញ​ពី​អាការៈ​សត្វ​ចង្រិតចូល​ត្រចៀក​កូន​កំពុង​ស្រែក​យំ​ទាំង​យប់​ព្រោះ​ឈឺ​ចុក​ចាប់ តែ​ពេល​យក​ទៅ​មន្ទីរ​ពេទ្យ គ្រូ​ពេទ្យ​ប្រាប់​ថា ឲ្យ​ចាំ​ស្អែក​ចាំ​យក​មក ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​អារម្មណ៍​ខឹង​សម្បា​ចំពោះ​មន្ទីរ​ពេទ្យ​នោះ​ជា​ខ្លាំង ដោយ​សារ​អាការៈ​ក្មេង​ត្រូវ​ជួយ​សង្គ្រោះ​តែ​ បែរ​ជា​ឲ្យ​រង់​ចាំ​ដល់​ថ្ងៃ​ស្អែក​ទៅ​វិញ​ទាំង​ដែល​ក្មេង​មាន​ការ​ឈឺ​ចាប់​មិន​អាច​ទ្រាំ​បាន។

ក្រោយ​ឃើញ​ពី​ទង្វើ​របស់​គ្រូ​ពេទ្យ​​ដែល​អ្នក​ជំងឺមិន​អាច​បង្ហាញអត្តសញ្ញាណ​ខាង​លើ អ្នក​ខ្លះ​ថែម​ទាំង​ប្រើ​ពាក្យ​សំដី​មិន​សម​រម្យ​ដាក់​មន្ទីរ​ពេទ្យ​នោះ ហើយ​ថែម​ទាំង​ចង់​ស្គាល់​ពី​ទីតាំង​របស់​មន្ទីរ​ពេទ្យ​នោះទៀត​ផង​ តែ​ប្រភព​មិន​បាន​បញ្ជាក់ឲ្យដឹង​។ បើ​តាម​ប្រភព​ពី​គណនី​ខាង​លើ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​យក​កូន​មាន​សត្វ​ចូល​ត្រចៀក​ទៅ​ពេទ្យ​តែ​គ្រូពេទ្យ​ឲ្យ​រង់ចាំ​ស្អែក ហើយ​លោក​ក៏​បាន​យក​កូន​ទៅ​កន្លែង​ម៉ាស្សា​មួយ​កន្លែង​មាន​ឈ្មោះ​ហាង​ម៉ាស្សា សាឡន យូអី (ព្រោះ​ទីនោះ​មាន​សម្ភារៈ​​ទាញ​យក​សត្វ​) ទើប​អាច​យក​សត្វ​ចេញ​បាន តែ​នៅ​សល់​ជើង​មួយ​ទៀត​ទើប​រង់​ចាំ​ដល់​ព្រឹក​ទើប​នាំ​កូន​ទៅ​ពេទ្យ​ម្តង​ទៀត៕(អត្ថបទ៖និស្ស័យ)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!