រៀបអភិសេកទើបបាន ៧ខែ អតីតស្ដេចស៊ុលតង់ និងបវរកញ្ញារុស្ស៊ី បានលែងលះគ្នាវិញ

​សារព៌ត៌មាន Channel News Asia របស់​ប្រទេស​សិង្ហបុរី បាន​ចុះ​ផ្សាយ​ថា អតីត​ស្ដេច​ស៊ុលតង់​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​លែង​លះ​គ្នា​ជាមួយ​អតីត​បវរកញ្ញា​នៃ​ប្រទេស​រុស្ស៊ី Rihana Oxana Gorbatenko បន្ទាប់​ពី​រៀប​អភិសេក​បាន​ទើប ៧​ខែ​ប៉ុណ្ណោះ។ ការ​លែង​លះ​គឺ​ធ្វើ​ឡើង​នៅ​មុខ សាក្សី​ទាំង​សង​ខាង ដោយ​ការ​ព្រម​ព្រៀង​ទៅ​តាម​ច្បាប់។

​​បើ​តាម​សាលក្រម​លែង​លះ គឺ​មាន​កាល​បរិច្ឆេទ​តាំង​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ប៉ុន្តែ​ពេល​នេះ ទើប​មេធាវី​បាន​បញ្ចេញ​ការ​ពិត។ ចំណែក​អតីត​ស្ដេច​ស៊ុលតង់ មិន​មាន​ព្រះ​រាជ​បន្ទូល​អ្វី​ទាំង​អស់ ពាក់​ព័ន្ធ​នឹង​ការ​លែង​លះ​មួយ​នេះ​ឡើយ។ បច្ចុប្បន្ន​នេះ អតីត​ស្ដេច​ស៊ុលតង់ មាន​ព្រះ​ជន្ម ៤៩​ព្រះ​វស្សា។ ចំណែក​បវរកញ្ញា​រុស្ស៊ី មាន​វ័យ​ទើប ២៦​ឆ្នាំ​ប៉ុណ្ណោះ។

អាពាហ៍ពិពាហ៍​ដ៏​កក្រើក​របស់​អ្នក​ទាំង​២ បាន​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​នី​ខែ​ឧសភា នាង Rihana នឹង​ផ្ដល់​កំណើត​ដល់​កូន​ម្នាក់។ ទោះ​បែប​នេះ​ក្ដី តាម​មេធាវី​បាន​បញ្ជាក់​ថា មិន​ទាន់​មាន​​ភស្តុតាង​ណា​មួយ ដែល​បញ្ជាក់​ថា កូន​នោះ​គឺ​ជា​បុត្រ​របស់​អតីត​ស្ដេច​ស៊ុលតង់​ឡើយ។ រឿង​នេះ មិន​មាន​ការ​បញ្ជាក់​លម្អិត​ឡើយ ខណៈ​ដែល​មេធាវី សុំ​ឱ្យ​រក្សា​ភាព​ឯកជន​របស់​អតីត​ស្ដេច​ស៊ុលតង់។

គួរ​បញ្ជាក់​ថា អតីត​ស្ដេច Sultan Muhammad V នៃ​​​ប្រទេស​​​ម៉ាឡេស៊ី បាន​​​ចុះ​​​ចេញ​​​ពី​​​រាជ​​​ប​ល្ល័​ង្ក​​​របស់​​​ព្រះអង្គ​​​ក្រោយ​​​ត្រូវ​​​គេ​​​រាយការណ៍​​​ថា​​​បាន​​​រៀប​​​អភិ​សេក​​​ជា​​​មួយ​​​បវ​រក​ញ្ញា​​​រុស្ស៊ី​។​នៅ​​​ក្នុង​​​សេចក្ដី​​​ប្រកាស​​​បញ្ជាក់​ស្ដេច Sultan Muhammad V បាន​​​សម្រេច​​​លះបង់​​​រាជ​​​ប​ល្ល័​ង្ក​​​ក្រោយ​​​ឡើង​​​គ្រង​​​រាជ​​​អស់​​​រយៈ​​​ពេល ២​​ឆ្នាំ​។

តាម​​​រយៈ​​​រាជសារ​​​មួយ​​​របស់​​​ព្រះ​​​អង្គ បាន​​​សម្ដែង​​​ការ​​​ដឹង​​​គុណ​​​ដល់​​​ខ្សែ​​​រាជ​វ​ង្ស​​​ដែល​​​បាន​​​បោះ​​​ឆ្នោត​​​ឲ្យ​​​ព្រះ​​​អង្គ​​​ឡើង​​​គ្រង​​​រាជ​​​កាល​​​ពី​​​ឆ្នាំ ២០១៦ ក៏​​​ដូច​​​ជា​​​អរគុណ​​​ដល់​​​នាយក​រដ្ឋ​ម​ន្ត្រី​​​ម៉ាឡេស៊ី Mahathir Mohamad និង​​​ម​ន្ត្រី​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​​ទាំង​​​អស់​​​សម្រាប់​​​ការ​​​សហការ​​​ដឹក​​​នាំ និង​​​គ្រប់​​​គ្រង​​​ប្រទេស​។​គួរ​​​ឲ្យ​​​ដឹង​​​ថា ព្រះ​​​អង្គ Sultan Muhammad V ត្រូវ​​​បាន​​​រាយការណ៍​​​ថា​​​រៀប​​​អភិ​សេក​​​ជាមួយ​​​បវ​រ​​​កញ្ញា​​​រុស្ស៊ី​​​ដែល​ពេល​នោះ​មាន​វ័យ ២៥​​ឆ្នាំ​​​ឈ្មោះ Oksana Voevodina កាល​​​ពី​​​ថ្ងៃ​​​ទី ២២​​ខែ​​​វិ​ចិ្ឆ​កា​​​ដោយ​​​គោរ​ព​​​តាម​​​ប្រពៃណី​​​របស់​​​ម៉ាឡេស៊ី​៕​ (ហាមលួចចម្លងអត្ថបទពីវេបសាយ morningfresh.news ដោយគ្មានការអនុញ្ញាត)

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត