ឆ្លៀតប្រពន្ធពពោះកូនទី២ សម្រស់លែងស្អាត ប្ដីដាក់មេប្រូចឱបស្រីថ្មី បង្ហោះរូប​បញ្ឈឺប្រពន្ធកូនទៀត

នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩​ នេះ មានស្ត្រី​ជា​ភរិយា​​ម្នាក់​បាន​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​ហើយ​ខឹង​សម្បា​ជា​ខ្លាំង​ ក្រោយ​ត្រូវ​ប្តី​ជើង​ល្អ​ជា​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ បានរត់​ចោល​ខ្លួន​តាំង​ពី​មាន​កូនទី​ពីរ​​ក្នុង​ផ្ទៃ​ ៤​ខែ ឯ​កូន​ច្បងអាយុ​៤​ឆ្នាំ ហើយ​ទៅ​បង្កើត​ចំណង​ស្នេហ៍​ថ្មី​ជា​មួយ​នារី​ម្នាក់​ទៀត ទុក​ឲ្យ​នាង​រស់​នៅ​ទាំង​លំបាក ​ណា​មួយ​មាន​ផ្ទៃ​ពោះ ​ណា​មួយ​ត្រូវ​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង​លំបាក។

ដោយ​សារ​មាន​ចិត្ត​ខឹង​ តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​នារី​ជា​ប្រពន្ធ​ខាង​លើ​មាន​ឈ្មោះ ​Din Din​ បាន​សរសេរ​រៀប​រាប់​ថា៖ «ល្អ​តែ​មើល ស្អាត​តែ​រូប សម្ដី​ថ្លៃ​សំដែង​សម និយាយ​សម ពូកែ​សំដែង​ទាំង​ស្រី​ទាំង​ប្រុស តែ​ធាតុ​ពិត​អាប្រុស​ក៏​ថោក​មី​ស្រី​វិញ​ចរិត​ធូរ​ថ្លៃ ខ្វះ​ប្រុស​ យក​ប្ដី​គេ​ហើយ​វោហារ​បាន​ទៀត អា​ប្រុស​វិញ​សុទ្ធ​តែ​ស្បថ​មិន​ទាក់​ទង ធាតុ​ពិត​មើល​ទៅ​ឡូយ​ណាស់ សម​ណាស់ ធ្វើ​ខ្លួន​ដូច​អត់​មាន​រឿង​អី។ នាង​អើយ​លោក​អើយ​មិន​ទាន់​ចប់​ទេ​ហ៊ាន​ធ្វើ​អីចឹង​ផង សាហាវ​ទាំង​ប្រុស​ទាំង​ស្រី ខ្លាំង​ជាង​គេ​អា​ប្រុស​ខ្វះ​ទំនួល​ខុស​ត្រូវ រមិល​គុណ ស្រី​ល្អ​ផ្ញើរ​ប្ដី​ផង​មើល​ថែ​ម្នាក់​នោះ​ឲ្យ​ល្អ​ផង តិច​ទៀត​ទៅ​បាន​កូន​ពីរ​បី​វា​បញ្ចេញ​ចរិត​ដើម​ធ្វើ​ដាក់​នាង​ឯង​វិញ​ហើយ។

ប្រឹង​តិច​ទៅ​នាង នាង​ឯង​ខ្លាំង​តិច​ទៀត​ទៅ​មាន​អ្នក​ខ្លាំង​ជាង​នាង​ឯង​ទៀត ថោក​ណាស់​មិន​ជេរ​នាំ​ឲ្យ​ថោក​មាត់​ទេ ចាំ​ទុក​អា​ប្រុស​ចរិត​ធូរ​ថ្លៃ អ្នក​ឯង​ជេរ​កូនៗ​សុទ្ធ​តែ​កើត​មក​ឲ្យ​ងាប់ ឥឡូវ​អ្នក​ឯង​បើក​ភ្នែក​អ្នក​ឯង​មើល​ទៅ កូន​ខ្ញុំ​ម៉េច​វិញ? លោក​ឯង​មាន​ចិត្ត​កាច​សាហាវ​ជាង​សត្វ​តិរច្ឆាន​ទៀត យក​ទៅ​ស្រី​ល្អ​ថែ​ប្រុស​ល្អ​របស់​នាង​ឯង​ផង​ទៅ។ រត់​ចោល​កូន​តាំង​ពី​កូន​អាយុ​ ៤​ខែ​ក្នុង​ពោះ កូន​ប្រុស​បង​អាយុ​៤​ឆ្នាំ ដោយ​សារ​នាង​ឯង ដឹង​ហើយ​ឮ​ហើយ​ថា​ម្នាក់​ហ្នឹង​មាន​កូន​ប្រពន្ធ នាង​ឯង​នៅ​តែ​ទាក់​ទង ហើយ​សម្ដី​ថ្លៃ​ទៀត​អាប្រុស​វិញ​វក់​នឹង​ស្រី ទុក​កូន​ប្រពន្ធ​ដូច​សត្វ មិន​ខ្វល់​អាក្រក់​រក​លេខ​ដាក់​គ្មាន​ទេ​លើ​លោក»។

គួរ​បញ្ជាក់​ថា នារី​ជា​ប្រពន្ធ​ខាង​លើ មាន​ឈ្មោះ យឺន ករុណា អាយុ​២៨​ឆ្នាំ មាន​ការងារ​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​ នាយកដ្ឋាន​ព្រះបរមរាជវាំង មាន​ទី​លំនៅ​ ២៦៦​B​ (ក្នុង​បូរី​ម្ដុំ​សាលា​ខណ្ឌ​មាន​ជ័យ) ផ្លូវ​លេខ ២៨​ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ។ ចំណែក​ឯ​ប្តី​ចុះ​ចោល​នាង​មាន​ឈ្មោះ អេង ឃាង អាយុ​ ៣២​ឆ្នាំ មុខ​របរ​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ មាន​ទី​លំនៅ​ផ្ទះ​លេខ​ ៨០៦ ផ្លូវ​ជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

បើ​តាម​គណនី​ហ្វេសប៊ុក​បុរស​ម្នាក់​ទៀត មាន​ឈ្មោះ Bong Rothanak ដែល​ជា​ប្អូន​បង្កើត​របស់​ស្ត្រី​ជា​ប្រពន្ធ​បាន​សរសេរ​រៀប​រាប់​ថា៖ «មើល​មុខ​ឲ្យ​ហើយ​ចុះ​បង​ប្អូន ប្រពន្ធ​ធ្លាក់​ឈាម​ទាំង​ថ្លុកៗ ស្រែក​រក​ប្តី តែ​ប្តី​បែរ​ជា​ដេក​ឱប​ស្រី​ធ្វើ​មិន​ដឹង ប្រពន្ធ​រក​ការងារ​ឲ្យ​ល្អ​ធ្វើ​មាន​បាន បែរ​ជា​បែក​គំនិត​មាន​ស្រី ធ្វើ​បាប​ចិត្ត​ប្រពន្ធ​ដេក​ឱប​ស្រី ហ៊ឺហា ធ្វើ​មិន​ដឹង ហើយ​ដាក់​ពាក្យ បណ្តឹង​ទារ​លែង​ប្រពន្ធ​ទៅ​វិញ»៕ អត្ថបទ៖​និស្ស័យ

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត