មង៤៥០ម៉ែត្រស្មើនឹង៩ខ្សែត្រូវសមត្ថកិច្ចដកហូតក្រោយប្រើដាក់ទាក់យកសត្វស្លាបខុសច្បាប់

កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សៀមរាប និង​បង​ប្អូន​ប្រជា​ការពារ ដោយ​មាន​ការ​ឯកភាព ពី​លោក​វរសេនីយ៍​ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នឹង​ដើម្បី​រួម​ចំណែក​អភិរក្ស​សត្វ​ស្លាប​ផង​នោះ នៅ​ព្រឹក​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ធ្វើ​ការ​បង្ក្រាប និង​ទប់​ស្កាត់ បទ​ល្មើស​ដាក់​មង​ហោះ ចាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ នៅ​ចំណុច​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

ជា​លទ្ធផល ណែនាំ​និង​រុះ​រើ​ទីតាំង​ដាក់​មង​ចាប់​សត្វ​ស្លាប​បាន​ចំនួន​០៩​កន្លែង។ រឹប​អូស​យក​ឧបករណ៍(មង)ចំនួន​០៩​ខ្សែ ស្មើ​នឹង​ប្រវែង​៤៥០​ម៉ែត្រ។ បច្ចុប្បន្ន​មង​ចាប់​សត្វ​ស្លាប​ខាង​លើ ត្រូវ​បាន​ដក​ហូត​យក​មក រក្សា​ទុក​នៅ​សាលា​សង្កាត់​សៀមរាប។ រួម​គ្នា​ថែរក្សា​សត្វ​ព្រៃ​ដើម្បី​កូន​ចៅ​ជំនាន់​ក្រោយ៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!