ចោរលួចដោះកង់ម៉ូតូអ្នកបាចជីស្រែថា ចង់លួចទាំងមូលដែរតែមិនហ៊ាន និងមានសារផ្ដាំអ្នក​ជិះម៉ូតូល្អទៀត

កំពូល​ចោរ​ចិត្តដាច់​ពីរនាក់​បានឆ្លេីយសារ​ភាព​ដោយត្រង់ៗថា​ (ចង់លួច​យកម៉ូតូ​ទាំង​មូលដែរ​តែអត់​ហ៊ាន)​ ដូច្នេះ​ទើប​សម្រេច​ចិត្តលួច​យក​តែកង់​ម៉ូតូទាំង​ពីរ​សិនចុះ​ ព្រោះត្រូវការ​ប្រាក់ចាយ​វាយ​បន្ទាន់។ ​ការថ្លែង​សារ​ភាពដោយ​គ្មានក្តី​អួល​អាក់​បន្តិចសោះ​ពី​យុវជន​ ដៃស្អិត​ចិត្តមិន​មេត្តាទាំង​ពីររូប​នេះ​ នៅ​ពលដែល​សមត្ថកិច្ច​នៃការិយា​ល័យ​ជំនាញក្នុង​ផែន​ការងា​រ​ព្រហ្មទ័ណ្ឌ​ក្រោម​ការដឹកនាំ​បញ្ជាពីលោ​កឧត្តម​សេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែន​មួយនេះ​។

រួមសហការណ៍​ជាមួយ​នគរបាល​នៃអធិការ​ដ្ឋាននគរបាល​ក្រុង​បាត់ដំបង​ ដែល​មាន​លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ ជាអធិការ​ បានស្រាវជ្រាវ​ស៊ើបអង្កេត​ ជា​បន្ទាន់បំផុត​ បន្ទាប់​ពីទទួលព័ត៌​មានថា​ មានចោរ​ចិត្តដាច់​ពន្លះយក​កង់ម៉ូតូ​ទាំងពីរ​របស់​ជនរងគ្រោះ​ ឈ្មោះ​ រឿម​ ប៉ិច​ ភេទស្រី​ អាយុ​ ៥០ឆ្នាំរស់​នៅក្រុមទី​២៧​ ភូមិ​ច្រាប​ក្រសាំង​ សង្កាត់​វត្តគរ​ ក្រុង​បត់ដំបង​ ក្នុងខណ:​ពេល​ដែល​ជនងគ្រោះ​ទុកម៉ូតូ​នៅក្បែរ​ផ្លូវ​ហេី​យ​ចុះទៅ​បាចជីក្នុង​ដីស្រែ​របស់ខ្លួន​មួយរយៈ។

លុះពេល​ត្រឡប់មក​ដល់​កន្លែងទុក​ម៉ូតូវិញ​ ស្រាប់​តែឃេីញ​ម៉ូតូរបស់​ខ្លួននៅ​សល់​​តែ(តួម៉ូ​តូ​ទទេរ)​ បញ្ឈរ​ចោល រីឯកង់ម៉ូតូ​ទាំងពីរ​ត្រូវបាន​កំពូលចោរ​លួច​ពន្លះដោះ​យក​ទៅបាត់​ដែល​គាត់ជាម្ចាស់​ម៉ូតូហួស​ចិត្តនឹក​ស្មានមិន​ដល់​និយាយមិ​ន​ចេញសោះ​ បានត្រឹម​តែផ្តិត​យករូបភាព​ ច្រេីន​ប្លង់ច្រេីន​ប៉ុស្តិ៍ទុក​មេីល​និងរាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ។

ចោរ​ចិត្ត​ដាច់​ទាំងពីរ​រំលឹកថា​ មិន​មែន​ខ្លួន(មិនច​ង់លួច​ម៉ូតូនោះ​ទេ)ពេល​ដែល​ខ្លួនបាន​ឃេីញ​ម៉ូតូទំ​នេីប​ ទុក​ចោល​នៅ​ទីវាល​ ស្ងាត់​បែបនេះ ​ប៉ុន្តែ​ដោយ​សារខ្លួន​(មិន​ហ៊ាន)​ ទេីបខ្លួន​សម្រេច​ចិត្តក្នុង​ជំហាន​ដំបូង​ត្រឹម តែលួច​យកកង់​ម៉ូតូតែ​ប៉ុណ្ណោះ​ បេីខ្លួន​ក្លាហាន​លេីសនេះ​បន្តិច​ម៉ូតូទាំង​មូលត្រូវ​លួចយក​ទៅ​បាត់​ហេីយ​។

សំដីចុង​ក្រោយ​របស់ចោរ​ទាំងពីរ​ គឺជា(​សារ)​បញ្ជាក់​ផ្តាំផ្ញេី​ទៅប្រាប់​ដល់​ បងប្អូន​ប្រជា​ពលរដ្ឋ​ គ្រប់មជ្ឈដ្ឋាន​ជ្រាបថា​ មាន​តែការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ និងគ្រប់ពេល​វលារបស់​បងប្អូន​ជាម្ចាស់​ទ្រព្យ​ នោះ​ទេ​ ដែល​អាច​ធានា​រក្សាបាន​នូវភាព​គង់វង្ស​ពិត​ប្រាដក​ពីការ​បាត់បង់​នៃករណី​(ចោរ​កម្មផ្សេងៗ​ )​ រីឯ​ការពឹង​ផ្អែកទៅលេី​ តែ​លទ្ឋផល​នៃការ​ស្រាវ​ជ្រាវ​ ស៊េីប​អង្កេតរបស់​សមត្ថកិច្ច​ នៅ​ក្រោយ​ពេលដែល​ទ្រព្យសម្បត្តិ​របស់បង​ប្អូនត្រូវបាត់​បង់ទៅហេីយ​នោះ​ គឺជារឿងដែល​មិនងាយ​ស្រួល​នោះទេ​ ដូចពាក្យសុភា​សិតខ្មែរលោក​ពោល​ថា​(ប្រហែស​បាត់​ ប្រយ័ត្ន​គង់)។

ជនស័ង្សយ​ទាំងពីរ​នេះមាន៖​១-ឈ្មោះ​ អឿង​ រ៉ាវីដ​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅ​ភូមិបលង្គ័​ សង្កាត់វត្តគរ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។ ​២-ឈ្មោះ​ សៀក​ សៅឈី​ ភេទប្រុស​ អាយុ​ ២៣​ឆ្នាំរស់នៅភមូិច្រាបក្រសាំង​ សង្កាត់គរ​ ក្រុងបាត់​ដំបង ខេត្តបាត់ដំបង​។

វត្ថុតាង​មានកង់​ម៉ូតូចំនួន០២​ត្រូវបាន​ប្រគល់ជូន​ម្ចាស់វិញ​ ចំពោះ​ករណី(អ្នក​ទទួល​បញ្ចាំ​កង់ម៉ូតូ)​ពីជន​ដៃ​ដល់នេះ​ សមត្ថកិច្ច​នគរបាល​កំពុងធ្វេីឯក​សារស្វែង​រកកំហុសឆ្គង​ ខាង​ផ្លូវ​ច្បាប់​ និង​ចាត់​វិ​ធានការ​ ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្តបាត់ដំបង៕

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!