ខ្ចីលុយសង្សារជិត៤០០០$ ទៅការប្រពន្ធ បែរសុំសង២ពាន់$ រួចបញ្ឈឺចិត្តសង្សារ​យ៉ាងឡូយទៀត

នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ​នារី​ម្នាក់​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Pich Chan Bormey បង្ហាញ​អារម្មណ៍​ខឹង​សម្បា​ជា​ខ្លាំង​ក្រោយ​ចាញ់​បោក​សង្សារ​ខ្លួន​ ព្រោះ​ឲ្យ​ខ្ចី​ប្រាក់​ជិត​៤ ០០០$​ ដោយ​ប្រាប់​ថា​យក​ទៅ​ផ្ទេរ​នាយកដ្ឋានប៉ូលិស បន្ទាប់​មក​​បុរស​នោះ​សុំ​សង​តែ​ ២ ០០០$​ ប៉ុណ្ណោះ​។

មិន​ត្រឹម​តែ​រឿង​រ៉ាវ​សង​លុយ​មួយ​ខែ​ត្រឹម​តិច​តួច​ទេ ថែម​គំរាម​ឲ្យ​ទៅ​ប្តឹង​ប៉ូលិស​ទៀត​ផង​​ដោយ​អះអាង​ថា​ ខ្លួន​មិន​ខ្លាច​ឡើយ។ បន្ទាប់​ពី​បាន​ឮ​ពាក្យ​សំដី​បែប​នេះ​នារី​ខាង​លើ បាន​សរសេរ​រៀប​រាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា៖ «សង​លុយ​អញ​មិន​គ្រប់ សង​របៀប​ចុក​ក្អួត ១​ខែ​៥០$ ឆាត​មក​ខ្ចី​លុយ​អញ ជំពាក់​អញ​ជិត​៤ ០០០$ សុំ​អញ​សង​តែ ២ ០០០$ ខ្ចី​លុយ​អញ​យក​ទៅ​ផ្ទេរ​នាយកដ្ឋាន​នៅ​ប៉ូលិស។

អញ​ជន​រង​គ្រោះ អញ​មិន​ខ្លាច​នឹង​និយាយ​ទេ អញ​ដាក់​បណ្ដាសារ​ហើយ ឲ្យ​រលាយ​មួយ​គ្រួសារ រក​អី​បាន​រលាយ។ អាង​ខ្លួន​ឯង​ប៉ូលិស និយាយ​មក​ថា​ចង់​អញ​ចង់​ប្តឹង​ក៏​ប្តឹង​ទៅ​ច្បាប់​កាត់​ម៉េច? ឥលូវ​អញ​ផុស​លើ​ហ្វេសប៊ុក​ឲ្យ​ផ្អើល​គេ​មួយ​ប្រទេស ថា​ខ្ចី​លុយ​អញ​សង​មិន​គ្រប់ ហើយ​មិន​ទាន់​សង បោក​លុយ​អញ ហើយ​ការ​ជា​មួយ​អ្នក​ផ្សេង​បាត់ លុយ​ញើស​ឈាម​អញ អញ​មិន​ឲ្យ​មិន​សង​ស្រួលៗ​ទេ។

ការ​ហើយ​ចំណង​ដៃ​ទាំង​ប្តី​ទាំង​ប្រពន្ធ យក​លុយ​សង​អញ​ភ្លាម បើ​មិន​សង​អញ​ផុស​​លើ​ហ្វេសប៊ុក​រាល់​ថ្ងៃ ឲ្យ​ល្បី ហើយ​កុំ​ប្លុក ហ្វេសប៊ុក​ខ្លួន​ឯង​ចោល​បើ​ខ្លាំង ព្រោះ​អញ​ចេះ​ឈឺ​ចាប់ អញ​មិន​មែន​ដុំ​ថ្ម​ទេ អីចឹង​ហើយ​សង​លុយ​អញ​ឲ្យ​គ្រប់​ភ្លាម ល្បិច​លោក​ឯង​គ្រប់​ជំពូក​អញ​ដឹង! ហើយ​បើ​អញ​មាន​រឿង​អី ឬ​ឧបទ្ទវហេតុ​អី​ចាប់​ពី​ពេល​នេះ​​ទៅ​ ក៏​មាន​គេ​ដឹង​លឺ​ដែរ Share ផង share ផង»។ យ៉ាងណា​​ ភាគី​ខាង​បុរស​ជា​អតីត​មិត្តប្រុស​ដែល​សុំ​សង​​ប្រាក់​តែ​​ពាក់​កណ្ដាល​នោះ មិន​ទាន់​​ចេញ​មក​បក​ស្រាយ​ការ​ចោទ​ប្រកាន់​ខាង​លើ​នៅ​ឡើយ​ទេ៕​ អត្ថបទ៖​និស្ស័យ

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!