ស្លុតចិត្តណាស់!យុវជន២នាក់ស្លាប់ខ្លួនឯង ដោយសារព្យាយាម​ជួយសង្គ្រោះនារីម្នាក់លង់ទឹក

កន្លែង​ដែលក្មេងៗ​ប្រាថ្នា​ទៅកំសាន្ត អីឡូវ​មានករណី​លង់ទឹក​២នាក់​ហើយ​នៅភូមិ​ចុងខ្សាច់ ឃុំកោះមិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់​ចាម ​ថ្ងៃ​ទី ៣​សីហា ឆ្នាំ ២០១៩​។

តាម​សេចក្ដី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​ប្រមាណប្រមាណ ៣​ល្ងាច មាន​សិស្ស​សាលាវិទ្យា​ល័យ​សម្តេចជួន​ណាត ស្ថិត​នៅ​ឃុំក្រឡា ស្រុក​កំពង់សៀម ​ចំនួន​២នាក់​ ១. ឈ្មោះ ​ម៉ៅ ធ្នូ ​ភេទប្រុស ​អាយុ 18 ឆ្នាំ ​នៅភូមិវិហារ ឃុំវិហារធំ ស្រុក​កំពង់សៀម។ ២. ឈ្មោះ ​លីម មករា ភេទ​ប្រុស អាយុ 19 ឆ្នាំ នៅ​ភូមិគោក​គ្រាម ឃុំវិហារធំ ស្រុកកំពង់​សៀម។ ​អ្នក​ទាំង​ពីរ​បាន​លង់​ទឹក​ស្លាប់​ក្រោយ​ចុះ​ទៅ​ជួយ​នារី​ម្នាក់​លង់​ទឹក។

ប៉ុន្តែ​នារី​ខាង​លើ​បាន​រួច​ផុត​ជីវិត​ដោយ​សុវត្ថិភាព​ដោយ​សារ​មាន​ការ​ជួយ​សង្គ្រោះ​ពី​អ្នក​អូស​អ៊ួន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។ ​ឧបទ្ទវហេតុ​លង់​ទឹក​ដ៏​អកុសល​នេះ សព​រកឃើញ​នៅ​ម៉ោង 4:40នាទី​ថ្ងៃ​កើត​ហេតុ​ដដែល៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!