មន្រ្តីប៉ូលិសស័ក្តិ៤ វ័យក្មេង គិតខ្លីដោយសរសេរទុកពាក្យ ២ម៉ាត់ក្នុងកូនសៀវភៅ

នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា​នេះ មាន​ករណី​ភ្ញាក់​ផ្អើល​មួយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ដេក​ស្លាប់ ដោយ​មាន​កាំភ្លើង​ក្បែរ​ខ្លួន។ ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​លម្អិត ទើប​ដឹង​ថា​ជន​រង​គ្រោះ​បាញ់​សម្លាប់​ខ្លួន​ធ្វើ​អត្តឃាត បន្ទាប់​ពី​មាន​ជំងឺ​ព្យាបាល​មិន​ជា។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​ប្រទះ​ឃើញ​កូន​សៀវភៅ​មួយ​ក្បាល​មាន​សរសេរ​ពាក្យ ២​ម៉ាត់​ថា «លាហើយ»។

បន្ទាប់​ពី​កើត​ហេតុ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ទាន់ ហើយ​ស្នងការ​ន​គ​របាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News ឲ្យ​ដឹង​នៅរ​សៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​នេះថា ម​ន្ដ្រី​នគរបាល​អន្ដោប្រវេសន៍ ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​មុខ​ឡាន ហើយ​ដៃ​មាន​កាន់​កាំភ្លើង គឺជា​ការធ្វើអត្តឃាត​ដោយ​ខ្លូន​ឯង​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​អះអាងថា ឆ្លងតាម​ការស្រាវជ្រាវ និង​ការធ្វើ​កោសល្យ​វិច្ឆ័យ​ពី​សមត្ថកិច្ច​ជំ​នា​ញ បាន​បង្ហាញថា ម​ន្ដ្រី​នគរបាល​ដែល​ប្រទះឃើញ​ដេកស្លាប់​នោះ បាន​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង ក៏​ព្រោះតែ​ជន​រង​គ្រោះ​មាន​ជំងឺ​ស្ដ្រេះ និង​មួយ​ទៀត មាន​ជំងឺ​ប្រចាំ​ការដែល​ព្យាបាល​មិនជា ដោយ​មិត្ត​រួម​ការងារ​តែងតែ​លឺ​ជន​រង​គ្រោះ​ថ្អួ​ញ​ថ្អែ​រ​ថា ឈឺក្បាល​។​

​លោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា ជន​រង​គ្រោះ​ឈ្មោះ ហេង សៅ​គី​រី មាន​ឋាន​ន្ដ​រស័ក្ដិ ថ្នាក់​វ​រ​សេនីយ៍​ត្រី (​ស័ក្ដិ​៤) តួនាទី នាយផ្នែក​សេនាធិការ នាយកដ្ឋាន​ច្រកទ្វារ​ទី​២ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួង​មហាផ្ទៃ​។ ជន​រង​គ្រោះ​ប្រើ​កាំភ្លើង​ម៉ាក TAURUS ហើយ​រូបគេ​ទ​ម្លាប់​ប្រើដៃ​ឆ្វេង ស៊ីចង្វាក់​នឹង​ស្នាម​របួស​ត្រង់​ចំណុច​សៀត​ផ្កា​ខាងឆ្វេង​ធ្លាយ​ទៅ​ម្ខាង​ទៀ​ត ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​។​

នៅ​កន្លែង​កោសល្យ​វិច្ឆ័យ​សមត្ថកិច្ច​ក៏​បាន​រកឃើញ​មាន​លិ​ខិត​បណ្ដាំ នៅក្នុង​រ​ថយ​ន្ដ​ដោយ​មាន​សរសេរ​អក្ស​រថា «​លា​ហើយ​» ដែល​អក្សរ​នេះ​ប្រធាន​អង្គភាព​របស់​ជន​រង​គ្រោះ និង​មិត្ដ​រួម​ការងារ ទទួលស្គាល់ថា នេះ​គឺជាអ​ក្ស​ររបស់​ជន​រង​គ្រោះ​យ៉ាង​ពិតប្រាកដ​។ ​គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បានប្រជាពល​រដ្ឋ​ប្រទះឃើញ​ដេកស្លាប់ នៅមុខរ​ថយ​ន្ដ​ដោយ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើងខ្លី​០១​ដើម នៅលើ​ផ្លូវ​បេតុង ត្រង់​ចំណុច កន្លែង​ពុះ​ដីឡូត៍ ស្ថិតនៅ​ក្រុម​៤ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​៕​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!