នារីម្នាក់ប្រកាសជូនគ្រឿង​អលង្ការមួយឈុតដល់បេក្ខនារី X-Factor​ ក្រោយផ្ទុះការរិះគន់​មិត្តរួមក្រុមរើសអើង

បេក្ខនារី លៀង ចាន់ឡា​ ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ដែល​មាន​សមត្ថភាព​ជា​ច្រើន​​ទៀតក្នុង​កម្មវិធី X-Factor Cambodia នាង​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំ មាន​អាយុ​១៧​ឆ្នាំ នាង​កំព្រា​ឪពុក​តាំង​ពី​ខ្លួន​មិន​ទាន់​កើត​មក​ម្ល៉េះ។ គាត់​ស្លាប់​ដោយ​សារ​ធ្លាក់​ពី​លើ​ដើម​ត្នោត។ ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​អាទិត្យ​ទី​៤ ខែ​សីហា​ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ​ក្នុង​វគ្គ​ Boot Camp បេក្ខនារី​បាន​ឆ្លង​ផុត​បាន​ដោយ​ជោគ​ជ័យ ក្រោម​សំឡេង​អបអរ​សាទរ​ពី​សំណាក់​ទស្សនិក​ជន តែ​ក្រោយ​មក​ក៏​មាន​ពាក្យ​រិះគន់​ថា​ នាង​ត្រូវ​បាន​គេ​រើស​អើង​ព្រោះ​មាន​សម្បុរ​ស​មិន​ស្អាត​ដូច​គេ ហើយ​គ្រួសារ​មាន​ជីវភាព​ក្រី​ក្រ។

ពេល​ឃើញ​ពី​ការ​តុប​តែង​មុខ​មាត់ និង​​ការ​ស្លៀក​ពាក់​មិន​សូវ​ស្អាត​បែប​នេះ​ នារី​ជា​ម្ចាស់​ហាង ​​«កំពូល ម៉ូត» ​ម្នាក់​បាន​ប្រកាស​​ឧបត្ថម្ភ​គ្រឿង​អលង្ការ​មួយ​ឈុត​ជូន​នាង ​ព្រម​ទាំង​រ៉ូប​ដ៏​ស្រស់​ស្អាត​មួយ​ឈុត​​ទៀត​ផង ដោយ​សរសេរ​រៀប​រាប់​ថា៖ «បង​អាណិត​ចេញ​ពី​ចិត្ត បង​ជូន​ឈុត​ប្លាកទីន​ជូន​អូន តែង​ខ្លួន​ជូន​អូន ចិញ្ចៀន​១​វង់ ក្រវិល​ខ្សែ​ក កង​ដៃ ខ្សែ​ជើង ខ្សែ​ដៃ ពិតៗ បន្ថែម​ទៀត គឺ​រ៉ូប​ដ៏​ស្រស់​ស្អាត​១​ទៀត បង​យល់​អារម្មណ៍​មួយ​នេះ ច្បាស់​ណាស់ ស្គាល់​លេខ​គាត់​ទេ ឆាត​ទៅ​គាត់​ប្រាប់​គាត់​ផង សូម​អូន​ខល​មក​បង​ផង ០៨៦ ៣៨ ៨៨ ៦២។

ទំនាក់​ទំនង​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ខាង​ក្រោម៖ ផ្ទះ #47 ផ្លូវ​លេខ P14 បូរី​ប៉េង ហួត​បឹង​ស្នោ​ Polaris) ០៨៦៣៨ ៨៨ ៦៣, ០៨៦ ៣៨ ៨៨ ៦២, ០៦៦ ៣៨ ៨៨ ៦៣, ០៧៧ ៣៦ ៩៩ ៦៣ 63 បើក​ម៉ោង​៩​ព្រឹក ដល់​៥ល្ងាច»។ ពេល​ឃើញ​នារី​ជា​ម្ចាស់​ហាង​មាន​ទឹក​ចិត្ត​ល្អ​កម្រ​រក​បាន​បែប​នេះ ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​អ្នក​មាន​ចិត្ត​ត្រេក​អរ​ជំនួស​នាង​ជា​ខ្លាំង ​ថែម​ទាំង​ថ្លែង​អំណរ​គុណ​ជំនួស​នាង​សឹង​តែ​គ្រប់​គ្នា ឯ​អ្នក​ខ្លះ​ទៀត​ក៏​បាន​ប្រាប់​ឈ្មោះ​គណនី​របស់​បេក្ខនារី​លៀង ​ចាន់​ឡា ​ឲ្យ​ទៅ​ម្ចាស់​ហាង​ទៀត​ផង៕(អត្ថបទ៖និស្ស័យ)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!