ផឹកស្រាស្រវឹងខឹងវាយប្រពន្ធមិនបានបែរទៅវាយកូនចុងត្រូវសមត្ថកិច្ចវាយខ្នោះ

ឪពុក​ចុង​វាយ​ធ្វើ​បាប​កូន​ចុង​យ៉ាង​ចាស់​ដៃ ត្រូវ​បាន​សមត្ថកិច្ច ឃាត់​ខ្លួន​ពី​បទ ប្រើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​ក្មេង​តូច ត្រូវ​ជា​កូន​ចុង កាល​ពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​បត់​គគីរ ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ អ៊ូម ពៅ ភេទ ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ បាន​ប្រើ​អំបោស ជា​រំពាត់ ប្រើ​ដៃ​និង​ជើង វាយ​ទាត់​ធាក់​ទៅ​លើ​កូន​ចុង ឈ្មោះ ពៅ ដំ ភេទ ប្រុស អាយុ​៣​ឆ្នាំ បណ្តាល​ឲ្យ​រង​របួស​ពេញ​ដង​ខ្លួន ងើប​ដើរ​ពុំ​រួច តាម​ស្ត្រី​ជា​ម្តាយ​ក្មេង​តូច​អះអាង​ថា ដោយ​សារ​បុរស​ជា​ឪពុក​ចុង​នេះ ស្រវឹង​ស្រា​រក​រឿង​វាយ​រូប​គាត់​ជា​ប្រពន្ធ​មិន​បាន ទើប​វាយ​កូន​ចុង​តែ​ម្តង។ បច្ចុប្បន្ន នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!