៣ចំណុច ធ្វើឱ្យសមត្ថកិច្ចស្រាវជ្រាវឃើញថា ប៉ូលិសស័ក្តិ៤ គិតខ្លីដោយខ្លួនឯង

មន្រ្តី​នគរបាល​អន្ដោប្រវេសន៍​ម្នាក់ ដែល​មាន​ឋានន្តរសក្ដិ​វរសេនីយ៍​ត្រី ពាក់​ស័ក្តិ៤ បាន​គិត​ខ្លី​ធ្វើ​អត្តឃាត​បញ្ចប់​ជីវិត​ដោយ​បាញ់​សម្លាប់​ខ្លួន​ឯង​នៅ​មុខ​រថយន្ត។ បើ​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​មាន​សមត្ថកិច្ច មាន​ចំណុច ៣​យ៉ាង​សំខាន់​ៗ ជា​តឹក​តាង​បញ្ជាក់​ថា មន្រ្តី​នគរបាល​រូប​នោះ ពិត​ជា​បាន​ធ្វើ​អត្តឃាត​មែន។

​ចំពោះ​ចំណុច​ទី១ គឺ​មន្ត្រី​នគរបាល​រូប​នោះ មាន​ជំងឺ​ប្រចាំ​ការដែល​ព្យាបាល​មិនជា ដោយ​មិត្ត​រួម​ការងារ​តែងតែ​លឺ​ជន​រង​គ្រោះ​​ត្អូញត្អែរ​ថា ឈឺក្បាល។ ជន​រង​គ្រោះ ​អាច​តូច​ចិត្ត​នឹង​ស្ថានភាព​សុខភាព ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ទើប​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​បែប​នេះ។ ចំពោះ​ចំណុច​ទី២ គឺជន​រង​គ្រោះ​ប្រើ​កាំភ្លើង​ម៉ាក TAURUS ហើយ​រូបគេ​ទ​ម្លាប់​ប្រើដៃ​ឆ្វែ​ង ស៊ីចង្វាក់​នឹង​ស្នាម​របួស​ត្រង់​ចំណុច​សៀត​ថ្កា​ខាងឆ្វេង​ធ្លាយ​ទៅ​ម្ខាង​ទៀ​ត ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​។​

ចំណុច​ទី៣ ​កន្លែង​កោសល្យ​វិច្ឆ័យ​សមត្ថកិច្ច​ក៏​បាន​រកឃើញ​មាន​លិ​ខិត​បណ្ដាំ នៅក្នុង​រ​ថយ​ន្ដ​ដោយ​មាន​សរសេរ​អក្ស​រថា «​លា​ហើយ​» នៅ​លើ​កូន​សៀវភៅ​តូច​មួយ ដែល​អក្សរ​នេះ​ប្រធាន​អង្គភាព​របស់​ជន​រង​គ្រោះ និង​មិត្ដ​រួម​ការងារ ទទួលស្គាល់ថា នេះ​គឺជាអ​ក្ស​ររបស់​ជន​រង​គ្រោះ​យ៉ាង​ពិតប្រាកដ​។ នេះ​ជា​អ្វី​ដែល​លោកស្នងការ​​ខេត្ត​ព្រះ​សីហនុ គឺ​លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ បាន​គូសបញ្ជាក់។

ក្រោយ​ពេល​កើត​ហេតុ​​ប្រទះ​ឃើញ​សាកសព ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​ភ្លាមៗ។ បន្ទាប់​ពី​ស្រាវជ្រាវ​រួច លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News ឲ្យ​ដឹង​នៅរ​សៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​នេះថា ម​ន្ដ្រី​នគរបាល​អន្ដោប្រវេសន៍ ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​មុខ​ឡាន ហើយ​ដៃ​មាន​កាន់​កាំភ្លើង គឺជា​ការធ្វើអត្តឃាត​ដោយ​ខ្លូន​ឯង​។​

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​អះអាងថា ឆ្លងតាម​ការស្រាវជ្រាវ និង​ការធ្វើ​កោសល្យ​វិច្ឆ័យ​ពី​សមត្ថកិច្ច​ជំ​នា​ញ បាន​បង្ហាញថា ម​ន្ដ្រី​នគរបាល​ដែល​ប្រទះឃើញ​ដេកស្លាប់​នោះ បាន​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង ក៏​ព្រោះតែ​ជន​រង​គ្រោះ​មាន​ជំងឺ​ស្ដ្រេះ និង​មួយ​ទៀត ។ ក្រៅ​ពី​នេះ មិន​មាន​ចំណុច​សង្ស័យ​អ្វី​ផ្សេង​ឡើយ។ ​

​លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា ជន​រង​គ្រោះ​ឈ្មោះ ហេង សៅ​គី​រី មាន​ឋាន​ន្ដ​រស័ក្ដិ ថ្នាក់​វ​រ​សេនីយ៍​ត្រី (​ស័ក្ដិ​៤) តួនាទី នាយផ្នែក​សេនាធិការ នាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួង​មហាផ្ទៃ​។ ​ជន​រង​គ្រោះ​រូប​នេះ ត្រូវ​បានប្រជាពល​រដ្ឋ​ប្រទះឃើញ​ដេកស្លាប់ នៅមុខរ​ថយ​ន្ដ​ដោយ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើងខ្លី​០១​ដើម នៅលើ​ផ្លូវ​បេតុង ត្រង់​ចំណុច កន្លែង​ពុះ​ដីឡូត៍ ស្ថិតនៅ​ក្រុម​៤ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​៕​



​​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!