ប្ដី​រត់​យក​រួច​ខ្លួន ទុក​ឲ្យ​ប្រពន្ធ​ស្លាប់ ពេល​កប៉ាល់​លិច តែ​បើ​ដឹង​រឿង​ពិត​ស្ទើរ​ស្រក់​ទឹក​ភ្នែក

នៅ​​​លើ​​​លោក​​​នេះ កម្រ​​​រក​​​បាន​​​ណាស់​​​ស្នេហា​​​ស្មោះ​​​ពិត ប៉ុន្តែ​​​បុរស​​​ជា​​​ច្រើន​​​តែង​​​ពោល​​​ពាក្យ​​​ថា​​​ហ៊ាន​​​លះបង់​​​គ្រប់​​​យ៉ាង​​​ដើម្បី​​​មនុស្ស​​​ស្រី​​​ដែល​​​ខ្លួន​​​ស្រលាញ់ ធ្វើ​អ្វី​​​គ្រប់​​​យ៉ាង​​​ដើម្បី​​​នាង​​​បាន​​​ក្ដី​​​សុខ​។ យ៉ាង​​​ណា​​​ក្ដី ​​បុរស​​​ម្នាក់​​​បែរ​​​ជា​​​ទុក​​​ឲ្យ​​​ប្រពន្ធ​​​បាត់បង់​​​ជីវិត​​​កណ្ដាល​​​សមុទ្រ រត់​​​យក​​​រួច​​​ខ្លួន​​​ម្នាក់​​​ឯង​​​ពេល​​​កប៉ាល់​​​លិច​។ មនុស្ស​​​មួយ​​​ចំនួន​​​ធំ​​​បាន​​​យល់​​​ខុស​​​ចំពោះ​​​ទ​ង្វើ​​​បុរស​​​ជា​​​ប្ដី តែ​​​តាម​​​ធាតុ​​​ពិត​​​គឺ​​​រូបគេ​​​រស់នៅ​​​ទាំង​​​ភាព​​​ឈឺ​​​ចាប់​​​បំផុត​។​

​ដំណា​ល​​​រឿង​​​គឺ​​​មាន​​​ដូច​​​ខាង​​​ក្រោម​៖​ ​កប៉ាល់​​​ដឹក​​​មនុស្ស​​​ធ្វើ​​​ដំណើរ​​​កម្សាន្ត​​​មួយ​​​គ្រឿង បាន​​​ជួប​​​គ្រោះ​​​ថ្នាក់​​​កណ្ដាល​​​សមុទ្រ​។ ខណៈ​​​ពេល​​​ដ៏​​​វឹកវ​រ​​​នោះ ប្ដី​​​ប្រពន្ធ​​​មួយ​​​គូ​​​ឃើញ​​​កូន​​​ទូក​​​ជួយ​​​សង្គ្រោះ​​​ជីវិត​​​នៅ​​​ខាង​​​ក្រោម ប៉ុន្តែ​​​ទូក​​​ដ៏​​​តូច​​​នោះ​​​អាច​​​ទទួល​​​បាន​​​មនុស្ស​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ​។ នឹក​​​ស្មាន​​​មិន​​​ដល់ បុរស​​​ជា​​​ប្ដី​​​បាន​​​ច្រាន​​​ប្រពន្ធ​​​ទៅ​​​ក្រោយ​​​វិញ រួច​​​លោត​​​ចុះ​​​ទូក​​​តែ​​​ម្នាក់​​​ឯង​។ ប្រពន្ធ​​​ដែល​​​ឈ​រ​​​នៅ​​​លើ​​​ទូក​​​រៀប​​​លិច បាន​​​ស្រែក​​​ប្រាប់​​​ប្ដី​​​នូ​វ​​​ពាក្យ​​​សម្ដី​​​មួយ​​​ឃ្លា​។​

​អ្នក​​​គ្រូ​​​បាន​​​ឈ​ប់​​​និទាន​​​រឿង​​​បន្ត រួច​សួរ​សិស្ស​ដែល​កំពុង​យកចិត្តទុកដាក់​ស្ដាប់​ស្ដាប់​ថា «​តើ​​​អ្នក​​​ទាំងអស់​​​គ្នា​​​ដឹង​​​ឬ​អត់ នាង​​​ស្រែក​​​ថា​ម៉េច​?»​។ សិស្ស​​​ជាច្រើន​​​បាន​​​ឆ្លើយ​​​ភ្លាមៗ​​​ថា «​អូន​​​ស្អប់​បង​, អូន​​​រើស​​​បង​​​ខុស​​​ហើយ​»​។ អ្នក​​​គ្រូ​​​បាន​សម្គាល់​​​ឃើញ​​​សិស្ស​​​ប្រុស​ម្នាក់​​​ដែល​​​ស្ងាត់ស្ងៀម​​​មិន​ឆ្លើយ​​​ជាមួយ​​​គេ​សោះ ទើប​​​នាង​​​ចាប់ផ្ដើម​​​ហៅ​សិស្ស​​​ប្រុស​នោះ​​​ឲ្យ​ឆ្លើយ​​​នឹង​​​គេ​។​

​សិស្ស​ប្រុស​នោះ​បាន​ឆ្លើយថា «​អ្នកគ្រូ​, ខ្ញុំ​ជឿ​​​ថា​​​ប្រពន្ធ​​​ប្រាកដ​​​ជា​​​ស្រែក​…. ជួយ​​​មើល​​​ថែកូន​ពួក​​​យើង​ផង​»​។ អ្នកគ្រូ​​​ភ្ញាក់ផ្អើល​យ៉ាង​​​ខ្លាំង និង​​​បន្តរ​​​សួរថា «​ធ្លាប់​​​អាន​រឿង​​​នេះ​​​ពីមុន​​​មក​​​មែន​​​ទេ​?»​។ សិស្ស​​​ប្រុស​​​គ្រវីក្បាល​​​ដោយ​​​ទឹក​​​មុខ​​​ងឿងឆ្ងល់ និង​​​ឆ្លើយ​​​ថា «​អត់​​​ដែល​​​ផង​, តែ​​​វា​​​ជា​​​អ្វី​​​ដែល​​​ម្ដាយ​​​ខ្ញុំ​​​ប្រាប់​​​ឪពុក​​​ខ្ញុំ មុន​​​ពេល​​​គាត់​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ​»​។ អ្នកគ្រូ​​​ក៏​​​បន្លឺ​​​ឡើង​​​ថា «​ចម្លើយ​នោះ​​​ពិតជា​​​ត្រឹមត្រូវ​​​ណាស់​»​។​

​ងាក​​​មក​​​សាច់​​​រឿង​​​បន្ត​​​ទៀត កប៉ាល់​​​នោះ​​​បាន​​​លិច ឆក់​​​យក​​​ជីវិត​​​ប្រពន្ធ​​​បាត់​។ ឯ​​​បុរស​​​ជា​​​ប្ដី​​​បាន​​​ត្រលប់​​​ទៅ​​​ផ្ទះ​​​វិញ ចិញ្ចឹម​ថែ​​​រក្សា​​​កូនស្រី​​​រហូត​​​ដល់​​​ធំ​​​ដឹង​​​ក្ដី​។ ច្រើន​​​ឆ្នាំ​​​ក្រោយ​​​មក បុរស​​​ជា​ប្ដី​​​បាន​​​ស្លាប់​​​បន្ត​​​ទៀត ហើយ​​​កូន​​​ស្រី​​​ក៏​​​ប្រទះ​​​ឃើញ​​​កំណត់ហេតុ​​​ប្រចាំ​​​ថ្ងៃ​​​មួយ​​​របស់​​​ឪពុក​​​ខ្លួន​។​

​អត្ថ​ន័យ​​​នៅ​​​ក្នុង​​​សំបុត្រ​​​បាន​​​បង្ហាញ​​​ថា ឪពុកម្ដាយ​​​របស់​​​ខ្លួន​​​បាន​​​ចេញ​​​ទៅ​​​ដើរ​​​លេង ខណៈ​​​ដែល​​​ម្ដាយ​​​មាន​​​ជំងឺ​​​ធ្ងន់ធ្ងរ​​​ដំណាក់កាល​​​ចុងក្រោយ​​​ទៅ​​​ហើយ​។ ពេលវេលា​​​តានតឹង​​​បំផុត ឪពុក​​​បាន​​​រូតរះ​យក​​​ឱកាស​សម្រេច​​​ចិត្ត​​​តែមួយ​​​ចុង​​​ក្រោយ​​​ដើម្បី​​​រស់​​​បន្ត​។ គាត់​​​បានសរសេរថា «​អ្វីដែល​​​បង​​​ប្រាថ្នា គឺ​ចង់​​​លិច​​​ទៅ​បាត​​​សមុទ្រ​​​ជាមួយ​​​អូន​… ប៉ុន្តែ​​​ដើម្បី​​​កូន បង​​​មាន​​​តែ​​​ទុក​​​ឲ្យ​​​អូន​​​ស្លាប់​​​ម្នាក់​​​ឯង​​​ប៉ុណ្ណោះ​»​។​

​សាច់​​​រឿង​​​ចប់​​​ហើយ អ្នកគ្រូ​​​ក៏​​​បាន​​​និយាយ​​​ថា អ្វី​​​ដែល​​​គ្រប់​​​គ្នា​​​ឃើញ​​​នឹង​​​ភ្នែក មិនមែន​​​សុទ្ធតែ​​​ជាការ​​​ពិត​ទាំង​​​អស់​ទេ​។ ពេល​​​ខ្លះ​​​ការលះបង់ មិនមែន​​​ទាល់តែ​​​ខ្លួន​​​ស្លាប់​​​ខ្លួន​​​ដើម្បី​​​ន​រណា​​​ម្នាក់​​​ទេ គឺ​​​ត្រូវ​​​ធ្វើ​អ្វី​​​ដែល​​​នៅ​​​សេសសល់​​​សម្រាប់​​​គេ​។ បុរស​​​ជា​​​ប្ដី​​​ត្រូវ​​​គេ​​​គិត​​​ខុស​អស់​​​ប៉ុន្មាន​​​ឆ្នាំ ការ​​​ឈឺចាប់​​​របស់​​​គាត់​​​ក៏​​​មាន​​​ទំហំ​​​ប៉ុន​នោះ​​​ដែរ​៕​

​នេះ​គ្រាន់​ជារឿង​ប្រឌិត ដើម្បី​ឲ្យ​យល់​ពីស​ង្គ​ម​ប៉ុ​ណ្ណោះ បើ​​​យល់​​​អត្ថ​ន័យ​​​សាច់​​​រឿង​​​នេះ ចុច Share ដើម្បី​​​ឲ្យ​​​មិត្ត​ភ័ក្ដិ​​​បាន​​​អាន​​​ផង​។​

ហាមលួចចម្លងអត្ថបទ​ពីវេបសាយ Morningfresh.news ដោយគ្មានការអនុញ្ញាត
error: ហាម​លួចចម្លង​អត្ថបទ​នេះ!